ភាគទី34: Ayan

264 35 2
                                    

#បេសកម្មមួយ
#ភាគទី34
______________________________________

   ក្រឡេមកមើលក្នុងភូមិវិញមានអ្នកសួររកជេមថាបាត់ទៅណាគឺជេមកំពុងតែប្លន់យកAyanជាមួយនិងពួកនាយចឺតនិយាយរួមទៅជេមធ្វើតាមតែគេទេទោះដឹងថាធ្វើបែបនិងខុសក៏ដោយ។ ការបាញ់រះទៅលើស្នាក់ការប៉ូលីសនេះធ្វើអោយប៉ូលីសភាគច្រើនបានត្រូវរបួសអ្នកខ្លះក៏ស្លាប់នេះសំណាងហើយដែលOhmមិននៅកុំអីស្ពៃមិនខាន។ មើលស្នាក់ការដូចស្ងាត់គ្មានប៉ូលីសហើយទើបនាយចឺតរួមទាំងជេមចូលទៅនាំAyanចេញពីក្នុងគុក។

តាមផ្លូវត្រឡប់ទៅវិញជេមពិតជាចង់សួរAyanខ្លាំងណាស់ថាAyanជាFirstមេនទេតែពេលវេលាមិនអំណោយផលសោះសួរទៅខ្លាចគេចាប់បាន។ មកដល់ជម្រុមរបស់វេហ្កាសហើយAyanមិនបានត្រូវនាំអោយទៅជួបវេហ្កាសភ្លាមៗនោះទេព្រោះវេហ្កាសមិនទាន់ត្រឡប់មកពីរោងចក្រវិញឡើយទើបនាយចឺតអោយជេមនាំAyanទៅសម្រាកសិន។ ដោយហេតុថាចង់ដឹងអោយអស់សង្ស័យទើបជេមសម្រេចចិត្តសួរទៅAyan÷

«AyanលោកជាលោកFirstពិតមេនទេ?»

«Firstណាទៅខ្ញុំដូចជាមិនស្គាល់?»

«បើមិនមេនជាលោកទេហេតុអ្វីមុខមាត់ដូចគ្នាដល់ថ្នាក់នេះ?»

ជេននៅត្រិះរិះបន្តិចព្រោះខ្លាចថាគេចាំមុខខុសតាមពិតAyanគឺជាFirstនិងឯងអ្នកទាំងអស់គ្នាហ្វឺសគ្រាន់តែចង់សាកចិត្តជេមប៉ុណ្ណោះ÷

«មិនបាច់គិតច្រើនទេខ្ញុំគឺហ្វឺសនិងឯង!»

«ហូយភី!មិចមិនព្រមប្រាប់តាំងពីដំបូងមក!»

«គ្រាន់តែចង់សាកចិត្តចង់ដឹងថាឯងចាំមុខខ្ញុំបានឬអត់!»

«និយាយតាមត្រង់ណាភីតាំងពីស្គាល់អៃជុងមកខ្ញុំឃើញមុខភីបានតែ2ដងប៉ុណ្ណោះ!»

ហ្វឺសសើចតិចៗក្នុងបំពង់ករ។ពួកគេទាំងពីរបានដើរកាត់ផ្ទះមួយដែលយើងបានដឹងថានោះជាផ្ទះរបស់ Khaotung។ នៅវ៉េរ៉ងដាយើងក៏ឃើញខយតាំងនៅឈរមើលហ្វឺសផងដែរតែពេលហ្វឺសងាកទៅមើលវិញខយតាំងក៏ចូលទៅខាងក្នុងវិញបាត់ជេមដែលឃើញក៏ឆ្ងល់÷

«ស្គាល់គ្នាមេនទេ?»

ហ្វឺសមិនតបរួចដើរទៅមុនជេមបាត់ជេមរឹតតែឆ្ងល់ទៀតហើយតែក៏មិនហ៊ានសួរច្រើនព្រោះថាគេនិងហ្វឺសមិនសូវស្និតគ្នាផងសួរច្រើខ្លាចថាមិនសម

𑁍បេសកម្មមួយ•|• The Mission One𑁍Kde žijí příběhy. Začni objevovat