Part 27 : សមាជិកថ្មី

3.1K 201 8
                                    

«អញ្ជឹងក៏ឆ្លើយមក ដែលបាត់ទៅពេញមួយយប់នេះ បងនៅឯណា?»Tae ប្រឹងងើបមកប្រឈមនឹងប្ដី ។ ថាគេអត់ហេតុផលឬ អញ្ជឹងក៏ឆ្លើយមក ពេញមួយយប់ដែលមិនមកផ្ទះទៅរវល់ធ្វើស្អីនៅឯណា ។

«បង...»Jungkook ទាក់ទើ រកនឹកពាក្យមិនទាន់ ។ អោយប្រាប់ថានៅជាមួយ Haneul មិនបានទេ បញ្ហានឹងកាន់តែយ៉ាប់មិនខាន ។

«យ៉ាងម៉េច ឆ្លើយមិនចេញហេស៎»Tae

«យប់មិញបងមានវេនយាមនៅមន្ទីរពេទ្យ ទើបមិនបានត្រឡប់មកផ្ទះ ព្រោះតែរវល់ពេកទើបមិនបានប្រាប់ដល់អូន»Jungkook ជ្រើសរើសពោលពាក្យកុហក ព្រោះមិនចង់អោយ Tae គិតច្រើន ទាំងមិនដឹងឡើយថាវាកាន់តែធ្វើឱ្យ Tae ខឹងនាយលើសដើមទៅវិញទេ ។

«សឺត..ហ្ហឹក រួចចុះទូរស័ព្ទ...ហេតុអ្វីខលមិនលើក»Tae អួលដើម.កប្រឹងហើបមាត់ស្រដីទាំងចុកទ្រូង ចង់ដឹងណាស់ថានាយនឹងកុហកគេអ្វីទៀត ។

«គឺ...បង...បងដាក់ក្នុងថតតុចោលទើបមិនដឹង ម្យ៉ាងបង ក៏មិនបានចូលបន្ទប់សម្រាកផង ទើបមិនបានទទួលទូរស័ព្ទអូន»Jungkook ស្រដីទាំងភ្នែកក្រឡេបក្រឡាប់ មិនហ៊ានសម្លឹងចំមុខប្រពន្ធ ព្យាយាមរកពាក្យមកដោះសារជាមួយ Tae ។ អោយប្រាប់យ៉ាងម៉េចទៅ បើនាយភ្លេចវានៅក្នុងឡាននោះ ។

«អញ្ជឹងហេស៎...»Tae ងក់ក្បាលទាំងហួសចិត្ត ស្មានថាគេល្ងីល្ងើណាស់ទៅឬ ? គិតថាគេល្ងង់ដល់ថ្នាក់នាយអាចបោកបញ្ឆោតបានដោយគ្រាន់តែពាក្យសម្ដីទាំងនេះហេស៎ ? លើសពេកហើយ Jeon Jungkook ផាច់~~ ។ (សាច់កម្មណាស់បុិគុក🤧)

មួយកំភ្លៀងទៀត រាងតូចញ័រដៃ មើលមុខប្ដីទាំងទឹកភ្នែកហូរបន្តកន្ទុយគ្នាឥតស្រាក គេឈឺលើសពីឈឺទៅទៀត ។ នេះឬក្ដីស្រឡាញ់ ជាការដែលបោកប្រាស់បែបនឹងឬ?

«ហួសហេតុពេកហើយ Tae ? អូនចង់យ៉ាងម៉េចជាមួយបងអោយប្រាកដ»ចង់បានពាក្យបកស្រាយ នាយក៏ប្រាប់អស់ហើយតើ ម្ដេចក៏បន្តវាយនាយបែបនេះទៀត ។ Jungkook អស់ភាពអត់ធ្មត់ សម្លឹងទៅប្រពន្ធដោយក្រសែភ្នែកកំណាច

«បែរខ្នងទៅ!!»សម្លេងរាបស្មើរបញ្ជាទៅប្ដីអោយនាយបែរក្រោយ ស្របពេលដែលទឹកថ្លាហូរប្រណាំងគ្នាដូចជាទឹកភ្លៀង ។ Jungkook លឺបែបនេះក៏ខាំមាត់សង្កត់ចិត្តមិនតបត ងាកក្រោយតាមការប្រាប់របស់ Tae ។
ការតុបតែងលម្អយ៉ាងស្រស់ស្អាត មានចងជាប៉េងប៉ោងជាច្រើន និងរូបថតរវាងពួកគេដែលបានថតជាមួយគ្នា ។ ព្រមទាំងអក្សរបញ្ជាក់ពីឈ្មោះរបស់នាយយ៉ាងច្បាស់ ។ តុមូលដែលមានផ្ទុកទៅដោយនំខេកពីរជាន់ភ្ជាប់ទៅដោយពាក្យ Love you រួមទាំងឧបករណ៍តន្ត្រី វីយូឡុងដ៏ស្រស់ឆើតឆាយ ត្រូវបានដាក់បញ្ឈរយ៉ាងសង្ហារង់ចាំអ្នកទៅប្រគុំ ។ គ្រប់យ៉ាងគឺរៀបចំឡើងសម្រាប់នាយឬ ?

My wife , My omega (ចប់✓)Where stories live. Discover now