Yeah I luv her

918 39 3
                                    


Episode 16

ព្រឹកប្រលឹមឡើង Minta ភ្ញាក់ឡើងមិនបានឃើញ Jimin នៅទីនេះឡើយ។ នាងដកដង្ហើមធំទាំងតឹងចិត្ត រួចងើបឡើងចូលបន្ទប់ទឹកសម្អាតខ្លួន

ក្រោយពីសម្អាតខ្លួនប្រាណរួចហើយ Minta ចេញមកខាងក្រៅ ក៏ឃើញ Su Jin ឈរស្តីអោយ Yim ញ៉ែតៗ

Minta": មានរឿង បងYim" រាងច្រលឹងហាស្តីឡើង ពេលដែលខ្លួនដើរមករកពួកគេទាំង2

Yim": មិនមានអីទេ គ្រាន់តែខ្ញុំមិនប្រយ័ត្នធ្វើអោយកំពុបទឹកលើអ្នកនាង Su Jin តែប៉ុន្នោះ" Yim ឆ្លើយទាំងមិនហ៊ានងើបមុខឡើង

Su Jin": នាងនិងធ្វើការ មិនចេះប្រយ័ត្នបន្តិចសោះហើយ ហើយនាងអែងនិងក៏ចឹងដែល ក្រែងនាងជាអ្នកបំរើហេស៎ ស្មាលនិងហើយ ទើបយាងក្រោកពីដេក រស់នៅក្នុងផ្ទះអ្នកដទៃអោយចេះក្រែងចិត្តម្ចាស់ផ្ទះផង" Su Jin ឈរស្រែកថាអោយ Minta មាំងៗ មិនទុកមុខអោយនាងច្រលឹងដែលសម្លឹងមកនាងអត់ដាក់តែម្តង

Minta": ខ្ញុំសូមទោស..... លើកក្រោយខ្ញុំនុងបម្រើអ្នកនាងអោយបានល្អបំផុត" Minta និយាយសង្កត់ៗ អោយបានឮ នាងទប់ចិត្តកុំអោយខឹង បើមិនចឹងទេ វាយបោចសក់មីស្រីចង្រៃយ៍នេះហើយ

Su Jin": បានហើយ ចង់ទៅណាក៏ទៅៗ" Su Jin ក៏ហាមាត់ដេញចេញ Yim ក៏ដើរទៅបាត់ ចំណែក Minta មិនមាត់ ក៏ដើរទៅក្រោយផ្ទះស្រោចផ្កា

> Jimin part <

Jimin អង្គុយនៅក្នុង Casino របស់គេ ទាំងក្រពុលមុខ គេបារម្ភពី Minta ខ្លាំងណាស់ គេខ្លាចតែនាងនិង Su Jin ឈ្លោះទាស់ទែងគ្នានោះទេ

Jimin": Wid ចេញពី Casino នេះយើងចង់ទៅផ្ទះ ចំណែកឯងទៅមើល Club ចុះ" Jimin និយាយឡើង ទាំងជ្រួញចិញ្ចើមចូលគ្នា

Wid": បាទ ចៅហ្វាយ"

............

លុះដល់ម៉ោង 6 យប់ Jimin ចេញពី Casino ក៏ទៅរក Taehyung គេមិនទាន់ចង់ចូលផ្ទះវិញទេ

Taehyung": ឆុយ.... អ្នកអង្គម្ចាស់យាងមកវើយ" Taehyung ស្រែកឮ នៅពេលដែលឃើញ Jimin ដើរចូលក្នុងផ្ទះរបស់ គេ

Jimin": ជុំគ្នាល្អម្លេះ" Jimin ក៏រាងភ្ញាក់ផ្អើលដែល ពេលឃើញបងប្អូន6នាក់ទៀត របស់គេ នៅទីនេះទាំងអស់គ្នា

Debt Where stories live. Discover now