Ep:10 បងប្រហែលជារវល់ការងារខ្លាំងហើយ🥀

1.2K 47 0
                                    

ម៉ោង5ល្ងាចថេហ្យុងចេញពីធ្វើការហើយធ្វើដំណើទៅCondo ដើម្បីធ្វើអាហារសម្រាប់ជុងគុកញាំដូចគ្នា។មកដល់បន្ទប់ថេហ្យុងផ្លាស់ប្តូរសម្លៀកបំពាក់រួចហើយចាប់ផ្តើមប្រតិបត្តិការងារក្នុងផ្ទះបាយបន្តទៀត រាងតូចឈរធ្វើម្ហូបយ៉ាងស្ទាត់ជំនាញយកដៃកាន់វែកចាប់ផ្តើមដួសទឹកសម្លរបន្តិចមកភ្លក់ឃើញថាមានរស់ជាតិឆ្ងាញ់ហើយ ស្នាមញញឹមចាប់ផ្តើមរីកឡើងក្រោយពេលគិតដល់ជើងគុក ពេលដែលជុងគុកបានញាំម្ហូបនេះហើយគេប្រាដកជាសរសើថាឆ្ងាញ់មិនខាន។ចំណាយពេល40នាទីម្ហូប3មុខតម្រៀបគ្នាពេញលើតុត្រៀមទុកសម្រាប់សង្សារជាទីស្រឡាញ់មកពីធ្វើការវិញ។

    មកទល់ពេលនេះម៉ោងជិត7មហើយថេយ៍នភអង្គុយចាំជុងគុកមកពីធ្វើការតាំងពីម្ហូបឆ្អិនមកម្លេះតែនៅមិនឃើញស្រមោលនាយមកសោះ។វិនាទីក្លាយទៅនាទីចំណែកនាទីក្លាយទៅជាម៉ោងពីមួយម៉ោងទៅមួយរហូតដល់ម៉ោង8:30នាទីក៏នៅមិនឃើញទៀត ធ្វើឲ្យចិត្តថេយ៍នៅមិនស្ងប់ព្រោះតែបារម្មណ៍ពីសុវត្តភាពជុងគុក គំនិតអវិជ្ជមានផុសពពេញខួក្បាលអស់ហើយក្រោយពីអង្គុយចាំញាំបាយជាយូម៉ោងមក÷

«បងប្រហែលជារវល់ការងារខ្លាំងហើយទើបមិនទាន់មកវិញ»គំនិតមួយផុសឡើងមកពីរំញូចអារម្មណ៍ដែលមិនហ៑ានគិតរឿងណាមិនល្អក៏បង្ខំគិតរឿងណាដែលល្អវិញ ចិត្តមួយបារម្មណ៍ពីសុវត្តិភាពនាយចិត្តមួយទៀតប្រាប់ថានាយកំពុងរវល់ធ្វើការ។ថេយ៍ដើរទៅយកទូរសព្ទដែលបញ្ចូលចោលប្រុងនឹងតេទៅជុងគុកតែក៏ផ្អាកវិញខ្លាចរំខាននាយធ្វើការ

<អត់ទេបើអូនCallទៅបង ប្រាកដណាស់ថារំខានបងហើយ>នេះជាអារម្មណ៍នៃការក្រែងចិត្ត ខ្លាចណាស់បើCallទៅហើយគេកំពុងធ្វើការសំខាន់ទៀតច្បាស់ជាស៑យហើយ ហើយធ្វើឲ្យអារម្មណ៍ជុងគុកមិនស្រួលដូចគ្នា

<ហ្អើយ..!!>ថេយ៍ដកដង្ហើមធំបំបាត់ការភ័យជ្រួយជុងគុក តែចិត្តគេមិនអាចស្ងប់បានឡើយពោលគឺកាន់តែមានអារម្មណ៍ភ័យលើសដើម

«ក្រូក...ក្រូក»សម្លេងតូចបន្លឺឡើងចេញពីក្នុងពោះរបស់ថេយ៍បញ្ចាក់ថានេះជាសម្លេងកូពោះរបស់គេហើយ ថ្មើនេះម៉ោងជិត9យប់ហើយគេនៅតែមិនទាន់ហ៑ានញាំបាយមុនជុងគុកទេ គេចាំញាំជាមួយគ្នាចាំស្តាប់ពាក្យសរសើពីជុងគុកដូចមុនៗ ព្រោះតែនាយសរសើម្តងៗធ្វើឲ្យគេមានក្តីសុខខ្លាំងណាស់។នេះជាការសម្រេចចិត្តចុងក្រោយរបស់គេហើយថានឹងCallទៅសួរជុងគុក

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now