Ep:26 ចេញទៅ ទៅងាប់ណាទៅៗ😭💔

1.9K 72 2
                                    

#Good morning

ព្រឹកនេះជុងគុកក្រោកពីព្រលឹមដើម្បីធ្វើបបរគ្រឿងទៅឲ្យថេយ៍ ក្រោយពីធ្វើបបររៀបដាក់ស្រាក់រួចរាល់អស់ហើយនាយក៏ផ្លាស់ប្តូសម្លៀកបំពាក់ធ្វើការ។ជុងគុកយកបបរទៅមន្ទីពេទ្យរួចហើយក៏ទៅដោះស្រាយការងារបន្តទៀត នាយផ្ញើយ៉ុនហ្គីនឹងជីមីនឲ្យជួយមើលថែថេហ្យុងជំនួសនាយផង។

#មន្ទីពេទ្យ

នៅក្នុងបន្ទប់អ្នកជុំងឺមួយយើងឃើញថាកាយតូចដេកនៅលើគ្រែទាំងមិនកម្រើកបន្តិចសោះ ចំណែកក្បាលរុំដោយបង់ស.ៗព័ទ្ធជុំវិញក្បាលបិតភ្នែកមិនទាន់បើកឡើយចាប់តាំងពីយប់មិញម្លេះ រីឯដៃម្ខាងជាប់សេរ៉ូមផងដែរ។

<ថេយ៍ឆាប់ដឹងខ្លួនមកណាកូន កុំគេងយូរពេកអត់ល្អទេ>អ្នកស្រីគីមនិយាយជាមួយកូនប្រុសដែលគេងមិនដឹងខ្យល់អីទាំងក្នុងចិត្តបារម្មណ៍ពីរាងតូចជាខ្លាំង។ អ្នកស្រីគីមគាត់ទទួលបានដំណឹងអាក្រក់មួយនេះពីជីមីនព្រោះជីមីនគេជាអ្នកCallទៅប្រាប់គ្រួសាររបស់ថឹហ្យុង ចាប់តាំងពីដឹងដំណឹងមួយនេះចិត្តគាត់មិនស្ងប់ឡើយណាមួយបារម្មណ៍ពីគេខ្លាំងណាស់

<បងថេយ៍ លឺអូនហៅបងទេ...ឆាប់ក្រោកមកលេងជាមួយអូនវិញណា ហ្អឹកៗ....>ប្អូនស្រីថេហ្យុងយំពេលឃើញថេយ៍មិនព្រមដឹងខ្លួនសោះពេលនេះគេពិតជាអាណិតបងប្រុសគេណាស់

«ក្រាក....ក្រិប»សម្លេងបើកទ្វារួចបិទវិញក្រោមស្នាដៃជុងគុកដែលនាយចូលមកមើលថេហ្យុងនឹងយកបបរមកឲ្យគេផងដែរ តែក៏ឃើញប៉ាម៉ាក់នឹងប្អូនស្រីគេនៅទីនេះដែនាយស្ទាក់ស្ទើមិនចង់ហ៑ានចូលព្រោះខ្លាចចិត្តពួកគាត់ដែលមើលថែគេមិនបានល្អ...!!

<ជុងគុក ដើរចូលមក>ជីមីនដោយឃើញជុងគុកដូចមិនសូវហ៑ានចូលទើបហៅតឿននាយថែម ចំណែកអ្នកស្រីគីមនឹងលោកគីមវិញលឺដូចេ្នះពួកគាត់ក៏ងាកមកមើលថាជាអ្នកណា
   ជុងគុកដើរចូលដល់ក៏ហុចស្រាក់បបរឲ្យជីមីនរួចអោនគោរពចាស់ទុំទាំងពី

<អរុណសួស្តីលោកពូអ្នកមីង>ជុងគុកអោនគោពគាត់បន្តិចហើយពោលដោយសម្តីស្រទន់ជាមួយពួកគាត់

<ក្មួយជាអ្នកណា ត្រូវជាអ្វីនឹងកូនមីង>គាត់ញញឹមដាក់នាយបន្តិចរួចក៏សួតែម្តងពនរោះតែឆ្ងល់ផង

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now