Ep:27 អូនប្រហែលជាឈឺខ្លាំងហើយ!

1.8K 70 2
                                    

ជុងគុកក្រោយពីថេយ៍ដេញចេញពីបន្ទប់ហើយនាយក៏មកឈរមុខមាត់ទ្វាលបមើលថេយ៍ពីខាងក្រៅទាំងក្នុងបេះដូងឈឺអួលប្រៀបដូចមានអ្វីម្យាងកំពុងនៅឆ្គិសបេះដូចនាយអញ្ចឹង បានត្រឹមសម្រកទឹកភ្នែកមើលមនុស្សដែលខ្លួនស្រឡាញ់ពីចំងាយ។រីឯថេយ៍វិញក្រោយពីជុងគុកចេះចេញទៅបាត់ហើយគេគិតតែពីអង្គុយយំមិនឈប់ទោះជាអ្នកស្រីគីមលួងលោមយ៉ាងណាក៏មិនបាត់ដែរ....!!

<ឈប់ទៅណាកូនគេទៅបាត់ហើយ>អ្នកស្រីគីមអោបថេយ៍ដោយថេយ៍អោបចង្កេះគាត់យប់ផ្ទប់មុខនឹងដើមក្បាលពោះគាត់ ហើយគាត់ក៏លើកដៃអង្អែលខ្នងថេយ៍

<ហ្អឹកៗ...ម៉ាក់ដឹងទេថាគេធ្វើបាបចិត្តកូនប៉ិនណា..កូនឈឺកូនហត់ កូនឆ្អែតជាមួយគេហើយ>ថេយ៍រៀរាប់ពីភាពឈឺចាប់ពេលដែលនៅជាមួយនាយ

<ម៉ាក់ដឹងទេ...គេតែងតែទុកកូនចោលហើយទៅរកស្រីម្នាក់នោះ គេឈប់ស្រឡាញ់កូនហើយគេលួចក្បត់កូនម្តងហើយម្តងទៀត>

<គេទុកស្រីខាងក្រៅសំខាន់ជាងកូន..ហ្អឹកៗម៉ាក់ដឹងទេថាវាឈឺប៉ុនណា >ថេយ៍នៅតែរៀបរាប់ពីទុក្ខលំបាកដែលគេបានជួបកន្លងមក ពេលនេះគេពិតជាហត់ខ្លាំងណាស់ហត់ដែលស្រឡាញ់នាយហត់ដែលគិតថានាយស្មោះត្រង់ហើយក៏ហត់នឹងពាក្យសន្យាដដែលៗរបស់នាយ។ក្នុងចិត្តគេពេលនេះប្រៀបដូចគេចាប់ហែកបេះដូងទាំងស្រស់ចេញមកក្រៅអញ្ចឹងឈឺរបស់ក៏មិនស្មើឈឺចិត្តដែរ បើអាចគេចង់ជ្រែកដីចេញឲ្យឆ្ងាយពីទីនេះកាន់តែឆ្ងាយកាន់តែល្អដើម្បីកុំឲ្យឃើញមុខនាយរហូត។

ចំណែកជុងគុកឯណេះវិញឈរស្តាប់គេនិយាយពីខាងក្រៅដោយទឹកភ្នែកស្រកឥឈប់ទោះជាខំទប់យ៉ាងណាក៏មិនអាចទប់ជាប់ដែរ ខណ:ពេលនេះទើបគេដឹងថាថេយ៍ទ្រាំមកជាយូហើយទ្រាំស្រឡាញ់មនុស្សចោម្សៀតដូចជានាយ។ព្រោះតែពាក្យថា«បងសន្យា  បងសុំទោស»ទើបធ្វើឲ្យថេយ៍រស់ទាំងដូចស្លាប់បែបនេះ វាក៏យូល្មមហើយដែលថេយ៍ទ្រាំជាមួយនាយ....

«បងអាក្រក់ពេកហើយ សមហើយដែលអូនស្អប់បង បងពិតជាសោកស្តាយខ្លាំងណាស់ដែលមានមនុស្សល្អដូចជាអូនតែបងមិនចេះថែ....សុំទោស»ជុងគុកពោលក្នុងចិត្តទាំងសោកស្តាយ បើរើសកាបញ្ចប់បាននាយនឹងមិនបញ្ចប់ដោយបែបនេះទេព្រោះថាវាឈឺខ្លាំងណាស់

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now