💗អ្នកមកក្រោយ💗ភាគទី8

4.1K 225 6
                                    

ថ្ងៃនេះជាថ្ងៃពិធីសម្ភោធហាងរបស់ជុងហ្គុក នាយរៀបចំពេលព្រឹក ជាពិធីសូត្រមន្ត ដោយមានអ្នកកាសែតចូលរួមប៉ុន្មានហើយពេលល្ងាចនាយរៀបចំជាពិធីធំដុំ អញ្ជើញអ្នកមានមុខមាត់ក្នុងសង្គមចូលរួម ក្នុងនោះក៏មានគ្រួសារមីនផងដែរ

និយាយត្រង់ចុះ បើប្រៀបរឿងទ្រព្យសម្បត្តិគ្រួសារចន មានតិចជាងគ្រួសារមីន ដល់ទៅដប់ដងឯណោះ ប៉ុន្តែបើនិយាយរឿងកេរ្តិ៍ឈ្មោះគ្រួសារចន អាចនិងច្រើនជាងព្រោះ លោកចន ធ្លាប់បានទទួលមេដៃចិត្តល្អពីប្រធានាធិបតីដោយផ្ទាល់ កាលពីប៉ុន្មានខែមុននេះ ដោយសារគាត់តែងតែជាអ្នកដំបូងគេដែលផ្ដល់ជំនួយដល់សប្បុរសធម៍នានា ពេលដែលខ្វះខាត។ ផ្នត់គំនិតរបស់គាត់គឺចែករំលែកដើម្បីបង្កើតក្ដីស្រលាញ់។ គាត់រកចំណូលបានមកទុកសម្រាប់ផ្គត់ផ្គង់គ្រូសារគ្រប់គ្រាន់ប៉ុណ្ណាគាត់យកប៉ុណ្ណឹង ចំណែកលុយនៅសល់គាត់បរិចា្ចគអោយអ្នកដែលត្រូវការចាំបាច់ បែបនេះហើយទើបគាត់តែងតែទទូលបានការគោរពកោតសសើរយ៉ាងច្រើនពីសំណាក់មហាជន រួមទាំងកូនប្រុសល្អគ្រប់ដប់ទាំងពីររបស់គាត់ផងដែរ

"ជុងហ្គុកចូលមកញ៉ាំបាយសិនមកកូន"

"បាទប៉ាចុះ លោកតាលោកយាយទៅណាហើយ" នាយសួរបែបនេះព្រោះម្សិលមិញគាត់មកសេអ៊ូល គឺមកចូលរួមពិធីសម្ភោធហាងរបស់ចៅប្រុសពៅនោះអី

"ទៅផ្សារហើយ ឮថាចង់ទិញរបស់ផ្ញើរចៅ"(សំដៅលើចៅនៅស្រុក)

"បងថ្លៃជូនគាត់ទៅឬ"

"មែនហើយ" ដោយសារជុងហ្គុករវល់ លោកចន ធ្វើការ ឯសានយូក៏ទៅប្រចាំការបាត់ទើបនាងជាអ្នកជូនទៅ

"ពិធីចាប់ផ្ដើមម៉ោងប៉ុន្មាន?"

"ពេលព្រឹកនៅ ម៉ោងដប់"

"ចាំប៉ាអោយបុគ្គិលជួយបម្រើភ្លៀវចុះ"

"មិនអីទេប៉ា ខ្ញុំរៀបចំរួចហើយ ប៉ាគ្រាន់តែអោយពួកគេមកញ៉ាំពេលម៉ោងសម្រាកបានហើយ" ភោជនីយដ្ឋានមួយនេះគឺfreeសម្រាប់បុគ្គិលនៅក្រុមហ៊ុននាយទាំងអស់

"បែបហ្នឹងក៏បានដែរ ចឹងចាំជួបគ្នានៅហាងចុះ" គាត់និយាយហើយក៏ងើបចេញទៅព្រោះញ៉ាំបាយរួចហើយ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now