💗អ្នកមកក្រោយ💗ភាគទី26

3.5K 179 6
                                    


ដោយសារយប់មិញពួកគេនៅដល់ចប់កម្មវិធីទើបជុងហ្គុកត្រូវជិះឡានជាមួយហ៊ូសុកមកផ្ទះ ហើយត្រូវគេងនៅផ្ទះនេះមួយយប់ដែរ គឺគេងនៅបន្ទប់ជាមួយថេហ្យុងតែម្ដង

"ហឹម!"សម្លេងក្រហឹមដើមកររបស់ជុងហ្គុកបញ្ជាក់ពីការភ្ញាក់ដឹងខ្លួនរបស់នាយ

"នេះ! ម៉ោងប៉ុន្មានហើយ?"ជុងហ្គុកភ្ញាក់ឡើងរាវរកទូរសព្ទ័មើលម៉ោង ម៉ោង7ហើយហេស នេះនាយគេងយូរណាស់ មិនទាន់ទាំងងើបរួចពីគ្រែផងក៏មានអ្នកបើកទ្វាចូលមក

"ក្រាក..ភ្ញាក់ហើយ? លោកគេងយូរណាស់"ថេហ្យុងដើរចូលមកជាមួយកែវទឹកក្នុងដៃ ធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ក្រឡេកមើលជុំវិញទើបដឹងថាជាបន្ទប់ថេហ្យុង នេះយប់មិញនាយគេងទីនេះហ៎

"នេះញ៉ាំទៅក្រែងស្វាង យប់មិញលោកផឹកស្រាច្រើនណស់"ថេហ្យុងហុចទឹកតែខ្ញីមួយកែវអោយជុងហ្គុកផឹកបន្សាបស្រា

"យប់មិញខ្ញុំមានកូរំខានបងទេ"ជុងហ្គុកនិយាយទាំងភ័យព្រោះដឹងទម្លាប់តែខ្លួនឯងស្រវឹងវាយ៉ាងម៉េចខ្លះ

"អត់ទេ....ប៉ុន្តែលោកនិយាយច្រើនណាស់" ថេហ្យុងនិយាយទាំងសើចតិចៗជុងហ្គុកពេលស្រវឹងគួរអោយស្រលាញ់ណាស់

"ខ្ញុំសុំទោសបើខ្ញុំធ្វើអីលើសលួសលើបង" ជុងហ្គុកនៅចាំខ្លះៗយប់មិញនាយមានចាប់ថេហ្យុងថើបដែរ

"មិនអីទេ លោកប្រញ៉ាប់ក្រោកឡើងទៅកុំអោយខកណាត់"

"បាទ" ជុងហ្គុកនិយាយហើយស្ទុះវឹងងើបទៅ ថេហ្យុងក៏ទៅបើកទូរកកាយរកមើលមានខោអាវដែលនាយអាចពាក់ត្រូវឬអត់

តុតុ.

"លោក ខោអាវខ្ញុំទុកលើគ្រែ ខ្ញុំចុះទៅក្រោមមុនហើយ"

"បាទ" បានឮហើយថេហ្យុងមានតែញញឹមហើយចុះទៅក្រោមចាំនាយថ្ងៃនេះពួកគេមានណាត់ទៅមើលផ្ទះរៀបការ

"តោះ"ជុងហ្គុកស្លៀកពាក់ហើយចុះមកក្រោមលឿនៗខ្លាចថេហ្យុងចាំយូរ

"ញ៉ាំអីសិនទៅ" ថេហ្យុងនិយាយឡើងហើយដើរនាំជុងហ្គុកទៅផ្ទះបាយ ញ៉ាំបាយព្រឹករួចទើបចេញដំណើរទៅ ពួកគេជិះឡានតាក់ស៊ីទៅផ្ទះជុងហ្គុកសិនដើម្បីយកឡាន ណាមួយដើម្បីទៅទទួលលោកចនផង គាត់ក៏ទៅមើលជាមួយគ្នាដែរ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now