💗អ្នកមកក្រោយ💗ភាគទី51

3.1K 183 20
                                    

      ក្រោយពីបញ្ជូនថេហ្យុងចូលបន្ទប់សង្គ្រោះបន្ទាន់រួចនាយក៏មកអង្គុយនៅបន្ទប់រង់ចាំខាងមុខនេះ មើលទៅនាយដូចជាគ្មានកម្លាំងគំហែងបន្តិចសោះអង្គុយម្នាក់ឯងផ្អែកខ្នងនឹងកៅអីផ្អែកស្ងាត់ជ្រាប។ ចំណែកគ្រួសារនាយមិនទាន់បានផ្ដល់ដំណឹងដល់ពួកគេនោះទេ វាបន្ទាន់ពេកមិនដឹងប្រាប់យ៉ាងម៉េច
SKIP
2ម៉ោងកន្លងទៅ...

     ពេលវេលាកន្លងទៅលឿនណាស់មួយភ្លែតសោះ2ម៉ោងកន្លងទៅហើយមនុស្សគ្រប់គ្នាបានមកទីនេះបន្ទាប់ពីទទួលដំណឹងពីជុងហ្គុករួចក៏គ្មានអ្នកណាសួរនាំអ្វីច្រើនដែរ គ្រប់គ្នាសុទ្ធតែដឹងករណីបន្ទាន់បែបនេះសុទ្ធតែអាចកើតមានលើអ្នកមានទម្ងន់ជិតគ្រប់ខែទាំងអស់ ពួកគេបានត្រឹមតែនៅចាំផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តអ្នកនៅខាងក្រៅដែលមើលទៅបាក់ស្រុតអស់កម្លាំងចិត្តទាំងស្រុងដូចជាជុងហ្គុកពេលនេះ
"បានហើយជុងហ្គុកកុំចឹងអី ពួកយើងគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ថេហ្យុងពិតជាអាចធ្វើបាន" យ៉ុនគីចូលមកនិយាយចាំបានកាលជីមីនឆ្លងទន្លេសភាពប្រថុយជាងថេហ្យុងនេះឆ្ងាយណាស់ប៉ុន្តែគេនៅតែអាចឆ្លងកាត់បានចុះទម្រាំថេហ្យុងដែលត្រូវបានជុងហ្គុកមើលថែល្អឥតខ្ចោះយ៉ាងនេះ
"មែនហើយជុងហ្គុកបងថាថេហ្យុងប្រហែលជារវល់លេងជាមួយកូនហើយបានជានៅយូរយ៉ាងនេះឯងក៏ដឹងថាគេស្រលាញ់ក្មេងប៉ុណ្ណា"ហ៊ូសុកខំនិយាយអោយនាយសើចប៉ុន្តែបែរជាទទួលបានកែវសម្លក់ស្ទើរតែស៊ីសាច់ហុតឈាមទាំងរស់របស់ជុងហ្គុកទៅវិញ

ក្រាក!
"លោកគ្រូពេទ្យ!"សម្លេងបើកទ្វាបន្ទប់សង្គ្រោះបន្ទាន់ហាក់ដូចបើកផ្ដល់ក្ដីសង្ឃឹមដល់មនុស្សនៅខាងក្រៅពិសេសជុងហ្គុកតែម្ដងនាយក្រោកឡើងស្ទុះវឹងទៅចាប់ដៃលោកគ្រូពេទ្យក្ដាប់ជាប់រង់ចាំដំណឹងល្អពីបបូរមាត់របស់គាត់
"ចូលរួមអបអរផងលោកទទួលបានកូនប្រុសដែលមានសុខភាពល្អម្នាក់"លោកគ្រូពេទ្យនិយាយហើយមនុស្សគ្រប់គ្នាក្នុងសាលចាប់ផ្ដើមហ៊ោត្រេកអរឡើងពិសេសលោកចនតែម្ដងដែលត្រេកអរជាងគេ គាត់សប្បាយចិត្តដែលទទួលបានចៅប្រុសដល់ទៅ2នាក់ក្នុងរយ:ពេលឃ្លាតគ្នាមិនដល់1ខែផង
"ចុះថេហ្យុងប្រពន្ធខ្ញុំនោះគ្រូពេទ្យគេមិនអីទេមែនទេ គេប្រាប់ខ្ញុំថាគេនឹងជួយកូនអោយបានប៉ុន្តែគេវិញនោះលោកគ្រូពេទ្យមានជួយគេអត់"នេះហើយជាដំណឹងដែលជុងហ្គុកចង់បាននាយចង់ដឹងថាថេហ្យុងមានសុវត្ថិភាពឬអត់ ចំណែកកូននាយបាននាយដឹងទៅហើយថាថេហ្យុងពិតជាអាចជួយកូនបាននាយមិនសូវបារម្ភទេប៉ុន្តែគេខ្លួនវិញបែរជាត្រូវពឹងលើព្រេងវាសនាទាំងស្រុង ។ចំណែកគ្រូពេទ្យទទួលបានសំណួររបស់ជុងហ្គុកហើយមានតែសើច គាត់ធ្លាប់បង្កើតកូនអោយគេរាប់មិនអស់ប៉ុន្តែមានតិចគូរណាស់ដែលសួរពីដំណឹងប្រពន្ធដូចជុងហ្គុកពេលនេះ
"បាទ..ប្រពន្ធលោកសុវត្ថិភាពហើយ គាត់នៅខាងក្នុងនោះខ្ញុំអោយគាត់សម្រាករង់ចាំអោយមានកម្លាំងឡើងវិញសិនទើបនាំចេញមកបន្ទប់ធម្មតាវិញ ចំណែកកូនលោកនៅបន្ទប់កុមារបើលោកចង់ទៅមើលអាចដើរទៅផ្លូវនោះបាន"លោកគ្រូពេទ្យរៀបរាប់ទាំងញញឹមចង្អុលទៅផ្លូវដើរទៅបន្ទប់មើលទារកក្រែងនាយចង់មើលកូនក្នុងខណ:ដែលថេហ្យុងកំពុងសម្រាក
"ខ្ញុំអាចទៅមើលគេបានអត់"
"បាន លោកដើរទៅផ្លូវនោះទៅ"
"អត់ទេ ខ្ញុំចង់សួរខ្ញុំអាចចូលទៅមើលប្រពន្ធខ្ញុំក្នុងបន្ទប់នេះបានអត់"
"បាទ?បាន..ប៉ុន្តែលោកត្រូវពាក់អាវការពារមេរោគសិន"
"អរគុណ"ជុងហ្គុកនិយាយហើយក៏ស្ទុះវឹងរត់ចូលទៅក្នុងតែម្ដង ចំណែកគ្រូពេទ្យបានត្រឹមធ្វើមុខឆ្ងល់ នេះលើទីមួយហើយ

💗អ្នកមកក្រោយ💗(ចប់) Место, где живут истории. Откройте их для себя