PART 4 : ជួបលេីកដំបូង

1K 57 0
                                    

"ចូលហាងកាហ្វេ​ ខាងមុខសិនទៅ"Jungkookស្រដីទៅកន់អ្នកបេីកឡេីងខាងមុខជាមួយAlex​ ព្រោះនាយហាក់អស់កម្លាំងងុយគេង​ ចង់ចូលហាងកាហ្វេបន្តិច

"បាទចៅហ្វាយ"កូនចៅម្នាក់នោះឮហេីយរហ័សអែបឡានគៀនផ្លូវ
Alexរកចុះទៅតែនាយក្រាស់ឃាត់

"មិនបាច់ទេ​ យេីងចង់ទៅខ្លួនឯង"Jungkookថាតែប៉ុណ្ណឹងចុះចូលទៅបាត់​ ដោយមិនអោយជំនិតតបទាន់

​       #CoFFee Star
"សួស្តីលោកត្រូវការកម្មង់អ្វីដែរ"ឈានជេីងចូលដល់កន្លែងលក់ភ្លាម​ សម្តីស្រួយស្រេះរបស់BARISTA(អ្នកធ្វេីភេសជ្ជះ)វ័យក្មេងបានបន្លឺឡេីង​ គឺជាTaehyungនេះឯង​ គេធ្វេីការតាំងពីព្រឹករហូតដល់ម៉ោង5ល្ងាច

"សុំHot Latteមួយមក"ជុងគុកដោះវែនតាចេញ​ និយាយកម្មង់ទៅទាំងទឹកមុខស្មេីធេង

"បាទ​ សូមចាំបន្តិច"Taehyungស្រដីចប់ដេីរទៅឆុងអោយនាយ​ មិនអោយរងចាំ​យូរបន្តិចក្រោយមកក៏មកវិញជាមួយ​ កាហ្វេក្តៅមួយកែវ

"នេះលោកអស់​ 2.5$"Taehyungហុចដៃពីរជូនភ្ញៀវ​ ទុកជាការគោរព

"ចាំបន្តិច"Jungkookទាញកាបូបចេញមកថានឹងហុចលុយអោយ​ តែមិនទាន់បានដកលុយទេ​ មានតែកាតធនាគារតែប៉ុណ្ណោះ​ រួចដកហុចអោយនាយតូច

"គឺសុំទោសផងបាទ​ ហាងខ្ញុំមិនអាចប្រេីកាតខ្មៅបានទេ​ លោកមានកាតធម្មតាទេ"នាយតូចរហ័សប្រកែកពេលនាយហុចមកអោយ​ ទេីបពន្យល់នាយ​ ។ គ្រាន់តែឃេីញកាតខ្មៅនាយតូចដឹងបាត់ទៅហេីយថគេមិនមែនជាអ្នកមានធម្មតា

"បេីអញ្ចឹង​ ចាំយេីងអោយកូនចៅយកលុយមកអោយ​ ឡានយេីងនៅខាងមុខនោះ"Jungkookស្រដីទាំងមុខមាំដាក់នាយតូច​ បួញមាត់ទៅឡានខ្មៅទំនេីបនៅពីមុខហាង

"បាទ​ សូមអញ្ជេីញ"Taehyungញញឹមរាដៃដាក់។ Jungkookកាន់កែវកាហ្វេឡេីងរួចដេីរចេញទៅ​ ជះរាងសង្ហារពេញហាង​  អោយអ្នកកំពុងអង្គុយនោះមេីលនាយមិនដាក់

"ឯងយកលុយអោយកាហ្វេផង​ យេីងអត់មានលុយខាងក្រៅ"ចូលមកដល់ឡានJungkookស្រដីទៅជំនិតធ្វេីអោយAlexអត់ទប់សេីចមិនបាន

"សេីចស្អីឯង​? ឆាប់ទៅៗ"នាយក្រាស់សួរបកទៅនាយទាំងមុខក្រញ៉ូវ​ នាយប្រេីទៅបែរជាអង្គុយសេីចទៅវិញ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Tempat cerita menjadi hidup. Temukan sekarang