PART 13 : មាននិស្ស័យ

860 56 0
                                    

Taehyungគ្រងដោយអាវយឺតពណ៍សដីខ្លី​ ត្រនុយជាមួយខោខាប៊យខ្មៅត្រឹមជង្គង់​ បញ្ចេញជេីងស្រឡូនសខ្ចីចេញមក​ ពាក់ស្បែកជេីងប៉ាតាពណ៍ស​ បន្ថែមជាមួយការពាក់មួកស​ មួយទៀតដូចកូនក្មេងបេះដាក់​ អត់នឹងអោយនាយក្រាស់មិនមេីលមិនបាន

«ឯងទៅឡេីងឆាកហេហ? បានតែងខ្លួនម្លឹងៗ? » Jungkookសួរតែមាត់​ ប៉ុន្តែភ្នែកសម្លឹងគ្មានដាក់សោះ

«Awwបេីមានតែខោអាវចឹងអោយខ្ញុំពាក់យ៉ាងម៉េច?» Taehyungបញ្ចេញទឹកមុខមុនយល់​ ខោអាវពេញទូរនាយជាអ្នកទិញអោយ​ ខ្លួនក៏រេីសតាមការស្រឡាញ់មកពាក់នៅមកថាអោយទៀត

«បានហេីយឆាប់ទៅ...»នាយសង្ហារនិយាយរួចក៏ដេីរចេញទៅខាងក្រៅឡេីងឡានដោយមានAlexបេីកទ្វាអោយស្រាប់
Taehyungរហ័សឡេីងឡានតាមយ៉ាងលឿន​ រកនឹងបេីកទ្វាឡានខាងមុខហេីយ​ ប៉ុន្តែប្រទាក់នឹងក្រសែភ្នែកសម្លឹងមកខ្លួន​ ទេីបរហ័សឡេីងមកអង្គុយជិតនាយក្រាស់វិញ​ រួចបន្តដំណេីរទៅការិយាល៏យរបស់លោកចន​ ប៉ុន្តែពេលនេះជារបស់នាយហេីយ
​ ឡានខ្មៅបីគ្រឿងបេីកអមសងខាងឡានរបសនាយក្រាស់​ ព្រោះពេលនេះមិនដូចពីមុនទេ​ គេជារដ្ឋមន្ត្រីទាំងមូលហេីយ​ ទេីបត្រូវតែការពារបែបនេះ

__រយះពេល30នាទីបានមកដល់​ អគារមួយមិនខ្ពស់ពេក​ ត្រឹម9ជាន់ប៉ុណ្ណោះ​ ប៉ុន្តែកុំមេីលការរចនា​ ស្អាត​ ឡូយឆាយពិតៗ
_______________________

[សូមបញ្ជាក់បន្តិច​ ខ្ញុំអត់ដឹងថាការងារជារដ្ឋមន្ត្រីគេធ្វេីនៅផ្ទះឫក្រុមហ៊ុននោះទេ​ ប៉ុន្តែខ្ញុំដាក់អោយទៅតាមសាច់រឿងប៉ុណ្ណោះ​ សូមយល់ផងណា]
______________________

​ ចុះពីលេីឡានភ្លាម​ នាយសារ៉េអាវអោយស្រួលបួលបន្តិចមុននឹងឈានជេីងចូលទៅខាងក្នុង​ មានបុគ្គលិករួមទាំងអង្គរក្សឈុតខ្មៅ​ អោនគោរពជាហូរហែរ
​ នាយសង្ហារមិនបានខ្វល់ដេីរទៅរកជណ្តេីរយន្ត​ ទេីបជំនិតចាស់របស់JEON​ ដេីរមករកភ្លាមៗ

«សួស្តីលោករដ្ឋមន្ត្រី»ParkYu(ផាកយូ)អាយុបងរាងក្រាស់ប្រហែល6ឆ្នាំអីប៉ុណ្នោះ​ កាលពីមុនប៉ារបស់គេជាជំនុតលោកចន​ ទេីបគាត់រាងចំណាស់ក៏សុំឈប់ហេីយអោយកូនប្រុសមកជំនួស​ ស្នាដៃក៏មិនអន់ទេីបលោកចនទុកចិត្ត​ ហេីយក៏បានធ្វេីការជាមួយលោកចនរយះពេល5ឆ្នាំមកហេីយ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now