PART 35 : ពេលនេះអូនជារបស់បងហេីយ​🔥

538 56 2
                                    

ព្រឹកថ្ងៃថ្មី
ព្រលឹងស្រាងៗ​ ព្រះអាទិត្យរះបំភ្លឺឡេីង​ សត្វចាបព្រាបហោះហេីរពេញផ្ទៃអាកាស​ បូករួមជាមួយ​ ខ្យល់បក់រវិចៗ​ ត្រជាក់ស្រេបបណ្តាលអោយអ្នកគេងលង់លក់កាន់តែស្រួល​ ចម្លែកអីគូរស្នេហ៍ថ្មីថ្មោងនេះវិញ​ នាយកម្លោះJungkookងេីបមួយស្របក់ហេីយមិនគិតងេីបទៅណាសោះឡេីយ​ នៅដេកគយគន់សម្រស់របស់រាងតូច​ ព្រោះតែថ្ងៃនេះទេ​ អាចងេីបមកឃេីញបណ្តូលចិត្តពេញៗភ្នែកតែម្តង

« អ្ហឹមមមម​ » Taehyungក្រហឹមដេីមកបន្តិច​ ទំាងបេីកភ្នែកឡេីង​ ឯនាយសង្ហារក៏ធ្វេីជាបិទភ្នែកគេងវិញ

« នៅមិនទាន់ក្រោកទៀត?! » Taehyungបែរខ្លួនមកមេីលមុខនាយក្រាស់ម្តង

« ពេលគេងមុខឡេីងស្លូត​ ដល់ងេីបឡេីងចូលចិត្តតែធ្វេីអាមុខក្រញ៉ូវគួរអោយចង់ចាប់ទះណាស់​ » Taehyungនិយាយតិចៗបណ្តេីរ​ ធ្វេីកាយវិការរកទះនាយក្រាស់បណ្តេីរ

« សឹតត~ » មាត់និយាយថាទះគេតែបែរជាលោមុខទៅថេីបគេមួយខ្សឹតទៅវិញ

« មានកូនឆ្កែលូចថេីបកូនកម្លោះគេហេីយ​ » Jungkookញញឹមទាំងបិទភ្នែក​ ធ្វេីអោយនាយតូចចាប់ផ្តេីមអៀន​ ព្រោះគេចាប់បាន

« បងភ្ញាក់តាំងពីពេលណា? » Taehyung

« ភ្ញាក់តាំងពីក្មេងខ្លះ​លួចនិយាយដេីមម្លេះ​ » Jungkook

« គេនិយាយការពិតសោះ​ » Taehyung

« ហឹសៗ​ មិញថេីបបងឥឡូវត្រូវតែអោយបងថេីបវិញ​ » Jungkookក៏ស្រាប់តែឡេីងទ្រោបពីលេីនាយតូច

« អត់ទេ​ មិនអោយថេីបទេ​ ស្អុយមាត់ណាស់​ » Taehyungទប់ស្មានាយជាប់ព្រោះខ្លាចគេអោនមកថេីបមែន

« ស្អុយមាត់ហេហ? ចាំមេីលណា...​ » Jungkookញញឹមទាំងមានល្បិច​ រួចក៏
« សឹតតៗៗៗៗ​ » នាយអោនទៅថេីបគេពាសពេញផ្ទៃមុខទាំងកញ្ចឹងកទៀតផង

« អាយយ...ឈ...ឈប់ទៅ...រសេីបណាស់..ហិកហិក​ » Taehyungរមួលខ្លួនពេញនឹងព្រោះតែរសេីបនឹងពុកចង្ការរុយៗរបស់Jungkookចាក់

«​ ឈប់ស្អុយមាត់ឫនៅ? » Jungkookនិយាយទាំងញាក់ចិញ្ចេីមទ្រឺតៗ

« នៅ​ » Taehyung

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now