ភាគទី1: អ្នកហាត់ការថ្មី

1.5K 71 16
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី1

_________________________________________

ជំរាបសួរនិងសួរស្ដីអ្នកទាំងអស់គ្នាជួបគ្នាសារជាថ្មីម្ដងទៀតជាមួយរឿងថ្មីរស់ជាតិថ្មីតួរអង្គក៏ថ្មីចុះអ្នកអានវិញថ្មីដែរទេ?

សាច់រឿងបានបង្ហាញអោយឃើញនូវកម្លោះតូចរាងស្ដើងមួយរូបដែលកំពុងតែស្លៀកសម្លៀកបំពាក់ដើម្បីចេញទៅធ្វើការដូចសព្វមួយដង។
ទម្រង់មុខតូចស្បែកសរកម្ពស់ខ្ពស់ល្មមសមជាមួយនិងអាវពណ៍ទឹកសមុទ្រនិងខោក្រណាត់ពណ៍ខ្មៅគេមានឈ្មោះថា Fourth ជាកូនពៅនៅក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារមួយជាមួយនិងបងស្រីរបស់គេដែលគាត់កំពុងតែពរពោះកូនប្រុស5ខែមកហើយ។

<ចែtanខ្ញុំទៅធ្វើការហើយណាម្ហូបខ្ញុំធ្វើទុករួចហើយ>
<ចាសទៅធ្វើការដើរអោយស្រួលបួលណាឥឡូវឡានម៉ូតូច្រើនណាស់>
<បាទចែខ្ញុំដឹងហើយទៅហើយណាបាយៗ>

នៅពេលដែលហ្វូតចេញទៅផុតសាច់រឿងក៏បានបង្ហាញដែរថាចែNamtanគឺគាត់ចុករយស្មាជាខ្លាំងក៏ព្រោះតែមានវិញ្ញាណមួយកំពុងតែអោបករបស់គាត់!

កាត់មកមើលខាងតួរTopរបស់យើងវិញគេជាមនុស្សដែលចូលចិត្តតែងខ្លួនបែបធម្មតាៗតែសង្ហាកប់។ Geminiជាកូនប្រុសទោលកើតក្នុងត្រកូលអ្នកមានរាល់ថ្ងៃជីវិតគេគឺឯករាជ្យខ្លាំងណាស់បើថាគេចង់ធ្វើអីហើយគឺត្រូវធ្វើអោយបាន÷

<Gemតែងខ្លួនអីបែបនេះកូន?>ម្ដាយរបស់ជេមបានសួរទៅជេមព្រោះជេមបានតែងខ្លួនខោមិនខោអាវមិនអាវចុះពីលើផ្ទះ
<គឺកូនទៅធ្វើការតើអោយកូនតែងខ្លួនបែបណា?>
<ម៉ាក់អោយកូនទៅធ្វើជាប្រធានហេតុអ្វីកូនមិនធ្វើមកធ្វើអីត្រឹមបុគ្គលិកតូចតាចបែបនេះហាស?>
<បើកូនមិនធ្លាប់ធ្វើតូចផងតើអោយកូនទៅធ្វើធំយ៉ាងមិចបាន?ណាមួយបើកូនធ្វើអ្វីខុសឆ្គងតើបុគ្គលិកច្បាស់ជាមើលងាយកូនមិនខាន>
<តែយ៉ាងណាក៏នៅតែមិនសមម៉ាក់ជាCEOក្នុងក្រុមហ៊ុនមួយទាំងមូលតែកូនប្រុសម៉ាក់បែរជាទៅធ្វើជាអ្នកហាត់ការចឹងឯង?>
<ម៉ាក់មិនបាច់លើកហេតុផលច្រើនទេយ៉ាងណាអីដែលកូនចង់ធ្វើកូនត្រូវតែធ្វើ>

✩លោកប្រធានញ្ញាណទី6•||•MY BOSS✩Where stories live. Discover now