ភាគទី6 : វិញ្ញាណ

429 51 4
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី6
________________________________________

  បន្ទាប់ពីជេមនិងហ្វូតបានទៅជួបដៀវនៅក្រុមហ៊ុនរួចមកជេមបានបើកឡានជូនហ្វូតដល់ផ្ទះ។ គ្រាន់តែអ្នកទាំងពីរចុះពីលើឡានភ្លាមអ្នកជិតខាងចាប់ផ្ដើមអើតកមកមើលព្រៀតមើលតាំងពីរផ្លូវចូលរហូតដល់មុខផ្ទះហ្វូតថែមទាំងនិយាយខ្សិបខ្សៀវគ្នាទៀតផង÷

<ផ្ទះលោកមានកាំមេរ៉ាសុវត្តិភាពច្រើនមេនទេន>ជេម
<ខ្ញុំឡើងស៊ាំទៅហើយសូម្បីតែsatangមកយកខ្ញុំក៏ពួកគេនិយាយដើមខ្ញុំដែរ>
<អ្នកជិតខាងបែបនេះគួរតែប្រដៅចេញទៅ>
<ខ្ញុំមិនមេនម៉ាហ្វៀដូចលោកទេ>
<អេអ្នកណាប្រាប់ថាខ្ញុំជាម៉ាហ្វៀ?>
<មិនប្រាប់មើលតែចរិតក៏ដឹងទៅហើយ>
<ខ្ញុំបានតែនិយាយទេបើអោយធ្វើមេនទេនមិចហ៊ាន>
<ចឹងជាមនុស្សបានតែខ្យល់ទេចឹង>

បញ្ចប់ប្រយោគfotដើរទៅគោះទ្វាផ្ទះរបស់គេដើម្បីអោយចែតានបើកទ្វា។ គ្រាន់តែចែតានបើកទ្វាភ្លាមចំហាយអាក្រក់បានជះមកដល់ច្រមុះរបស់ជេមតែម្ដងជេមអាចទាយដឹងហើយថានៅក្នុងផ្ទះនេះមានរបស់មិនល្អកំពុងតែរស់នៅ។ តែអ្វីដែលជេមចាប់អារម្មណ៍មួយទៀតគឺពោះរបស់ចែតានជេមគិតថាហ្វូតគឺមានប្រពន្ធហើយថែមទាំងមានកូនទៀតផង។ដោយឃើញជេមសំឡឹងពោះខ្លួនចែតានក៏និយាយឡើង÷

<ខ្ញុំជាបងស្រីរបស់ហ្វូតទេ>
<អរបាទជំរាបសួរបងស្រី>ជេម
<នេះជាអ្នកណាដែរហ្វូត?>
<ប្រធានរបស់ខ្ញុំ>
<ចឹងចូលខាងក្នុងសិនមកលោក>
<អរបាទមិនអីទេព្រោះបន្តិចទៀតខ្ញុំមានការរវល់ហើយ>
<អរចាសមិនអីទេចឹងចាំលើកក្រោយក៏បាន>

ហ្វូតនិងចែតានបានដើរចូលទៅក្នុងផ្ទះតែជេមក្រលៀសភ្នែកទៅក៏ឃើញថាមានវិញ្ញាណមួយកំពុងដើរតាមចែតានមើលទៅវិញ្ញាណនោះគឺមានថាមពលអាក្រក់ខ្លាំងណាស់រាងកាយមានផ្សែងពណ៍ខ្មៅចំណែកកែវភ្នែកវិញមានពណ៍ក្រហម÷

<ឈប់សិនអ្នកទាំងពីរខ្ញុំដូចជាស្រេកទឹកហើយសុំទឹកបន្តិចបានទេ?>
<ម្ដងថាចូលម្ដងថាអត់យ៉ាងមិចអោយប្រាកដនិង?>ហ្វូត
<ហ្វូតនិយាយស្ដីអ្វីបែបនេះមិនឮគាត់និយាយថាស្រេកទឹកទេអីលោកប្រធានចូលមកក្នុងសិនមក>
<បាទអគុណ>

✩លោកប្រធានញ្ញាណទី6•||•MY BOSS✩Where stories live. Discover now