ភាគទី5 : កាង

451 56 6
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី5
________________________________________

   កាត់មកមើលខាងហ្វូតវិញបន្ទាប់ពីញ៉ាំអាហារជាមួយបងស្រីគេរួចហ្វូតបានទៅងូតទឹកនិងមកអង្គុយធ្វើការងាររបស់គេបន្ត។
  តែការធ្វើការងារនេះវាមិនsmootទេចេះតែមានអ្វីមករំខានរហូតពេលខ្លះក៏ឮគេហៅទៀត÷

<ហ្វូត!>
<បាទចែ?> ហ្វូតបានឆ្លើយទៅចែតានវិញក៏ប៉ុន្តែមិនមានការឆ្លើយតបមកវិញពីចែតានឡើយ
<ចែហៅខ្ញុំធ្វើអី?> ហ្វូតងាកទៅរកចែតានដែលនៅលើគ្រែប៉ុន្តែក៏ឃើញថាចែតានបានសម្រាន្តបានទៅហើយ
<ហៅគេហើយដេកធ្វើមិនដឹង>
<ហ្វូត!>
ការហៅម្ដងនេះធ្វើអោយហ្វូតភ្ញាក់ក្រញាងតែម្ដងព្រោះតែសំឡេងហៅនេះគឺនៅក្បែរត្រចៀករបស់គេ។
ហ្វូតងាកតិចៗមើលទៅជុំវិញខ្លួនរបស់គេងាករហូតទៅដល់មាត់បង្អួចគឺថាមានស្រមោលមនុស្សម្នាក់កំពុងតែឈរនៅទីនោះ។
ហ្វូតមិនដឹងថាត្រូវធ្វើបែបមិចនោះទេចង់ធ្វើការងារបន្តក៏មិនកើតចង់ទៅបិទបង្អួចក៏មិនកើតបើស្រមោលនោះហោះមករកគេធ្វើយ៉ាងមិច? មិនដឹងធ្វើយ៉ាងមិចបន្តទេមានតែបិទឯកសាររួចឡើងទៅឃ្លុំភួយនិងឯង។

#ស្អែកឡើង

ហ្វូតបានទៅធ្វើការតាមធម្មតាតែអ្វីដែលមិនធម្មតានោះគឺភ្នែករបស់គេឡើងស្លក់ខ្មៅដូចផេនដាចឹង។

<ចុមកាដុបឆែប!អៃហ្វូតទៅធ្វើស្អីមកទើបបែបនេះ?>satangភ្ញាក់និងហ្វូតដែលកំពុងឈរកូរកាហ្វេទាំងគ្មានព្រលឹងព្រលះក្នុងខ្លួន
<យប់មិញគេងមិនលក់>
<មិចក៏គេងមិនលក់>
<ខ្មោចលង>
<ស្អីសម័យនិងហើយនៅមានខ្មោចទៀត?>
<ហើយឯងដែលជួបដែរទេ?>
<អត់ផង>
<បើអត់មិចក៏ដឹងថាគ្មាន?>
<អឺឈ្នះសិនទៅលោកប្រធានហៅប្រជុំឆាប់មក>
<សុំមិនទៅបានទេ?មិនចង់ជួបមុខវាទេ>
<ចឹងឯងដាក់ពាក្យលាឈប់ទៅ>
<ហឺយ...ស្រេ្តស!!!!!>

SKIP>>>>>

+ក្នុងការប្រជុំ

<Projectយើងខាងមុខនេះគឺត្រូវរកតារាល្បីម្នាក់មកធ្វើជាBAអោយផលិតផលថ្មីរបស់យើង>ជេម
<ខ្ញុំសុំធ្វើProjectមួយនេះ>កញ្ញាម្នាក់លើកដៃស្នើ
<អត់ទេការងារនេះទុកអោយហ្វូតជាអ្នកធ្វើចុះ>
<ហាសខ្ញុំមេនទេ?>
<មេនហើយការងាររបស់លោកគឺត្រូវនិយាយបញ្ចុះបញ្ជូលអោយតារាម្នាក់នោះយល់ព្រមនិងគម្រោងរបស់យើង>
<ហើយទៅរកនៅឯណាទៅបើមិនដែលស្គាល់តារាណាផង?>
<ចឹងមកជាមួយខ្ញុំចាំខ្ញុំជាអ្នកនាំលោកទៅ>
<ចុះពួកខ្ញុំនោះលោកប្រធាន?> Mark
<ចាត់ចែងត្រៀមឯកសារនិងត្រៀមផ្សាយផលិតផលថ្មី>
<បាទលោកប្រធាន>
<តោះហ្វូតនៅចាំស្អីទៀតឬចាំអោយខ្ញុំបីទៅ?>
<មិនបាច់ចេះដើរខ្លួនឯងហើយ>

✩លោកប្រធានញ្ញាណទី6•||•MY BOSS✩Where stories live. Discover now