P 22 : ស្រលាញ់ប្អូនឯងទេដឹង??

5.2K 387 3
                                    


ថេយ៍ចុះចេញពីរថយន្តសេរីទំនើប ញញឹមរាក់ទាក់ទៅរកលោកតារបស់ដេវីតនិងនាយយ៉ាងពេញទី ធ្វើអោយតៃកុងសង្ហារម្នាក់នោះក៏ភ្ញោចមាត់ញញឹមតាម ។

« បងទៅសិនហើយ » ថេយ៍ក៏ញញឹម ដេវីតក៏បើកឡានចេញទៅ ។ បន្ទាប់ពីឈរមើលបានបន្តិចគេក៏ងាកមកភូមិគ្រឹះបម្រុងនឹងបោះជំហានដើរចូល ។

« ញញឹមរកស្នេហ៍ដាក់វាសម្បើមណាស់ឬ?? » ជុងហ្គុកសង្រឺតជើងធ្មេញឈរជ្រែងហោប៉ៅបោះបោកប្រយោគគ្រោតគ្រាតឡើងមក ថេយ៍ក៏រាងភ្ញាក់ ព្រោះតែឮសម្ដីគេភ្លាមៗពេក ។

« បងប្រុស »

« ទៅធ្វើស្អីខ្លះជាមួយវា?? »

« គ្រាន់តែជូនមកផ្ទះវិញប៉ុណ្នោះ »

« បើគ្រាន់តែមកផ្ទះ មិចមិនខលហៅយើង ចាំបាច់អីអោយអាបារាំងនោះជូនមក » ជុងហ្គុកច្របិចប្រយោគសំណួរហាក់ចង់សង្កត់គេអោយនៅគិតមួយកន្លែង ធ្វើមើលតែថេយ៉ុងជាអ្នកទោសដែលត្រូវគេជម្រិតសួរយ៉ាងអ៊ីចឹង ។

« មិនចង់រំខានបងប្រុសច្រើនប៉ុណ្នោះ »

« ចឹងក៏ទៅរំខានវា »

« តែលោកតាគាត់ជាអ្នកអោយគាត់ជូនខ្ញុំមក » ថេយ៍ប្រញាប់តវ៉ា

« បងប្រុសចាំខ្ញុំផង » ថេយ៍ស្រែកឡើង ខណៈជើងស្រឡូនក៏បោះជំហានតាមពីក្រោយនាយរហូតចូលដល់ខាងក្នុងភូមិគ្រឹះ ។

« ថេយ៍មកហើយឬ មកអង្គុយទីនេះសិនមក » ថេយ៉ុងក៏ដើរសម្ដៅទៅសាឡុងទន់ៗតាមការបង្គាប់បញ្ជារបស់អ្នកជាជីដូនដោយមានរាងចំណាស់អង្គុយទីនោះដែរ ។

« ល្ងាចនេះថេយ៍ចង់ទៅជួបការណាត់ជាមួយគ្រួសារលោកជេសរីសជាមួយអ៊ុំទេ?? »

« បងប្រុសទៅដែរទេ?? »

« ក៏ទៅដែរ »

« ចុះលោកយាយ?? » ថេយ៍ក៏បែរមកសួរអ្នកជាជីដូន ។

« យាយមិនទៅទេ យប់ព្រលប់បែបនេះ រាងពិបាកបន្តិចហើយ មិនទៅល្អជាង »

« បាទ៎ ខ្ញុំនឹងទៅជាមួយលោកអ៊ុំដែរ »

« អឹម »

« ជុងចង់ទៅណា?? » អ្នកជាជីដូនស្រដីឡើង ក្រោយឃើញគេបម្រុងចេញទៅខាងក្រៅ ថេយ៍ក៏ងាកទៅមើលដូចគ្នា ទើបក៏ប្រទាក់នឹងភ្នែកគ្នាបន្តិច ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now