P 76 : លែងចង់លែងលះ??

5.6K 372 37
                                    

« អូនត្រឡប់ទៅវិញទៅ » ជុងហ្គុកសម្លឹងទៅរកថេយ៍ គេជាហើយ មិនបាច់អោយអ្នកណាមកមើលថែទៀតទេ ប្រើជីវិតដូចពីមុន ។

« ច - ចាំស្អែកបានទេ »

« ( រីង រីង ) ???? » ជុងហ្គុកដកទូរស័ព្ទចេញពីហោប៉ៅសម្លឹងទៅលេខក៏ដឹងថាជានារីរូបស្រស់ម្នាក់នោះដែរ ។ នាយញញឹមចេញមកមុននឹងលើកវាមកផ្អឹបនឹងត្រចៀករួចដើរចេញទៅម្ខាង ។

« បងមានធុរៈបន្តិច » នាយដើរចេញមកវិញស្រដីឡើង ហើយក៏បោះជំហានចេញពីផ្ទះ បង្វែចង្កូតឡានសម្ដៅទៅភោជនីយដ្ឋានមួយកន្លែង ។

[ S K I P ]

« តាមបងធ្វើអី?? » នាយឈោងដៃគូទៅមុខច្រត់នឹងតុឃាំងរាងកាយតូចច្រឡឹងអោយពេនខ្លួនទៅក្រោយ បើនាងមិនបានឃើញហើយក៏មិនហៅថេយ៍នាយក៏មិនដឹងដែរថាថេយ៍តាមគេទៅដល់ភោជនីយដ្ឋាន ។

« ខ្ញុំខ្លាចបងបើកឡានមានគ្រោះថ្នាក់ទៀត ទើបទៅតាម » ជុងហ្គុកក៏ដកដៃឃាំងគេចេញមកវិញក្រោយឮគេនិយាយចប់ ។

« ប៉ុន្តែបងបើកឡានទៅក្រុមហ៊ុនរាល់លើក ហេតុអីក៏អូនមិនតាមទៅផង?? » នាយលើកហេតុផលដេញជើងថេយ៍ មិនដឹងថាគេគិតបែបមិចនោះទេ សុខៗក៏តាមខ្លួន ។

« ហេតុអីដឹងថាខ្ញុំមិនដែលតាមបងទៅក្រុមហ៊ុន?? »

« GPS ក្នុងទូរស័ព្ទអូន បងដាក់ថ្ងៃមុន » ថេយ៍ក៏ដកទូរស័ព្ទចេញមក ក្រែងលែងទាក់ទងគ្នាហើយមិនចឹងមកដាក់ GPS ក្នុងទូរស័ព្ទគេធ្វើអី???! ។

« នាងមកនិយាយរឿងរៀបការប៉ុណ្នោះ » ថេយ៍ក៏ងាកមកសម្លឹងជុងហ្គុក ។

« មកប្រាប់ខ្ញុំធ្វើអី?? »

« ក្រែងអូនតាមបងមិនអញ្ចឹង ប្រហែលជាចង់ដឹងថាបងនិងនាងនិយាយអីហើយ »

« អរ....... » ថេយ៍ក៏ងក់ក្បាលឆ្ងក់ៗ បញ្ជាក់ថាគេយល់ហើយ ប៉ុន្តែការគិតរបស់គេនៅតែមានចម្ងល់ដដែលក្រែងថាស្រីមិនចឹង មិចក៏រៀបការជាកូនកម្លោះផ្សេងទៅវិញ ។

« បងទៅផ្លាស់ខោអាវសិនហើយ » ជុងហ្គុកថាចប់ ទាញបន្ធូរក្រវ៉ាត់ក ដើរឡើងទៅខាងលើរៀបចំងូតទឹកផ្លាស់ខោអាវ ព្រោះថាមានអារម្មណ៍ក្ដៅស្អុះស្អាប់ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now