P 34 : ចង់ធ្លាក់ទឹកឬយ៉ាងមិច??

4.6K 375 12
                                    


បន្ទាប់ពីត្រូវនាយជាបងរុករានរាងកាយ រហូតទាបភ្លឺឯណោះទើបគេបានគេងលក់ ព្រោះតែដៃរវាមដូចមឹករបស់នាយលូកចុះលូកឡើង មានទាំងអង្អែលក្បាលពោះរាបស្មើរ វែកសក់ អោបរឹត ថើបក្រញិចក្រញី ចុះឡើង ធ្វើអោយគេពិបាកគេងជាខ្លាំង ល្មមតែបានគេម៉ោងបីឯណោះ ។

ព្រះអាទិត្យចាប់មានពន្លឺឆ្វាចចាំងមកប៉ះនឹងផ្ទៃរលកទឹក ចាំងព្រៀកៗ បងប្អូនមួយគូកំពុងតែគេងអោបកៀកកិតគ្នាយ៉ាងស្អិតរមួត រហូតដល់ម៉ោងប្រាំបីទៅហើយពួកគេនៅមិនទាន់ក្រោកចេញពីគ្រែបានម្នាក់ទៀត ។

  [ SKIP ]

« ហ្អឹម.... គីម ថេយ៉ុងក្រោកឡើង » ជុងហ្គុកជ្រួញចញ្ចើម សម្លឹងទៅមើលថេយ៏ដែលកំពុងសំងំបិទភ្នែកគេងកើយដៃខ្លួននៅឡើយ ។

« នែ៎ គីម ថេយ៉ុង »

« ..... » ស្ងាត់ មិនមានការឆ្លើយតបត ។

« គីម ថេយ៉ុង !! ក្រោកឡើង!! » ជុងហ្គុកអោនទៅស្រែកដាក់ត្រចៀកថេយ៍ផាំងៗ ធ្វើអោយអ្នកដែលសំងំគេងលក់នោះ ប្រែជាភ្ញាក់ក្រញ៉ាញបើកភ្នែកមកមឹសៗ ។

« ចង់ដេកដល់ថ្មើរណាទៀត?? ក្រោកឡើង យើងឃ្លានហើយ ទៅធ្វើអីអោយយើងញុំា » ក្រពះគេពេលនេះចាប់ផ្ដើមធ្វើទុក្ខហើយ ចឹងហើយមានតែប្រញាប់ដាស់គេអោយក្រោកពីគេងមកធ្វើអីអោយខ្លួនញុំាហើយ ។ ថេយ៍ដែលកំពុងសម្លឹងទៅមើលគេស្រាប់ កាលដែលឮនាយនិយាយរាងហួសចិត្តបន្តិច គ្រាន់តែដាស់អោយធ្វើអីញុំា ចាំបាច់ស្រែកដាក់ត្រចៀកគេដែរឬ?? នេះនៅមិនទាន់បាត់ស្រកៀរត្រចៀកនៅឡើយទេ ! ។

« បងប្រុសចេញពីបន្ទប់ខ្ញុំសិនទៅ » ជុងហ្គុកក៏ងើបចេញពីគ្រែថេយ៉ុង ជាមួយនឹងខោក្រណាត់ខ្លីត្រឹមជង្គង់បញ្ចេញល្វែងទរទេរខាងលើចោល រួចក៏ដើរចេញទៅខាងក្រៅ ថេយ៍ក្រោយប្រាកដចិត្តថាគេចេញពីបន្ទប់ខ្លួនហើយ គេក៏ងើបដើរចូលបន្ទប់ទឹកងូតទឹកសម្អាតកាយ ស្លៀកពាក់រួចចេញទៅធ្វើអីញុំាអោយនាយនិងខ្លួនឯង ។

  [ SKIP ]

  បន្ទាប់ពីអង្គុយចាំជុងហ្គុកទិញម្ហូបយូរពេក ថេយ៍ងក់ងងុយមកម្ដងទៀត ព្រោះតែគេមិនទាន់អស់ងងុយ ជុងហ្គុកទេជាអ្នកដាស់គេអោយភ្ញាក់នោះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now