P 29 : សសាក់សស្លើរមែន

4.5K 366 11
                                    


ថេយ៍ក៏ស្រវេស្រវ៉ារត់ចូលទៅក្នុងរលកទឹកដែលកំពុងតែបក់បោកខ្លាំងនោះ ភ្នែកវៃសម្លឹងមើលទៅផ្ទៃទឹកថ្លាដូចជាកញ្ចក់ឆ្លុះឃើញបាតខ្សាច់តូចធំដែលរមៀលបក់បោកមកលើជើងសរបស់គេ ។

« ឆាប់មកវិញ!! »

« អ្ហា.... ឃើញហើយ បងប្រុសលែងខ្ញុំ » ថេយ៍ស្រែកចាចក្រោយទទួលដឹងដល់ដៃបងប្រុសកំពុងតែលើកខ្លួនផុតជើងចេញពីទឹកនាំគេមកលើគោកវិញ តែថេយ៍បែរជាមិនព្រមខំរើចេញពីដៃនាយ ទោះយ៉ាងណាក៏រើមិនឈ្នះ ។ ដៃស្រឡូនលើកមករុញដៃនាយតែមិនបានផលទេ ចំណែកឯសោរនោះវិញក៏រសាត់ចូលទៅក្នុងបាតកាន់តែជ្រៅទៅៗតាមកម្លាំងទំនាញរបស់ទឹករលក ។

« មើលស្អី?? » ជុងហ្គុកស្រដីឡើងជាភាសាកូរ៉េទៅជនបរទេសពីរនាក់ដែលកំពុងតែមើលមកពួកគេ ចំណែកឯអ្នកដែលស្ដាប់មិនយល់ក៏ឈរអេះអុញៗ ជុងហ្គុកមិនខ្វល់ក៏អូសថេយ៉ុងមកដល់បន្ទប់ទម្លាក់គេទៅលើពូក មិនដឹងទេ មាឌតែមួយតែពេលរើខ្លួនបិះតែគេទប់មិនចង់នឹងធឹងទៅហើយ ។

  « យើស!! ហ៊ានគប់យើង » មុំាង!!មួយខ្នើយពេញផ្ទៃមុខស្រស់សង្ហាររបស់ជុងហ្គុក មិនមែនគេចង់ទេ មកពីគេជ្រុលដៃប៉ុណ្នោះ ។

« គឺ.... » ថេយ៍រហ័សអង្គុយសណ្ដូកជើងស្ងៀមធឹងព្រោះអម្បាញ់មិញខ្លួនទទួលស្គាល់ថាខុសមែន ។

« នៅអោយស្ងៀម!!! យើងទៅប្ដូរអាវសិន បើហ៊ានតែរត់ ប្រយ័ត្នពួកអាជនបរទេសអស់នោះចាប់ទៅ យើងមិនទៅជួយទេ! » ជុងហ្គុកថាហើយ ក៏ដើរចូលក្នុងបន្ទប់ទឹកបាត់ មិនដឹងថាគម្រាមបានផលឬអត់ទេ តែពេលចេញមកក៏ឃើញគេនៅអង្គុយគែមគ្រែធ្វើមុខស្រងូតស្រងាត់ ។

ក្រឡែកមកមើលគ្រួសារពួកគេទាំងពីរវិញ មិនទាន់ហ៊ានធ្វើអ្វីផ្ដេសផ្ដាសនៅឡើយទេ ហើយម្យ៉ាងក្រុមហ៊ុនក៏អត់មានលោកអគ្គនាយកនិងលេខាទៀត ធ្វើអោយរឿងកាន់តែច្របូកច្របល់ ការប្រជុំត្រូវរំសាយអ្វីៗទាំងអស់ត្រូវធ្លាក់មកលើរាងចំណាស់ ។

<< ថ្ងៃត្រង់ >>

ជុងហ្គុកទៅខាងក្រៅទិញអាហារ ថេយ៉ុងក្រោយជុងហ្គុកចាកចេញទៅ គេក៏ឆ្លៀតពេលលួចចេញទៅ មិនដឹងថាទៅណាទេ គឺចេះតែដើរតាមបណ្ដោយឆ្នេរខ្សាច់ទៅរឿយៗបម្រុងថានឹងដើររកមនុស្សអាាចពឹងពាក់ទាក់ទងទៅអ្នកផ្ទះវិញ មិនដឹងថាបាត់ ពួកគាត់បារម្ភយ៉ាងណានោះទេ ។

សំណងស្នេហ៍ ( ចប់ )Onde as histórias ganham vida. Descobre agora