មែនហើយ គេពិតជាទៅមែន ប៉ុន្តែគេមិនមែនទៅហើយមិនត្រឡប់មកវិញឯណា គឺគេទៅដើម្បីធ្វើការងារ ដើម្បីទៅណាត់និយាយការងារជាមួយពួកឈ្មួញបរទេស ព្រោះតែគេទើបតែនឹកឃើញថាពួកគេនឹងត្រឡប់ទៅវិញទើបមិនចង់អោយខកជើងពួកគេទើបនាយព្រមខលណាត់ជួបដោយមិនអោយប៉ានាយដឹងហើយបន្ទាប់មកក៏ត្រឡប់ទៅវិញ ។តែអស់រយៈពេលបីថ្ងៃទៅហើយ នាយនៅមិនទាន់ត្រឡប់មកវិញទៀត ។ ថេយ៍តែងតែអង្គុយចាំផ្លូវនាយត្រឡប់មកវិញ ថេយ៍នៅតែគិតថាប្រាកដចិត្តថាគេមិនទៅចោលខ្លួនទេ ថ្ងៃណាមួយគេនឹងត្រឡប់មកវិញ គេគ្រាន់តែទៅណា មិនបានប្រាប់ខ្លួនប៉ុណ្នោះ ។
ឡានស៊េរីទំនើបត្រូវបានចតរួចរាល់ហើយស្រេច ជុងហ្គុកដើរមកទាំងមានបង់បិទរបួសនៅលើថ្ងាស នោះក៏ដោយារតែគេបើកបរលឿនពេកទើបបណ្ដាលអោយជួបគ្រោះថ្នាក់តិចតួច តែតិចតួចនេះគឺសន្លប់មិនដឹងខ្លួនដល់ទៅបីថ្ងៃឯណេះ គ្មានអ្នកណាទៅមើលសួរសុខទុក្ខនោះទេ ក៏ព្រោះតែគ្មានអ្នកណាដឹង ។
គេដើរតិចៗហាក់ឈឺជើង រហូតដើរមកដល់ច្រកទ្វារផ្ទាំងកញ្ចក់ខាងក្រោយផ្ទះលំហែ ពីផ្លូវខាងលើមកក៏រាងឆ្ងាយបន្តិចដែរ ដើរល្មមតែចង់ឈឺជើងថែមទៀតផងនោះក៏ព្រោះតែវានៅមានរបួសសើរៗនៅឡើយ ។
« បងប្រុស » ថេយ៍ត្រេកអរជាខ្លាំងព្រោះតែឃើញនាយមកវិញ ទើបខំរត់ទៅសឹងតែបាក់កទៅអោបរឹតគេយ៉ាងណែន ។
« អ្ហា... »
« សូមទោសផង បងប្រុសគាត់អីឬ?? មិចក៏មកវិញមានរបួសបែបនេះ?? »
« គឺយើងមិនគ្រោះថ្នាក់តាមផ្លូវតិចតួច » គេនិយាយបានត្រឹមណេះក៏ដើរបង្ហួសគេដើរតាមបណ្ដោយឆ្នេរបន្ត ។
« ចាំខ្ញុំជួយគ្រាហ៍បងប្រុស »
« មិនបាច់ យើងមិនត្រូវការ » ថេយ៍រាងទម្លាក់ទឹកមុខចុះបន្តិច ហើយក៏ព្រមដើរក្បែរគេទៅដល់ផ្ទះវិញទាំងបារម្ភ ។
មកដល់ខាងក្នុងគេក៏ទម្លាក់ខ្លួនអង្គុយនៅសាឡុង រីឯថេយ៍ឯណេះចង់សួរពីរឿងរបួសបន្តបើអាចលាងអោយគេទៀត ក៏បាន តែខ្លួនបែរជាមិនហ៊ាន ដូច្នេះមានតែដើរទៅផ្ទះបាយធ្វើស៊ុបអោយគេញុំាប៉ុណ្នោះ សូម្បីតែឆ្អិនក៏មិនហ៊ានទាំងហៅផង ធ្វើយ៉ាងមិចទៅ??។
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
浪漫_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...