PART 1 : ផ្តេីមរឿង

3K 84 8
                                    

     #AMERICAN California
__ផ្តេីមនៃសាច់រឿងរបស់យេីង​ បង្ហាញអោយឃេីញនូវទិដ្ឋភាពដ៍ទំនេីបរបស់ទីក្រុងParis​ រដ្ឋកាលីហ្វញ៉ា​ នៃសហរដ្ឋអាមេរិក​ អគារខ្ពស់ៗបញ្ឈរជេីងគ្នាយ៉ាងខ្ពស់ត្រដែត​ អោយដឹងថាទីក្រុងនេះពិតជាលូយឆាយ​ ហឺរហា​ ទំនេីប​ ទាន់សម័យ​ ហេីយក៏ជាទីក្រុងដែលមានសេដ្ឋកិច្ចល្អបំផុត​ វ៉ាដាច់គ្រប់ប្រទេសនៅលេីពិភពលោក​ ។​រថន្តទំនេីបៗជាច្រេីនបរខ្វាត់ខ្វែងពេញដងវិថីមួយនេះឥតស្រាកស្រាន្តដេីម្បីឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ

__ដូចជាពេលនេះ​ យេីងងាកមកមេីលកាសុីណូមួយដែលមានមនុស្សចូលជាហូរហៀរ​ សម្លេងមនុស្សទាំងប្រុសទាំងស្រីហ៊ោរកញ្ច្រាវឡេីងឥតដាច់ព្រោះតែសប្បាយអរនឹងការលេងល្បែងសុីសងឈ្នះ​ អ្នកខ្លះក៏មុខមិនរីករាយព្រោះតែចាញ់​ ពួកគេប្រៀបដូចជាខ្មោចល្បែង​ ដែរវក់នឹងរឿងអស់ទាំងនេះរហូតភ្លេចបាយភ្លេចទឹក​ គេងមិនលក់បក់មិនល្ហេីយព្រោះតែចិត្តវល់ៗនឹងរឿងមួយនេះ

​    ដឹប​ ដឹប
ពេលនោះផងដែរ​ សម្រឹបជេីងមនុស្សប្រុសធ្ងន់ដេីរចូលមកជាមួយនឹងឈុតក្វាសេពណ៍ខ្មៅដែលបង្ហាញថាជាអង្គរក្សពិសេស​ យ៉ាងមុតមាំសមនឹងការងាររបស់ពួកគេ
​  អង្គរក្សចំនួន6នាក់ដេីរសងខាង​ របស់កម្លោះសង្ហារមាឌមាំធំដូចជាយក្ស​ សមនឹងឋានះរបស់គេគឺជាម៉ាហ្វៀដ៏កាចសាហាវ​ ឃោឃៅ​ ដែលមនុស្សគ្រប់គ្នាខ្លាចរអា​ និងគោរពគ្រប់គ្នា
"ទៅបន្ទប់ក្រោម"សម្លេងមាំក្រហឹមដូចជាខ្លារខិនបានបន្លឺឡេីង​ ខណះដែលជំហ៊ានចាប់ផ្តេីមឆ្ពោះទៅកាន់បន្ទប់ក្រោមដីដែលលាក់បំបិតជិតគ្មាននរណាដឹងក្រៅពីកូនចៅនៅទីនេះ
​      ក្រាក
នាយមាឌមាំសង្ហារដេីរចូលមកជាមួយនឹងទឹកមុខនឹងធឹង​ គ្មានសូម្បីស្នាមញញឹមដែលវាបានបាត់ទៅអស់រយះពេល5ឆ្នាំមកហេីយ​ ពីព្រោះតែស្នេហាដំបូងរបស់នាយ
​  បន្ទប់ក្រោមដីជាបន្ទប់ដែលដាក់នូវអាវុធជាច្រេីនសម្រាប់ធ្វេីទារុណកម្ម​ ចំពោះអ្នកដែលហ៊ានក្បត់​ បញ្ជូនមនុស្សអោយមករករឿងនាយ​ បេីចូលមកហេីយនោះនឹងគ្មានជីវិតទៅវិញឡេីយ
"វាយ៉ាងម៉េចហេីយ? "នាយសង្ហារបន្ទោរឡេីងសួរទៅជំនិត​ អោយមកធ្វេីតាមបញ្ជារបស់នាយចាប់​ កូនចៅរបស់សត្រូវមកធ្វេីទារុណកម្មព្រោះមករករឿងនាយដល់កន្លែងតែម្តង​
"វាមិននិយាយអ្វីទេចៅហ្វាយ"ជំនិតសង្ហារមានចរឹកមិនខុសពីចៅហ្វាយប៉ុន្មានឡេីយ​ ក៏ស្រដីឆ្លេីយតបទៅវិញ​ គេគឺAlexកូនកាត់បារាំង-កូរ៉េ​ អាយុ27ឆ្នាំ​

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now