PART 38 : ដល់ថ្នាក់នឹងផង!!

433 62 3
                                    

     ក្រាកក​  ក្រឹប
Jungkookបេីកទ្វាចូលមកក្នុងបន្ទប់​ រួចបិទវិញថ្នមៗ​ ទាំងឃេីញTaehyungកំពុងអង្គុយបែរមុខទៅបង្អួច

« Tae....Taehyung » Jungkookដាក់ខ្លួនអង្គុយជិតរាងតូច​ នឹងហៅគេតិចៗ​ តែនាយតូចមិនព្រមឆ្លេីយនឹងនាយ

« Tae.....អូន » jungkook

« ....... »

« ឆ្លេីយនឹងបងបន្តិចមក​ » Jungkookក៏លោទៅអោបនាយតូចពីក្រោយ​ ដាក់ចង្ការលេីស្មារបស់នាយតូច

« បងនិយាយអ្វីក៏និយាយមក​ » Taehyungតបទាំងសោះកក្រោះ

« រឿងបងជាម៉ាហ្វៀនោះបងគ្មានបំណងលាក់អូនទេ​ គ្រាន់តែមិនទាន់ដល់ពេលប្រាប់​ ​ព្រោះពួកយេីងទេីបតែយល់ចិត្តគ្នា​ បងមិនចង់អោយអូនដឹងហេីយខ្លាចបង បងសុំទោសដែរលាក់អូន​ » Jungkookនិយាយខ្សាវៗនៅជិតត្រចៀកនាយតូច​ ទាំងមានអារម្មណ៍ខុស

« បងសម្លាប់មនុស្សអស់ប៉ុន្មាននាក់? » Taehyung

« ច្រេីនណាស់​ តែពួកគេគួរតែទទួលវា​ រាល់កំហុសដែរបានសាង »​ Jungkook

« ចុះបេីអូនសាងកំហុសបងសម្លាប់អូនទេ? » Taehyung

« គ្មានឡេីយ...គ្មានថ្ងៃនោះជាដាច់ខាត​ បេីក្ងៃនោះកេីតឡេីងបងនឹងស្លាប់មុនអូនទៅទៀត​ » Jungkook

« បងដឹងហេីយថាលទ្ធផលដែរបងបានធ្វេីទៅជាបែបណា​ ក៏មេីលលោកប៉ាទៅ​ ត្រូវបាត់បង់កូនប្រុស​ រហូតមកដល់ពេលនេះទេីបតែបានជួបគ្នា​ » Taehyung

« បាទ..បងដឹង...កាលពីមុនបងមិនសូវគិតទេ​ តែតាំងពីអូនចូលមកជីវិតបង​ បងក៏មិនគិតមិនបាន​...នៅពេលបងលាលែង​ ហេីយលាងដៃស្រោបដោយឈាមកខ្វក់មួយនេះរួចរាល់បងនឹងសារភាពប្រាប់អូនមុនគេ​ សូមអូនកុំខឹងបងអី​ » Jungkook

« ហឹក..ហឹក...Jungkookអូនស្រឡាញ់បងណាស់​ បងធ្វេីចុះ​ ធ្វេីអ្វីដែរបងចង់ធ្វេី​ អូនមិនខឹង​ មិនថាអោយទេ​ គ្រាន់តែឮហេីយអូនបារម្ភខ្លាំង​ បងជាមនុស្សដំបូងដែរអូនស្រឡាញ់​ ចឹងហេីយអូនមិនចង់បាត់បង់បងឡេីយ​ » Taehyungបែរមករកអោបកនាយទាំងយំសស្រាក់

« កុំយំៗ​ បងមានបានកេីតអីឯណា​ ហេីយក៏គ្មាននរណាធ្វេីអីឫយកបងចេញពីអូនបានឡេីយ​ » Jungkookអង្អែលខ្នងនាយតូចថ្នមៗ​ ហេីយថេីបលេីសក់ខ្មៅរលោងរបស់នាយតូចស្រាលៗ

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now