PART 33 : ប្រពន្ធអញ

622 74 0
                                    

មកដល់ផ្ទះភ្លាម​ Jungkookក៏បានឃេីញប៉ាម៉ាក់របស់គេអង្គុយនៅសាឡុងទៅហេីយ​ ដោយTaehyungកំពុងដេីរកៀកកិតស្នឹទ្ធស្នាលជាមួយនាយក្រាស់នោះ​ រហ័សដកខ្លួនទៅម្ខាងដោយឈរជិតAlexវិញ​ បណ្តាលអោយលោកJeonក្នាញ់នឹងចរឹកគេណាស់​ ណាមួយខានជួបយូរដែរហេីយ

« គេជានរណាម៉ាក់មិនដែរឃេីញសោះ? » លោកស្រីJeonសួរឡេីងបន្ទាប់ពីJungkookដាក់ខ្លួនអង្គុយពីមុខគាត់

« ជាមនុស្សដែរខ្ញុំស្រឡាញ់​ » ពាក្យសម្តីរបស់Jungkookនេះធ្វេីអោយគ្រប់គ្នាភ្ញាក់ផ្អេីលមិនស្ទេីរឡេីយ​ រូមទាំងនាយតូចផងដែរ​ គឺនឹកស្មានមិនដល់តែម្តង

« កូ...កូនថាម៉េច? តែគេជាប្រុសណា​ » លោកស្រីJeonមិនច្រលោតតែក្នុងចិត្តគាត់ឆ្ងល់មិនស្ទេីរឡេីយ

« គេជាអ្វីមិនសំខាន់​ សំខាន់ខ្ញុំស្រឡាញ់គេ​ ទោះជាគេមិនស្រឡាញ់ខ្ញុំវិញក៏ដោយ» Jungkookគេនិយាយបែបនេះព្រោះTaehyungមិនទាន់ប្រាកដចិត្តថាស្រឡាញ់នាយវិញឡេីយ​ តែមេីលតាមកាយវិការទៅយេីងដឹងបាត់ទៅហេីយ

« Malynaជាមនុស្សស្រីស្អាត​ ឆ្លាត​ ពូកែ​ ឫក៏កូនយកអ្នកផ្សេងទៀតក៏បាន​ តែម៉េចបានជាក្មេងប្រុសទៅវិញ​ » អ្នកស្រីJeon

« ម៉ាក់ដឹងទេ​ Malynaជាមនុស្សស្រីដំបូងបំផុតដែរខ្ញុំស្រឡាញ់​ ហេីយខ្លាំងទៀតផង​ » Jungkookគ្រាន់តែចង់និយាយអោយម៉ាក់គេដឹងប៉ុណ្ណោះ​ តែTaehyungឈរស្តាប់នោះដូចជាចង់យំទៅវិញ​

« ចុះហេតុអីកូនមិនបន្តស្រឡាញ់នាងទៀតទៅ? »

« មនុស្សស្រីដែរចង់បានតែលុយ​ ស្រឡាញ់តែសម្រស់សង្ហារ​ ឆេីតឆាយ​ នេះហេហ? ដែរម៉ាក់ចង់អោយខ្ញុំស្រឡាញ់​ » Jungkook

« ចុះក្មេងនេះ​ គេមិនមែនមេីលតែឃេីញកូនជាអ្នកមានទេហេហ? » អ្នកស្រីJeon

« ទេ​ គេមិនដែរសុំអ្វីពីខ្ញុំឡេីយ​ សូម្បីតែសម្រស់​ គេបានស្គាល់ខ្ញុំតាំងពីខ្ញុំនៅធាត់ត្រូវអនកដទៃមេីលងាយមកម្លេះ​ ហេីយអ្វីដែរសំខាន់គេជាម​នុស្សដែរធ្វេីអោយខ្ញុំរស់ដល់សព្វថ្ងៃដែរ​ » Jungkook

« នេះ...ម៉ាក់...ម៉ាក់​ »​អ្នកស្រីចននិយាយមិនចេញ​ សម្លឹងមេីលទៅTaehyungដែរអោនមុខចុះនោះមិនដាក់​ មិនមែនគាត់ស្អប់​ ប៉ុន្តែគាត់ទទួលយកមិនបាន

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now