PART 22 : បារម្ភ

827 66 0
                                    

ពេលល្ងាច
ថ្ងៃចេះតែបាក់ទៅតាមពេលវេលា​ ឥឡូវក៏ឈានដល់ម៉ោងជិត5ល្ងាចទៅហេីយ
« អ្ហឹមមម​!! » សម្លេងក្រហឹមក្នុងបំពង់កមាំរបស់នាយក្រាស់បានបន្លឺឡេីង​ ទាំងស្ពឹកស្រពន់ជេីង​ ព្រោះអង្គុយរាប់ម៉ោងទៅហេីយ
​Jungkookងេីបឈរឡេីងពត់ពែនខ្លួនបន្តិចដេីម្បីបំបាត់ភាពចុករោយ​ ទាំងសម្លឹងមេីលមុខក្មេងខ្លះដែលគេងលង់លក់មិនដឹងអី
« គួរអោយស្រឡាញ់ណាស់...សឹត..​» នាយសង្ហារអត់ទ្រាំមិនបាននូវទឹកមុខមិនដឹងអីក៏អោនទៅថេីបលេីថ្ពាល់ក្រពុំមួយខ្សឹត
នាយនៅសម្លឹងឈរមេីលបន្តិច​ រួចក៏សម្រេចចិត្តដាស់ព្រោះរាងល្ងាចដែរហេីយ
« ងេីបបានហេីយ​Taehyung! »
« អ្ហឹម? ម៉ោងប៉ុន្មានហេីយបងប្រុស? » Taehyungបេីកភ្នែកឡេីង​ លេីកដៃញីភ្នែក​ ពត់ពែនខ្លួនអោយស្វាងខ្លះ
« ល្ងាចហេីយ​ ឆាប់ចូលងូតទឹកទៅ​ ហេីយកុំអោយរបួសត្រូវទឹក​ » Jungkookនិយាយរួចក៏បេីកទ្វាដេីរចេញទៅ​ ចំណែកឯនាយតូចក៏ទៅធ្វេីតាមនាយក្រាស់បានប្រាប់
__________________________
បន្ទាប់ពីចេញពីបន្ទប់កូនកម្លោះតូចភ្លាម​ ក៏ឃេីញAlexមកចាំនៅលេីសាឡុងទេីបនាយចុះទៅ​
« ចៅហ្វាយ​! » Alexងេីបឈរ​ អោកក្បាលចុះទុកជាការគោរព
« ចាត់ការរួចឫនៅ? » Jungkook
« រួចហេីយបាទ​ » Alex
« ទៅ​ » នាយក្រាស់ក៏ដេីរទៅតាមទ្វាក្រោយនៃភូមិគ្រឹះ​ សម្តៅទៅបន្ទប់ក្រោមដីសម្រាប់ធ្វេីទារុណកម្ម
ពេលដេីរបណ្តេីរAlexបានប្រាប់រឿងគ្រប់យ៉ាងទៅនាយក្រាស់បណ្តេីរផងដែរ
« ចាត់ការអាបុគ្គលិកនោះកុំអោយកន្លែងធ្វេីការទាំងអស់ទទួលវាធ្វេីការទៀត​ » នាយនិយាយសម្តៅដល់បុគ្គលិកដែររករឿងនាយតូចនេះហេីយ​ តាមអ្វីដែលAlexឆែកកាម៉េរាសុវត្ថិភាពហាង
« បាទ​ »Alex
« មែនហេីយចៅហ្វាយ​ ម្នាក់ដែរធ្វីបាបអ្នកប្រុសតូចជា​ ប្អូនស្រីចុងរបស់អ្នកប្រុសបាទ​ »
« ប្អូនស្រីចុងហេហ? » Jungkookស្រាប់តែញញឹមចុងមាត់​ ទាំងកំណាច​ ហាក់នឹកឃេីញល្បែងលេងហេីយ
ក្រាកកកក
« សូមគោរពចៅហ្វាយ​ » គ្រាន់តែបេីកទ្វាចូលមកភ្លាមត្រូវកូនចៅអោនគោរពគ្រប់គ្នា
​ បន្ទប់ពណ៍ខ្មៅងងឹត​ មានអំពូលបញ្ចេញពន្លឺមិនខ្លាំងពេក​ សីតុណ្ហភាពក៏ត្រជាក់ស្រេប​ អ្នកដែរចូលមកនឹងមានអារម្មណ៍ថាព្រឺសម្បុរមិនខាន
Jungkookមិនស្រដី​ ដេីរសម្តៅទៅរកនារីម្នាក់ដែរត្រូវគេចង់ដៃជេីងជាប់នឹងកៅអី​ ស្កុតបិតជិតមិនអាចស្រែកបាន​ នាងគឺSuRiនេះ
​ SuRiបេីកភ្នែកធំៗទាំងមិនគួរអោយជឿ​ ពេលឃេីញលោករដ្ឋមន្ត្រីថ្មីនៅចំពោះមុខ
Jungkookដេីរទៅជិតនាងរួចទាញស្កុតចេញពីមាត់នាង
« លោ....លោករដ្ឋមន្ត្រី!! » SuRiនិយាយទាំងត្រដិតហាក់ភ័យខ្លាចយ៉ាងម៉េចមិនដឹង​ គ្រាន់តែត្រូវគេចាប់មកនេះនាងភ័យណាស់ទៅហេីយ
« ស្គាល់យេីងដែរហេហ? » JK
« ចា...ចាស..នេះលោកចាប់ខ្ញុំមកធ្វេីអី? ខ្ញុំមិនបានទៅធ្វេីអ្វីប៉ះពាល់ដល់លោកទេ! » SuRiនាងដឹងបាត់ទៅហេីយថានរណាជាអ្នកចាប់នាងមក​ ទេីបខ្ញុំនិយាយធ្វេីកែវភ្នែកគួរអោយអាណិតអាសូរ
« ហឹស...នាងមិនបានប៉ះពាល់យេីង​ តែនាងប៉ះពាល់មនុស្សរបស់យេីង​ SU RI » Jungkookបញ្ចេញកែវភ្នែកកំហឹងចេញមក​ ទាំងនិយាយសង្កត់ឈ្មោះនាងចំៗ
« ខ្ញុំ...ខ្ញុំមិនដឹងថាទៅធ្វេីអីនរណាទេ​ »
« ស្គាល់Kim Taehyungដែរទេ​ គេជាមនុស្សរបស់យេីង​ »
« ហាស? អាក្មេងខ្ទ........ក្រឹក» SuRiប្រុងនិយាយពាក្យមិនល្អដាក់នាយតូចទៅហេីយ​ ត្រូវនាយក្រាស់ទាញកាំភ្លេីងពីចង្កេះAlex មកភ្ជុងក្បាលនាងភ្លាមៗ
« នាងសាកនិយាយអាក្រក់ពីគេមេីលទៅ​ គ្រាប់កាំភ្លេីងនេះនឹងទម្លុះលលាដ៍ក្បាលនាងភ្លាម​ »
« គ...គឺ...ទេ..ទេ​ »SuRiក្រវីក្បាលទាំងញ័រតតាត់
« នាងចាំហេីយមែនទេ​ ថានាងធ្វេីអ្វីគេខ្លះនៅផ្សារទំនេីប​ អូហ៍មិនមែនទេ​ ចាប់តាំងពីនាងនិងម្តាយនាងមកនៅជាមួយគេ​ »
« គឺ....ខ្ញុំសុំទោសលោករដ្ឋមន្ត្រី...ខ្ញុំ...ខ្ញុំ​ » នាងមិនដឹងគួរនិយាយថាយ៉ាងម៉េចទេ​ ព្រោះនាងបានធ្វេីបាបនាយតូចច្រេីនណាស់
« យេីងដោះលែងនាងក៏បាន...»
« ពិ...ពិតមែនហេហ? » គ្រាន់តែឮនាយក្រាស់និយាយភ្លាម​ ក្តីសង្ឃឹមរបសនាងក៏មានឡេីងវិញភ្លាម​
« តែប្រសិនបេីនាងអាចចេញទៅខ្លួនឯងបាន​ » ទៀតហេីយ​ Jungkookអោនមកជិតនាង​ ញញឹមទាំងទឹកមុខកំណាច់ពីសត្វតោមិនខុស
« ចា...ចាស៎​ ខ្ញុំនឹងទៅដោយខ្លួនឯង​ » SuRiមិនយល់ន័យរបស់នាយក្រាស់ក៏ងក់ក្បាលទាំងញញឹម
« ពួកនាងចូលមក​ ធ្វេីអ្វីក៏តាមចិត្ត​ តែកុំអោយនាងដេីរបានស្រួលពេកអី​ » Jungkookដេីរទៅម្ខាងទាញទ្វាអោយនារីប្រហែល4-5នាក់ចូលមករួចស្រដីឡេីងមុននឹងដេីរចេញទៅបាត់ទុកអោយពួកគេចាត់ការបន្ត ហេីយអ្វីដែរត្រូវធ្វេីនោះគឺទារុណកម្មនេះហេីយ​
​ នាយមិនយកដៃទៅធ្វេីបាបមនុស្សស្រីឡេីយ​ ប៉ុន្តែមិនមែននាយលេីកលែងអោយឡេីយ​ នរណាអោយតែប៉ះកម្មសិទ្ថិរបស់គេត្រូវតែស្លាប់​ ប៉ុន្តែត្រឹមធ្វេីទារុណកម្មនេះ​ ទុកថាជាបងស្រីចុងរបស់នាយតូចទៅចុះ
_______________________
​ បន្ទាប់ពីសម្អាតខ្លួនរួចរាល់ហេីយTaehyungក៏ចុះមកខាងក្រោម
« Taehyungមកហេីយហេហ? នេះអ្នកគ្រូពេទ្យមកលាងរបួសអោយ​ » ម៉ែដោះដែរកំពុងជជែកជាមួយអ្នកបម្រេីផ្សេងទៀត​ ទាំងកំពុងរវល់រៀបចំអាហារពេលល្ងាច
« បាទម៉ែដោះ​ » Taehyungក៏ដេីរទៅអង្គុយលេីសាឡុងទល់មុខគ្រូពេទ្យស្រីដែរនាយក្រាស់បញ្ជាមកនោះ
​ នាងគិតតែបែរមេីលនេះមេីលនោះ​ មិនគិតលាងរបួសអោយTaehyungសោះទេីបធ្វេីអោយគេឆ្ងល់
« អ្នកគ្រូពេទ្យចាប់ផ្តេីមបានឫនៅ? » ដោយអត់ទ្រាំមិនបានគេក៏សួរឡេីង
« អរ..ចា..ចាស៎​ » នាងក៏ចាប់ផ្តេីមស្រាយបង់រុំក្បាលនាយតូចចេញមួយ​ រួចយកអាកុលមកចាក់លេីសំឡី​ ហេីយក៏ផ្តិតលេីកន្លែងរបួសទាំងមិនបានថ្នម​ ព្រោះអារម្មណ៍របស់នាងចាំមេីលលោករដ្ឋមន្ត្រីសង្ហារ
« អួយយ...ឈឺ...ឈឺណាស់​ » Taehyungសឹងតែស្រក់ទឹកភ្នែកចេញមកទៅហេីយដែរនាងគិតតែពីសង្កត់យកៗបែបនេះ
« សុំទោ....» គ្រូពេទ្យស្រីនោះរកនិយាយបន្តតែក៏មានសម្លឹងមាំមកកាត់
« ចេញទៅ​ Alexអោយគេជូននាងទៅវិញផង​ » Jungkookដែរឈរមេីលជាយូរនោះក៏ស្រដីឡេីង។ មេីលចេះមិនចេះថ្នមមនុស្សរបស់នាយសោះ​ គេក៏ចាំបានដែរថាស្រីម្នាក់នេះជាពេទ្យព៏ព្រឹកមិញ
​ ពេទ្យស្រីនោះមេីលមុខនាយក្រាស់បន្តិចរួចប្រញាប់ដេីរចេញទៅ​ មេីលសម្លេងមិញនេះដូចកាចខ្លាំងណាស់

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]On viuen les histories. Descobreix ara