PART 11 : សុខចិត្តរាំស្រាត

975 50 1
                                    

«អាណា? អាណាមកនិយាយផ្អែមដាក់? »Jungkookងាកមកមេីលនាយតូចទាំងទឹកមុខស្មេី
«គឺបងប្រុសមិញនឹងហេីយ»Taehyung
«អឺ..យេីងមិនចេះផ្អែមដូចវាទេ....ទៅហៅវាមេីលឯងទៅ»
«មែនហេហ....តែហៅគាត់តាមណា»Taehyungធ្វេីមុខអរព្រោះបានមានគ្នាលេងនោះអី​ តែភ្លេចគិតថាទេីបតែស្គាល់គ្នា
«នែ៎...យេីងនិយាយឌឺឯងណា....មិនមែនអោយហៅវាមកមែនទេ»
«មនុស្សចាស់នេះនិយាយត្រឡប់ត្រឡិនណាស់»
«បានហេីយ​ ឆាប់គេងទៅ»ដោយមិនចង់តមាត់ច្រេីនទេីបនាយបញ្ជាគេ
«គេងៗៗ...បងប្រុសអោយខ្ញុំគេងមួយថ្ងៃប៉ុន្មានម៉ោងទៅនេះ»Taehyungបទៅនាយទាំងទឹកមុខរកយំ
«ហេីយអោយយេីងធ្វេីយ៉ាងម៉េច? កំដរឯងលេងដូចអាAlexហេហ? យេីងមិនមែនក្មេង»Jungkook
«ហឺយយយ....»Taehyungលេីកដៃមកអោបទ្រូង​ ដកដង្ហេីមធំមេីលទៅក្រៅបង្អួច
«នេះយកលេងទៅ​...យេីងទៅងូតទឹក»Jungkookដកទូរស័ព្ទនាយចេញមកហុចអោយនាយតូច​ ទេីបដេីរចូលបន្ទប់ទឹកបាត់
Taehyungយកទូរស័ព្ទមកចុចមិនដឹងចុចស្អីខ្លះទេ​
__ប្រហែលមួយសន្ទុះក្រោយទេីបនាយក្រាស់ចេញពីបន្ទប់ទឹកជាមួយនឹងសម្លៀកបំពាក់គេងយប់​ ឃេីញនាយតូចគេងផ្កាប់​ ត្រទះជេីងនឹងពូក​ ដៃចុចញាប់ស្អេក
«លេងស្អីនឹង? »Jungkookដេីរកអេីតមេីលឃេីញថាកំពុងលេងហ្គេម​ តែធ្វេីជាសួរ
«កុំមាត់ប្រយ័ត្នខ្មោចមក»Taehyungនិយាយតែមាត់​ ដៃកំពុងចុចលេងហ្គេមEye{ហ្គេមខ្មោច}
«បានហេីយឈប់លេងយប់ហេីយ»Jungkookដេីរទៅយកទូរស័ព្ទចេញពីដៃតែនាយតូចគេច
«កុំទាន់....វាមកហេីយៗៗ...ហឺយងាប់បាត់»Taehyungប្រកែកនឹងនាយ​ រហូតដល់ហ្គេមចាញ់
«មកពីបងប្រុសនឹង»Taehyungងេីបមកសម្លក់នាយ
«Awwម៉េចក៏ជាយេីង? »Jungkook
«បងប្រុសមករញ៉េរញ៉ៃខ្ញុំ»Taehyung
«បានហេីយឆាប់គេង​ ថ្ងៃស្អែកងេីបពីព្រលឹមទៅផ្ទះផង»Jungkookទាញទូរសព្ទដាក់ទៅម្ខាងរួចដាក់អោយនាយតូចគេង​ លេ៏កភួយមកដណ្តប់​ និយាយផ្អែមស្រទន់ដាក់នាយតូច
«​GoodNightហិហិ»Taehyungឃេីញនាយនិយាយស្រួលបួលជាមួយខ្លួន​ ក៏ញញឹមទៅកាន់នាយវិញទាំងគួរអោយស្រឡាញ់​ នាយក្រាស់ឃេីញហេីយចង់តែក្រញិចទេ
នាយដេីរទៅបុទភ្លេីងបេីកតែអំពូលរាត្រីប៉ុណ្ណោះរួចទាញកុំព្យូរទ័រមកមេីលការងារបន្តិចសិន
___កន្លះម៉ោងក្រោយ
​«បងប្រុស»សម្លេងស្រទន់បន្លឺឡេីងទេីបនាយក្រាស់ដកភ្នែកចេញពីកុំព្យូរទ័រមេីលក្មេងខ្លះអង្គុយលេីពូកមេីលមកនាយ
«យ៉ាងម៉េច? ថីមិនដេក? »Jungkook
«គឺ....គឺខ្ញុំខ្លាចខ្មោច»Taehyungបិទភ្នែកទៅចេះតែឃេីញរូបហ្គេមខ្មោច​ ទេីបដេកមិនលក់
«ហេីយធ្វេីយ៉ាងម៉េច? »
«បងប្រុសមកគេងដែរមក»
«យេីងរវល់»
«យប់ហេីយនឹង»
«ឆាប់គេងភ្លាមទៅ»
«បេីមកប្រុសមិនគេងជាមួយខ្ញុំ​ ខលហៅបងប្រុសមិញនេះមក»
«ហៅវាមករកអី? »
«ហៅមកគេងជាមួយខ្ញុំនឹងហេីយ»
«មិនបាច់..»Jungkookតបវិញយ៉ាងលឿន​ បិទកុំព្យូទ័រទុករួចដេីរទៅដាគ់ខ្លួនអង្គុយជិតនាយតូច
«គេងទៅនៅមេីលស្អី? »
«បងប្រុសហាមចូលកន្លែងខ្ញុំណា...»Taehyngយកខ្នេីយមកដាក់ចំកណ្តាលគ្រែចែកខ័ណរវាងគ្នា(គ្រែបន្ទប់VIPដូចគ្រែគេងនៅផ្ទះ)
«ហេីយហៅយេីងមកគេងចឹងដដែលហៅរកអី​ យេីងនៅលេីសាឡុងសោះ»Jungkok
«មិនដឹងទេ...គេងភ្លាមទៅ»Taehyngតបតែប៉ុណ្ណឹងទាញភួយមកដណ្តប់គេងបាត់
យូរបន្តិចឃេីញថានាយតូចគេងលក់ហេីយទេីបនាយទាញខ្នេីយអោបចេញព្រោះទេីសទាល់ណាស់​ នាយគេងបានតែកន្លែងបន្តិចប៉ុណ្ណោះព្រោះនាយតូចខិតមកពេក
«ហឺយយយ...»សុខៗនាយតូចស្រាប់តែលេីកដៃមកអោបនាយ​ ព្រោះស្មានតែខ្នេីយអោប​ នាយប្រឹងទាញចេញហេីយក៏បង្អាក់វិញពេល...
«ម៉ាក់...ខ្ញុំនឹកម៉ាក់..ម៉ាក់»សម្លេងល្វេីយបន្លឺចេញពីក្រអូមមាត់ច្រមិច​ ទាំងទឹកមុខដូចរកយំទេីបនាយក្រាស់សម្រចចិត្តមិនទាញដៃចេញ
«គេងទៅៗ»នាយយកដៃទៅគោះខ្នងតិចៗរហូតគេងលក់ទាំងពីរអ្នក
#Skip
​ តុក​ តុក
___ក្រាក
សម្លេងបេីកទ្វាបន្លឺឡេីងដោយអ្នកស្រីChuyunទាំងទឹកមុខក្រម៉ូវ​ ព្រោះមានអ្នកមករំខាន
«មករកអ្នកណាដែរ? » Chuyunបន្លឺសួរទៅមនុស្សប្រុសស្រីពីរអ្នក​ កំពិងឈរមេីលមកគាត់
«គឺខ្ញុំចង់សួរថាTaehyungនៅទេ? »Jimin
«រកវាមានការអីមែនទេ? »Chuyun
«គឺមិនឃេីញគេទៅ​ ធ្វេីការទេីបមកសួរ...អុំស្រីជាម៉ាក់របស់Taehyungមែនទេ? »Jimin
«យេីងមិនមែនម៉ែវាទេ....ហេីយអាក្មេងនោះវារត់ចេញពីផ្ទះប៉ុន្មានថ្ងៃហេីយ»Chuyun
«ចុះដឹងគេទៅណាដែរទេ? »Junni
«ជេីងយេីងមិនបានជាប់គ្នា...វាបាត់ក្បាលទៅណាក៏មិនដឹង..ក្រឹប»គាត់និយាយតែប៉ុណ្ណឹងក៏ទាញទ្វាបិទបាត់​ ទុកអោយពីរនាក់នេះសេីចដាក់គ្នាមិនសម
«អុំនេះ​ ញ៉េញម្លេះ»Junni
«កុំខ្វល់អីបងស្រី»Jimin
ពួកគេក៏ត្រឡប់ទៅផ្ទះរាងខ្លួនវិញ​ ព្រោះសួរគ្មានបានការអីដដែល
ដោយJunniដេីរទៅខ្លួនឯង​ ព្រោះផ្ទះនាងមិនឆ្ងាយពីទីនេះប៉ុន្មានឡេីយ​ ទេីបខ្ជិលអោយJiminជូន
​ ទីត​ ទីត
ដេីរសុខៗមានមនុស្សមកសុីភ្លេ​ ទេីបនាងងាកមេីលឃេីញDongSuអេីតក្បាលចេញតាមកញ្ចក់ឡាន
«នាងទៅណា? »DongSu
«គឺទៅផ្ទះ​...មានអីមែនទេ...បេីមកសួររឿងTae.....»Junni
«មិនមែន...ហេីយទៅផ្ទះទាំងបែបនឹងហេហ...ជាស្រីដេីរយប់ប្រលប់បែនេះមិនល្អទេ....ឡេីងឡានមក»DongSu
«មិនចាំបាច់រំខានលោកទេ»Junniក៏ដេីរទៅមុខបន្ត​ ទេីបនាយម្លោះបេីកឡានទន្ទឹមនឹងនាង
«ឡេីងមក...ខ្ញុំឮថាពេលយប់ស្ងាត់បែបនេះ​ សម្បូរពួករោគចិត្តណាស់ណា»DongSu
«នែ៎...ចង់ទៅណាក៏ទៅអោយបាត់ៗទៅ»ដោយសារតែចង់បន្លប់អារម្មណ៍ទេីបនាងស្រែកដាក់នាយកម្លោះវិញ​ ទាំងដែរខ្លួនឮហេីយរាងខ្លាចបន្តិចដែរ
«ប្រាកដទេ? ទៅហេីយណា..»DongSu
«អេ..ឈប់ៗ...ទៅក៏បាន»ចុងក្រោយនាងនៅតែព្រមដដែល​ ទេីបឡេីងឡានជាមួយម្លោះសង្ហារ​ ធ្វេីអោយនាយសេីចបន្តិច
«មិនបាច់មកសេីចទេ​ ដោយសារតែលោកមកបន្លាចខ្ញុំ»Junni
«និយាយការពិតសោះ»DongSuឈប់សេីច​ រួចបេីកឡានទៅមុខជារឿយៗតាមដែរនាងប្រាប់ផ្លូវ
«ឆឹស....ហេីយលោកមកម្តុំនេះរកអី? »
«គឺថាមកសួរអ្នកផ្ទះរបស់Taehyung»
«បារម្ភពីគេខ្លាំងមែនទេ? »
«មិនដឹងទេ​ គ្រាន់តែឆ្ងល់បាត់2..3ថ្ងៃមិនឃេីញ»
«មិញនេះខ្ញុំក៏ទៅសួរដែរ​...អ្នកផ្ទះគេថាគេរត់ចេញពីផ្ទះប៉ុន្មានថ្ងៃហេីយ»
«ម៉េចក៏មានរឿងបែបនេះ»DongSuសួរខ្លួនឯងក្មុងចិត្តទាំងមិនយល់​ ថាគេកេីតអីបានរត់ចេញពីផ្ទះបែបនេះ
«ខ្ញុំសួរលោកមួយបានទេ? »
«សួរមក»
«លោកតាមស្រឡាញ់Taehyungយូរប៉ុណាហេីយ? »
«មួយឆ្នាំជាងហេីយ»
«លោកមិនធុញទេហេហ? »ឮសំនួររបស់JunniទេីបDongSuងាកមេីលមុខនាងបន្តិច ធ្វេីអោយនាងដឹងថាមិនគួរសួរបែបនេះ
«សុំទោស​ ខ្ញុំគ្រាន់តែចង់ដឹង»
«មិនអីទេ...ពេលខ្លះវាអាចក្លាយជាទម្លាប់ហេីយដែលមករកគេរាងរាល់ថ្ងៃ...ទោះមិនបានការតបស្នងក៏ពេញចិត្ត...ខ្ញុំមេីលដឹងថាTaehyungមិនបានមានចិត្តលេីខ្ញុំទេ...រាល់ថ្ងៃក៏មិនដឹងថាខ្លួនឯងកំពុងគិតអីចំពោះគេទៀតដែរ»
«បានន័យថាឈប់ស្រឡាញ់? »
«មិនមែន...គ្រាន់តែមិ​នខ្លាំងដូចមុន»
«អរ...»Junniងក់ក្បាលបន្តិិច
«ចង់ដឹងធ្វេីអី? »DongSu
«គ្មានទេ..គ្រាន់តែសសេីរលោកដែលអត់ទ្រាំតាមញ៉ែគេដល់ពេលនេះ...បេីជាខ្ញុំវិញមានបុរសមកយល់ចិត្តយូរបែបនេះខ្ញុំប្រាកដជាព្រមហេីយ»
«ហឹសៗ....»និយាយចប់ស្រាប់តែDongSuផ្ទុះសំណេីចចេញមកអតនឹងអោយនាងក្រមុំអត់ឆ្ងល់មិនបាន
«សេីចស្អីលោក? វាគួរអោយចង់សេីចណាស់មែនទេ? »
«សុំទោសខ្ញុំទប់មិនជាប់»
«ចង់មេីលងាយដោយអចេតនាថាខ្ញុំគ្មានអ្នកញ៉ែមែនទេ? »
«នាងជាអ្នកនិយាយខ្លួនឯង»
«ឆឹស...ប្រយ័ត្នតែថ្ងៃមួយលួចស្រឡាញ់ខ្ញុំ...ខ្ញុំSayNoហេីយ»
«ចាំសេះដុះស្នែងសិនទៅ»
«អោយតែប្រាកដ...បេីមានថ្ងៃនោះមែនខ្ញុំសុខចិត្តរាំស្រាត»
«នាងមិនគួរនិយាយបែបនេះទេ...វាដូចជាមិនផ្តល់តម្លៃអោយខ្លួនឯង»DongSuបានបញ្ឈប់ឡានរូចបែរមកនិយាយជាមួយនាង​ គេដឹងថានាងចូលចិត្តនិយាយត្រង់ប៉ុន្តែមិនគួរដល់បែបនេះ
«អឺ...គឺខ្ញុំច្រឡំមាត់»Junniរាងរអៀសចិត្តបន្តិច​ ដោយសារតែអាមាត់រអិលដូចខ្លាញ់របស់នាង​ ចង់តែទះអោយបែកទេ
«មិនអីទេ​..ទុកថាខ្ញុំមិនបានឮទៅចុះ...ដល់ផ្ទះហេីយ»
«អរ...អញ្ងឹងអរគុណហេីយ»Junniងាកមកនិយាយជាមួយនាយរួចប្រញាប់រត់ចូលផ្ទះទាំងខ្មាស់នាយ​ មិនអាចទប់ជាប់នៅស្នាមញញឹមរបស់នាយកម្លោះដែលសម្លឹងមេីលទាំងហួសចិត្ត​ រួចក៏បេីកឡានទៅCondoរបស់នាយវិញទាំងញញឹមមិនឈប់​ មិនដឹងថាមានរឿងអី
TO BE CONTINUE.....
HELP VOTE PLEASE [^_^]
LOVE YOU READER💙🐰🐯
*ចន_ថេយ៍វ៉ុន

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now