PART 26 : ថ្ងៃនេះខ្ញុំគេងជាមួយបងប្រុស

692 61 0
                                    

បន្ទាប់ពីមកពីញុំាបាយរួចTaehyungក៏ជួយធ្វេីការJimin រហូតដល់ល្ងាច​ ទោះគេខំឃាត់យ៉ាងណាក៏ដយ​ ព្រោះមនុស្សនេះដូចស្វាអញ្ចឹង​ មិនចេះនៅស្ងៀមឡេីយ

« ហឺយយ​ ហត់ណាស់​ » មេឃក៏រាងងឹតបន្តិចព្រោះម៉ោងជិត6ទៅហេីយ​ ទេីបស្រាកភ្ញៀវខ្លះ​ បាននាយតូចអង្គុយលេីតុសម្រាកផងដែរ

« ពីណាអោយធ្វេី​? » Jimin

« ឆឹស​ មិនប្រកែកទេ​ ព្រះយេីងចង់ធ្វេីខ្លួនឯង​ » Taehyung

« ចុះបងប្រុសឯងពេលណាមកយក? » Jimin

« មែនហេីយ​ ភ្លេចអោយឆឹង​ គាត់ថានៅចាំទីនេះហេីយព្រោះគាត់មានការរវល់​ រាងយប់បន្តិចបានគាត់មកយក​ » Taehyungស្រាប់តែនឹកដល់ពាក្យផ្តែផ្តាំរបស់នាយក្រាស់ព្រឹកមិញ

« អឺអឺ...ហេីយអីឡូវឃ្លានទេ​ ? » Jimin

« មិនសូវទេ​ » Taehyung

« Taehyung Jiminបងទៅមុនហេីយណា​ » Junniចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់​ រួចស្រែកប្រាប់ពួកគេ

« អោយខ្ញុំជូនទៅទេ? » Jimin

« ហីយ៉ាJimin ឯងមិនមេីលបងប្រុសDongSuចាំនៅខាងក្រៅទេហេហ​ ចេះសួរទៅកេីត​ » Taehyungធ្វេីជាថាអោយមិត្ត​ ព្រោះគេងាកទៅឃេីញDongSuកំពុងឈរចាំពិតមែន

« យេីងភ្លេចមេីល...ហេតុតែគេណ៎!! » Jimin

« បានហេីយ​ បងទៅហេីយ​ » Junniនិយាយទាំងអៀនរួចដេីរចេញទៅបាត់

« Jiminជួយជូនយេីងទៅកន្លែងមួយបានទេ? » Taehyungដេីរទៅជិត​ រួចនិយាយតិចៗជាមួយJimin

« ទៅណា? » Jimin

« គឺទៅ........​ »

#SKIP

មេឃក៏រាងងងឹតបន្តិច​ Jungkookបានរៀបចំឯកសារទុករួចដេីរចុះមកខាងក្រោម​ ឃេីញអង្គរក្សនិងAlexឈរចាំជាស្រេច

« ទៅភូមិគ្រិះម៉ាក់យេីងសិនទៅ​ » Jungkook

« បានចៅហ្វាយ​ » Alex

ពួកគេក៏ធ្វេីដំណេីរទៅភូមិគ្រិះលោកJeon។ នៅក្នុងចិត្តនាយពេកនេះនាយចង់ទៅរកTaehyungភ្លាមទេ​ តែមានរវល់បែបនេះបានត្រឹមបារម្ភថា​ ពេលនេះបានញុំាអីហេីយឫនៅ?

ប្រហែលជាកន្លះម៉ោងក្រោយនាយក៏បានមកដល់ភូមិគ្រឹះJeon ។ Jungkookដោះអាវក្វាសេក្រៅចេញ​ បន្សល់ត្រឹមអាវសមីពណ៍ស​ ទ្រនុយជាមួយខោពណ៍ខ្មៅ​ ចូលទៅខាងក្នុង​ អ្នកបម្រេីនាំគ្នាគោរពព្រាត

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now