ភាគទី១ •ត្រឹមមិត្តភក្កិ🧍🏻🧍🏼

5.7K 201 10
                                    

JK & TAEVUTH (ខ្ញុំបានប្ដូរឈ្មោះ​ TaehyngទៅជាTaevuth​ ហេីយJungkook ខ្ញុំបានប្ដូរទៅជាJK ជេឃេ)

​ ខ្យល់បក់ល្វេីយ​ៗ​ ធ្វេីឲ្យមែកឈេីរេរាំតាមចង្វាក់​អាចនិយាយបានថាក្នុងខែនេះអាកាសធាតុរាងចុះត្រជាក់បន្ទិច​ នៅក្នុងសាលារៀនមួយសិស្សានុសិស្សអនុញ្ញាតិឲ្យពាក់អាវធំក្រៅដេីម្បីការពារពីភាពត្រជាក់នេះ​ ទាំងដែលរាល់ដងវិន័យសាលាហាមមិនឲ្យយកចូល​ ។
ខ្ញុំឈរឱបខ្លួនរួញរងារនៅក្រៅបន្ទប់ស្នាក់​ រង់ចាំមិត្តម្នាក់ទៀតដែលស្នាក់នៅជាមួយគ្នា​ ខ្ញុំគ្មានអាវធំក្រៅព្រោះតែយប់មិញភ្លៀងធ្លាក់ទាន់ហន់ពេកមិនបានយកអាវទុក​ ។រង់ចាំបន្ទិចគេក៏ចេញមក ខ្ញុំបង្វែរខ្លួនប្រុងដើរទៅមុន ស្រាប់តែឈប់ឆ្ងក់នឹងកន្លែងពេលឮសម្លេងស្រែករបស់មិត្ត
​ "​ ឈប់ៗ​ អាថេឯងចង់ទៅទាំងអ៊ីចឹងឬ​ យេីងរងាស្ទេីរកកទៅហេីយឯងមិនរងារទេហី? ម៉េចមិនពាក់អាវ? "​ គេជ្រួញចិញ្ចើមសួរមកខ្ញុំមើលតាមទឹកមុខគេដូចជាបារម្ភខ្ញុំណាស់

​ ម្នាក់នេះហេីយជា​ ជេឃេ​ មិត្តរួមបន្ទប់របស់ខ្ញុំពួកយេីងស្នាក់នៅបន្ទប់សាលាជាមួយគ្នាពីរឆ្នាំហេីយ​ កាលជួបគេដំបូងគេមេីលទៅដូចជាមនុស្សសម្ដីអាក្រក់​ ក្រអឺតក្រទម​ ចរឹកឆ្មេីងឆ្មៃប៉ុន្តែពេលស្គាល់កាន់តែច្បាស់ទេីបដឹងថា​ ជេឃេ​ ជាមនុស្សកក់ក្ដៅយកចិត្តទុកដាក់​ បារម្ភមនុស្សជុំវិញខ្លួនដែលគេចូលចិត្ត​ មែនហេីយគេមានអារម្មណ៍ល្អតែជាមួយមនុស្សដែលជិតស្និតប៉ុណ្ណោះ​ ដូចពេលនេះចឹង! គេបារម្ភពីខ្ញុំ តែប្រហែលជាត្រឹមមិត្តប៉ុណ្ណោះ><

​ " យប់មិញយើងភ្លេចយកអាវក្រៅចូល វាទទឹកអស់ហើយ"
"ចាំបន្ទិច ! " គេស្រាប់តែចូលទៅក្នុងបន្ទប់វិញ ខ្ញុំឈរចាំគេម្ដងទៀត លើកនេះកាន់តែរងាជាមុន ព្រោះមានខ្យល់ធ្លាក់រំងោចអារម្មណ៍ឲ្យខ្ញុំឈរឱបដៃ ញ័រខ្លួនដូចកូនសត្វធ្លាក់ទឹក ខ្ញុំខាំថ្គាមសឹងបែកដើម្បីទប់ទល់នឹងភាពត្រជាក់ ។

" នេះ !យកអាវយើងពាក់សិនទៅ " ជេឃេ ហុចអាវក្រៅកម្រាស់ក្រាស់មួយឲ្យខ្ញុំ ខ្ញុំគ្រាន់តែឃើញអាវនោះហើយរាដៃបដិសេដមិនទទួលភ្លាម

" មិនហ៊ានពាក់អាវឯងទេវីវរ នីកា ចិញ្ជ្រាំសាច់យើងលែងមានសល់សាកសព " ខ្ញុំមិនទទួលហើយថែមទាំងនិយាយលេងទឹកមុខដូចជាខ្លាច ពិតហើយ អាវមួយនេះ នីកាសង្សារជេឃេអ្នកទិញឲ្យជាកាដូសម្រាប់ថ្ងៃ ខួបកំណើតជេឃេកាលពីថ្ងៃមុន បើនាងឃើញនៅនឹងខ្ញុំពាក់តើនាងនឹងខឹងកម្រិតណា ?សមនឹងចរឹកនាងកាច ឆ្នាស់ ប៉ះមិនបានផង ពុទ្ធោអើយមិនហ៊ានស្រម៉ៃសោះ ថាខ្ញុំនឹងមានជីវិតឬអត់ ?

ROOMMATE 🫂​   ចប់​ Where stories live. Discover now