ភាគទី​20​ :​ បងសុំទោស​ ឈប់ខឹងបងទៅ​ 🥺🥺

1.9K 107 4
                                    

ROOMMATE 🫂💚💜

    នៅពេលJKឡេីងឡាននោះ​ គេក៏បានឃេីញTaeឈរនៅលេីដងស្ពានដែរ​ប៉ុន្តែ​ដោយសារតែនៅខឹងខ្វះ​ហេតុផលរបស់នាយ​ ទេីបមិនបានយកចិត្តទុកដាក់​ ចុះទៅជួប ។
​    "ក្រែងនោះជាTaeមែនទេ​ ? " IU បងស្រីរបស់JK សួរទៅកាន់នាយកម្លោះដែលកំពុងអង្គុយធ្វេីមុខក្រម៉ូវ​។ នាងស្គាល់Tae​ ​ដោយសារJK ឧស្សាហ៍​ណែនាំ​ ។ តែTaeអត់ស្គាល់នាង​ ទេ​
​     "​ កុំចាប់​អារម្មណ៍​ពីគេអី​ បង​ប្រញាប់ចេះឡានទៅ​ "
     "មានរឿងអី​ ឈ្លោះគ្នាមែនទេ​ ? "
    "​គ្មានទេ​ ! " JKបែរមុខទៅម្ខាងគេចពី​ក្រសែភ្នែក​បងស្រី​  
​    "​ ចុះការ​ប្រកួតឯងថ្ងៃនេះ​ "
    "ខ្ញុំ​ បរាជ័យ​ហេីយ​ ហឺយ​"
    "ពាក់ព័ន្ធ​ជាមួយនឹងឯងខឹង​ Taeដែរអត់​ ? បងប្រាប់ឲ្យហេីយកុំយករឿង​ផ្ទាល់ខ្លួនទៅជះកំហឹងដាក់អ្នក​មិនដឹងអី​ បងមេីលទៅTae​បារម្ភពីឯងណាស់​ បេីមិនចឹងគេមិនមកតាមនោះទេ​ " IU និយាយទៅ​ ធ្វេីឲ្យចិត្តកម្លោះរាងភ្ញាក់ស្មារតីបន្ទិច​ មុននេះគេធ្វេីស្អីខ្លះដាក់Tae​ ?
​    "​ បាទអរគុណ​ដែលណែនាំខ្ញុំ​ "
    "ចង់ឲ្យបងបកឡានត្រឡប់ទៅរកគេវិញទេ​ "
    "ទៅជួប​ប៉ាម៉ាក់​សិនទៅ​ ចាំខ្ញុំទៅ​សុំទោស​គេតាមក្រោយ​ "
JK ទូរស័ព្ទ​ហេីយUnblock Taeវិញ​ ។ នាយ​ទូរស័ព្ទ​ទៅរកTaeពីរ​ បីដង​ តែទាក់ទងមិនចូល​ ក្នុងចិត្តក៏បារម្ភ​ បន់ឲ្យតែបានទៅវិញឆាប់ៗ​ ។

​    ម៉ោង7យប់JKចេញ​ពី​ភោជនីយដ្ឋាន​ ប្រញាប់ត្រឡប់មកបន្ទប់ស្នាក់វិញ​ ។ គ្រប់យ៉ាងដែលនាយធ្វេីមុនៗនេះ​ គឺគ្មាន​ចេតនានោះទេ​ វាមកអីកំហឹងទាំងអស់​ ទម្រាំតែស្វាងអំពំទង្វេីឆ្កួតលីលាទាំងអស់​គេត្រូវបានបងស្រី​ ជេ​ ទេសនាចង់បែកក្ដាស់ត្រចៀក​

​    "Tae!!Tae ហា៎​ ហេតុអ្វីស្ងាត់ម្ល៉េះ​ ? " Jk ចូលមកក្នុងបន្ទប់មាន​ថង់​អាហារ​ខ្លះមកជាមួយ​ ។ សភាពបន្ទប់ស្ងាត់​ជ្រងំ​ អំពូលភ្លេីងបានបិទ​ ដូច្នេះ​JKដឹងថាTaeមិនទាន់ត្រឡប់មកពី​ក្រៅវិញទេ​
​    នាយទាញ​ទូរស័ព្ទ​ខលទៅ​Tae តែ​ទាក់ទងមិនបានដដែល​ ។ JKបន្ទោសខ្លួនឯង​ ដែលបណ្ដាលឲ្យកេីតរឿងបែបនេះឡេីងមក​ ។ ក្នុងចិត្តក៏ចេះតែនៅមិនសុខ​ ខ្លាច​Taeមាន​បញ្ហាអ្វីកេីតឡេីង​ ណាមួយយប់ដែលហេីយ​ Taeមិនដែលធ្វេីខ្លួនដេីរលេងដាច់យប់ចឹងទេ​ ។

ROOMMATE 🫂​   ចប់​ Where stories live. Discover now