ភាគទី​19:​ Fake Love 💔

1.7K 115 2
                                    

ROOMMATE  🛌🫂

     ដល់ម៉ោងប្រកួតចាប់ផ្ដេីម​ ភាគីទាំងពីរក្រុមមកប្រមូលផ្ដុំគ្នានៅក្នុងទីលាន​ ។​ សេវយ៉ានសម្លឹងមុខJK និងសេីចចុងមាត់ហាក់កំពុងឌឺ​ ។
​   
​  "JK ! ! ស៊ូៗៗ​ " everyone ស្រែកឡេីងបែកសម្លេង​
​  "សេវយ៉ានៗៗ​ "
សម្លេងស្រែកកងរំពងហៅឈ្មោះកីឡាករដែលខ្លួនស្រឡាញ់​ លេីកលែងតែថេ​ ស្ងាត់ជ្រាបមិនហានបង្ហេីបសម្លេងអ្វី​ មានតែ​អង្គុយស្ដាប់​ និងអង្គុយមេីល​តែ​ប៉ុណ្ណោះ​ ។
​    មុនប្រកួត​ JK បានងាកមកសម្លេងTae ដោយស្នាមញញឹម​ថេក៏ញញឹមផ្អែមដាក់JK វិញ​ទុកថាវាជាការផ្ដល់កម្លាំងចិត្ត​ ។

​    ការ​ដណ្ដេីមបាល់គ្នា​យ៉ាងស្វិតស្វាញដណ្ដេីមយកទៅបោះចូល​ ។ លេងបានមួយសន្ទុះក្រោយមក​ គេឃេីញថា​ ក្រុមទាំងពីរមាន​ពិន្ទុស្មេីគ្នា​ ហេីយវាក៏ជិតដល់នាទីបញ្ចប់​ ។
​   ការ​លេងកាន់តែក្ដៅគគុក​ ម្នាក់ៗប្រឹងប្រែង​អស់ពី​សមត្ថភាពដេីម្បីបានក្រុមខ្លួនឯងជោគជ័យ​
​    "អា៎កក​ " JK ត្រូវដួលព្រូស​ មិនត្រឹមតែ​ប៉ុណ្ណោះ​នៅមាន​ អ្នកមកជាន់ដៃនាយបន្ថែមទៀត​ Tae ដែលកំពុងមេីលត្រូវតក់ស្លុតចំពោះហេតុការណ៍ទាំងនេះ​
​    "​ អា​ចង្រៃយ៍​ ! ! " JK ក្រោកឡេីង​ សង្រ្គឺតធ្មេញ​  ក្នុងទ្រូងពោរពេញដោយកំហឹង​ នាយដឹងច្បាស់ថាពួកនោះ​ មាន​ចេតនាធ្វេីបាបនាយ​  ។ ប៉ុន្តែ​ទម្រាំតែJK ក្រោកឡេីងមកបាន​ បាល់កំពុងតែត្រូវ​ សេវយ៉ាន​ លេីកបោះដាក់ក្នុង​ ប្រលោះនោះបាត់ទៅហេីយ​ ។ ⛹🏻JK ក្ដាប់ដៃ​ សម្លឹងមុខ​ សេវយ៉ាន​ គុំទុកអំពី​ទង្វេីលេងខ្សែលេីរបស់គេ​

​    "​ ការប្រកួតបានបញ្ចប់​ ក្រុម​ SHY ទទួលបានជ័យជម្នះក្នុងថ្ងៃនេះ​ ហេីយក្រុមSHY នឹងត្រូវបានការ​នឹងបានផ្ដល់ឱកាសឡេីងទៅ​ ប្រកួតនៅសេអ៊ូល  ជាម្រេីសជាតិ​ "គណៈកម្មការ​

​    JK ស្ដាប់ចប់ហេីយ​ នាយដេីរចេញ​ ក្រោមទឹកមុខមាំ​ ហេតុអ្វីថ្ងៃនេះខ្លួនត្រូវចាញ់​អាម្នាក់នោះ​ ? គ្រាន់តែគិតក៏ខឹង​ ដែរ? ​ ។

​    "ថេ​ ខ្ញុំឈ្នះហេីយ​ អរគុណ​ខ្លាំងណាស់ដែលមកគាំទ្រខ្ញុំ​ " សេវយ៉ានអរ​រខិករខុប​ ដាក់Tae
    " មិនមែនមកពីខ្ញុំទេ​ តែក៏​រីករាយ​ជាមួយផងក្នុង​ជ័យជម្នះមួយនេះ​ "
​      Taeញញឹមមិនសូវសម​ អបអរដល់​ សេវយ៉ានបន្ទិច​ ពេលក្រឡេកឃេីញJKមិននៅទីនេះ​ ទេីបគេចខ្លួនមកតាមរកJK វិញ​

ROOMMATE 🫂​   ចប់​ Where stories live. Discover now