ភាគទី​21:​ធ្វេីខុសអាងសុំទោស​ 🤨

1.8K 102 3
                                    

ROOMMATE

      "​ អ្នកណា​អង្វរឯងឲ្យមក​  ? " លេីក​ចិញ្ចេីមសួរត្បកទៅវិញ​
​     "​ បេះដូង​អង្វរ​ យ៉ាងម៉េចចង់រត់ចោលប្ដីហេស៎​ " JK
     "​ យេីងគ្មានប្ដីទេ​ "
     "​ និយាយម្ដងទៀត​ " JK រុលខ្លួនទៅមុខកាន់តែគៀកនឹងTae​
​     "​ យេីងគ្មាន​ប្ដី​ រាល់ថ្ងៃនេះ​ នៅលីវ​ ស្ដាប់ឲ្យច្បាស់​ អឹម​ "
JK ចាប់ក្រសោបទម្រង់មុខតូចក្រមិចមកថេីប​បំបិទមាត់ភ្លាមៗ​ ក្នុងទ្រូងនាយកម្លោះមាឌធំកំពុងតែឆេះក្ដៅរោលរាល​ ខឹងនឹងប្រយោគTae​ ។

​     "អាឆ្កួត​ មិនចេះខ្មាស់គេទេហេស៎​ " Taeរុញទ្រូងJK មួយទំហឹងធ្វេីឲ្យមាត់ផ្ដាច់ចេញពីគ្នា​ ហេីយ​ស្ដីឲ្យ​
​     "ខ្មាស់ធ្វេីអី​ គ្រាន់ដាក់ទោស​ប្រពន្ធ​ដែលហ៊ានរត់ចោលប្ដី​ "
     "កុំមោលប្ដីពេញៗមាត់ជាមួយយេីង​ អាប្រុសក្បត់​ " Taeលេីកដៃជូតមាត់ហាក់បីដូចជាខ្ពេីមរអេីម​ ។​
​      "អ្នកណាក្បត់​ ? "
     "ធ្វេីអីដឹងខ្លួនឯងហេីយ​ យេីងមិនមែនល្ងង់ឲ្យឯងពាក់ស្នែងទៀតទេ​ "​ថាចប់Taeដេីរញាប់ៗជេីង​ គេចពីJK តែនាយកម្លោះមិនស្ងប់ចិត្តនៅតែឆ្ងល់នឹងសម្ដីរាងតូច​ ដូច្នេះ​មានតែតាមសួរឲ្យដឹងរឿង​

​      "បងមិនបានធ្វេីអីផង​ Taeកុំគេចបានទេ​? និយាយឲ្យបងងាយយល់ជាងនេះបន្ទិចបានទេ​ " JK តាមត្រុកៗពីក្រោយTae​ ទាំងនិយាយបណ្ដេីរ​ គេខំបកស្រាយណាស់​ តែTaeហាក់មិនយកត្រចៀកស្ដាប់ទាល់តែសោះ​
​      "​ Tae! ! ឈប់គេចហេីយមកនិយាយគ្នាឲ្យដឹងរឿង​" ស្ទុះទៅពាំងមុខTaeហេីយចាប់ដៃជាប់​
​     "អត់មាន​អីត្រូវនិយាយ​ "
​     "ហេតុអីថាគ្មាន​ ? មិញនេះអូននិយាយថា​ បងក្បត់អូន​ វាមានន័យថាម៉េច​ "
     "​ កុំមកធ្វេីភ្លេី​ យ៉ាងម៉េចស្រីរបស់ឯងទាត់ក្បាលចោលមែនទេបានមករកយេីងវិញ​ ? "
     "ស្រីស្រួយស្អី​ គ្មានទេ​ "
     "​ បេីជឿសម្ដីឯង​ ប្រហែលលេីលោកនេះមានតែខ្ញុំជាមនុស្សល្ងង់ ឃេីញ​ឱបគ្នាញញឹមញញែម​ ដាក់គ្នាសម្បេីមណាស់​ ក្បត់ចំពោះមុខខ្ញុំហេីយ​នៅហ៊ានប្រកែកទៀត​ " និយាយមានជ្រាបទឹកភ្នែកតិចៗ​ ឲ្យតែនឹកដល់វេលានៅលេី​ស្ពានឃេីញJKស្និតស្នាលនឹងម្នាក់ស្រីនោះ​ វាចេះតែអួលដេីម​ ក​

ROOMMATE 🫂​   ចប់​ Where stories live. Discover now