ភាគទី​7:​ ដណ្ដេីមគ្នា​ /ជិះទូកពីរ🤪🍡🍡

1.7K 116 4
                                    

Part7

​    "​ ស្រេចតែយេីងមិនកេីតទេ​ ថេឯងត្រូវតែជួយយេីងណា៎​ " JKប្រែជាមកចាប់ប្រអប់ដៃខ្ញុំហេីយប្រេីទឹកមុខបែបអង្វរកជាមួយខ្ញុំ​ ។
​    ខ្ញុំមិនដឹងថាគេកំពុងនិយាយពីអ្វីទេ​ ហេីយរឹតតែមិនយល់នៅពេលនេះគេកំពុងតែសុំជំនួយពីខ្ញុំ​ ។ តេីJKកំពុងតែឲ្យខ្ញុំជួយរកមិត្តស្រីឲ្យមែន​ ? បេីបែបនោះមែនខ្ញុំប្រហែលត្រូវរត់ទៅបោកក្បាលនឹងឥដ្ឋឲ្យស្លាប់តែម្ដងល្អជាង
​    "ជួយយ៉ាងម៉េច​ ? "
​    "គឺឯងត្រូវ-​
​    "ថេ~~"​ សម្លេងរបស់​ សេវយ៉ានស្រែកបង្អាក់​ ។
គឺគេទៀតហេីយ​ សេវយ៉ានមករកខ្ញុំទៀតហេីយ​ ទោះជាយ៉ាងណាខ្ញុំក៏មិនភ្លេចបេីកស្នាមញញឹមឲ្យគេដូចគ្នា​ ។
    
​    "វាមកធ្វេីស្អីវា​ "JK​ មុខក្រញ៉ូវ​រអ៊ូម្នាក់ឯង​

​   "សុំអង្គុយដែរណា៎​ "សេវយ៉ាន​
​   "ហឹម​ អង្គុយចុះមក​ "
​   សេវយ៉ានបានមកប្រជ្រែតកន្លែងរបស់JK ដេីម្បីបានអង្គុយក្បែរខ្ញុំ​ ។ ខ្ញុំមេីលដឹថថាJKខឹងខ្លាំងណាស់​ ។
​     "អង្គុយមិនមេីលថាកន្លែងមានម្ចាស់ទេហេស៎​ "JK ស្ដីឲ្យសេវយ៉ាន​ តែម្នាក់ទៀតនោះមិនខ្ចីឈឺក្បាលជាមួយថែមទាំងលេីកចិញ្ចេីមឌឺយ៉ាងច្រឡឺម​ ដោយមិនឲ្យថេបានឃេីញ​ ។
​      "សុំទោស​ផងJK​ ព្រោះខ្ញុំមានរឿងសំខាន់ត្រូវ​និយាយ​ជាមួយថេ​ "​
​      "​ និយាយក៏និយាយទៅ​ ចាំបាច់អីត្រូវអង្គុយជាប់គ្នាដែរ​ "
JK
      "ខ្លាចថេ​ ស្ដាប់​អត់ឮ​ "
     " បានហេីយៗ​ សេវយ៉ានមានរឿងអីឆាប់និយាយមក​ "
ខ្ញុំប្រញ៉ាប់តឿន​ ព្រោះ​ថាខ្លាចមាន​រឿងកាន់តែវែងឆ្ងាយមេីលទៅពួកគេដូចជាមិនត្រូវរ៉ូវគ្នាសោះ​

​      "សប្ដាហ៍​ក្រោយ​ខ្ញុំប្រកួតបាល់​ ដូច្នេះ​ខ្ញុំចង់ឲ្យថេធ្វេីជាហ្វេនគាំទ្រពិសេសរបស់ខ្ញុំ​ "
      "មិនបាន​ ! " JK ស្រែកបដិសេធជំនួសភ្លាម​ ។
​      "ខ្ញុំមិនបានសួរឯង​ ខ្ញុំសួរថេតេី​ ចឹងតេីថេព្រមទៅដែរទេ" សេវយ៉ាន​ សម្លក់JKហេីយសឹមងាកមុខមកញញឹមស្រស់ដាក់​ Tae។
​      "ខ្ញុំក៏មិនបានរវល់អីដែរ​"
ដំបូងខ្ញុំក៏គិតថាបដិសេធនឹង​សំណេីរសេវយ៉ាន​ ប៉ុន្តែ​បេីគិតមេីលទៅបេីខ្ញុំទៅខ្ញុំក៏អាចលួចមេីល​ JKបានដូចគ្នា​ ។ ស្ដាយណាស់ដែលJKគេមិនជ្រេីសខ្ញុំជាអ្នកគាំទ្ររបស់គេ​ បែរជាសេវយ៉ានទៅវិញ​ ។

ROOMMATE 🫂​   ចប់​ Where stories live. Discover now