ភាគទី​4:​ តែងតែអៀន​

1.7K 106 1
                                    

វាជាពេលវេលាមួយដែលខ្ញុំចង់ចងចាំទុករៀងរហូត
     ច្រឡំដៃលុបឡូវសុំផុសសារថ្មី​ 😭

​   ខ្ញុំកំពុងតែស្វែងរកJKនៅម៉ោងចេញលេងខ្ញុំមនបានចួបគេនោះទេ​ JKស្រាប់តែបាត់ខ្លួនភ្លាម​ ម៉ោង១១ជាងទៅហេីយខ្ញុំនឹងរងចាំគេ​ ខ្ញុំចាំJKជាយូរឬក៏គេកុហកខ្ញុំ​ ? JKប្រហែលមិនអាចទៅជាមួយទេ​ ដូច្នេះ​ខ្ញុំសម្រេចចិត្តលែងចាំ​ ខ្ញុំដេីរឱបសៀវភៅជាប់ទ្រូងទៅកន្លែងចំណតឡានក្រុង​ ។
​     ទឺតៗៗៗ​ សម្លេង​សុីផ្លេម៉ូតូ​ ។ គេគឺJKសុីផ្លេឮៗរំខានត្រចៀករបស់ខ្ញុំខ្លាំងណាស់​ ។ JKដោះមួយក​សុវត្ថិភាព​របស់គេ​ ហេីយសម្លឹងមកខ្ញុំ​

​     "ឯងកំពុងតែទៅចោលយេីងមែនទេ​ ? " 
​     "អត់ទេ​ អម្បាញ់មិញ​យេីងរកឯងអត់ឃេីញស្មានតែឯងអត់ទៅ​ "
​    "​ ឈប់និយាយហេីយឡេីងម៉ូតូមក​ "​ ស្របនឹងសម្ដីគេបានហុចមួកឲ្យខ្ញុំផងដែរ
​    "​ ឯងទៅបានម៉ូតូមកពីណា​ ? "​
​     "ខ្ចីអាBew តោងចង្កេះយេីងឲ្យជាប់ប្រយ័ត្នធ្លាក់សុីដុំថ្មទៅ​ "​  ក៏ចេះតែបារម្ភលេងៗទៅ​ ព្រោះម៉ូតូជាជាប្រភេទម៉ូតូ​ Today កន្លែងអង្គុយក៏មិនសូវជាធំ​ ទាល់តែឆ្មៀតគ្នាបន្ទិច​ ។  ខ្ញុំញញឹមអៀនបិទមាត់មិនជិត​ អរគុណ​ហេីយអាBewម៉ូតូរបស់ឯងដូចជាកំពុងជួយយេីងបានសេចក្ដីសុខជាមួយCrushអញ្ចឹង​ 🫱🏼‍🫲🏿។
​     "ហេីយឬនៅ​ "​ JK
​    "អឺ​ យេីង​ រួចហេីយចេញដំណេីរទៅ​ "​ ខ្ញុំតោងជាយអាវរបស់JKបន្ទិចប៉ុណ្ណោះ​ មិនហ៊ានឱបចង្កេះរបស់គេឡេីយ​ទោះជាគេ​អនុញ្ញាតិ​ក៏ដោយ​ បេីអ្នកតាមផ្លូវមេីលមកច្បាស់ជានាំគ្នាសេីចមិនខាន​ មនុស្សប្រុសជិះម៉ូតូឱបគ្នា​ ! វាចម្លែកណាស់​ សម្រាប់ពួកគេដែលមេីលមក​។

​      មេឃក្ដៅប៉ុន្តែមានខ្យល់បក់​ខ្លាំងគួរសមដីក៏ហុយ  ខ្ញុំពិតជាអាណិតJKណាស់​ ព្រោះគេប្រឡាក់ដី​ ​សព្រូសជាងខ្ញុំទៅទៀត​ ។
​     "យេីងថា​ យេីងជាអ្នកឌុបវិញហី​ ? "
     "  មិនអីទេ​ ឯងអង្គុយស្ងៀមៗទៅ​ "​
​  ខ្ញុំលែងមាត់ទុកឲ្យJKជាអ្នកបេីកទៅមុខបន្ត​ ។ ធ្វេីដំណេីរប្រហែលកន្លះម៉ោងពួកយេីងក៏បានមកដល់ភូមិរបស់​ សិស្ស​ប្រុស​ម្នាក់នោះ​ ។
​    ពួកយេីងមកឈប់នៅក្រោមដេីមឈេីមួយ។ JKវៃជង្ទុលម៉ូតូ​។  ខ្ញុំបានសង្កេតឃេីញអាវនិងខោរបស់គេប្រឡាក់សុទ្ធតែធូលី​ នៅរោមភ្នែករបស់គេក៏មានដែរ​ ។ JKវៃរលាស់ហេីយដេីម្បីបណ្ដេញធូលី​ចេញពីខោអាវ ខ្ញុំបានជួយគេ​ផងដែរ
​     " អាវសមិនជ្រះទេ​ វាជាប់ពណ៌ហេីយចាំទៅវិញយេីងគក់ឲ្យ​ "
​     "អ្ហឹម​ "JKគ្រហឹម​ ងក់ក្បាល​
​     "ខ្ញុំជូតភ្នែកឲ្យទេ​ វា..វាមានធូលីលេីរោមភ្នែក​ ហិហិ​ "ខ្ញុំសួរJKទាំងក្រែងចិត្តនិងភ័យផងអៀនផង​ តែគិតទៅខ្ញុំក្លាហានណាស់​តេី​ ចង់បន្លំប៉ះគេ​ ហុហុ^,^
      "​ ជូតមក​ "​
​      "បិទភ្នែកទៅចឹង​ "ថ្ពាល់ខ្ញុំចាប់ផ្ដេីមក្រហម​ ខ្ញុំខាំសាច់បបូរមាត់ទប់ស្នាមញញឹមខណៈបេះដូងរបស់ខ្ញុំក៏មិនបានស្ងប់ស្ងាត់​ វាលោតឮជាងធុងបាសទៅទៀត​ ។ JKបិទភ្នែកតាមសម្ដីខ្ញុំ​ មិនបង្អង់យូរខ្ញុំរ៉ូតកាតាមយកក្រដាសសេីមចេញមក​ កុំឆ្ងល់អីក្រដាសសេីមនេះតែងតែមានក្នុងកាតាបខ្ញុំ(ដូចទម្លាប់Adminដែរ​ 🤪)​ ។
​     ដៃរញីរញ័ររបស់ខ្ញុំមិនសហការជាមួយនឹងភាពក្លាហានរបស់ខ្ញុំសោះ​ ខ្ញុំមិនហ៊ានទៅប៉ះមុខរបស់គេទេ​
​     "​ Tae​ហេីយឯងកាលជូត​ ? "JKតឿនខ្ញុំ​ ខ្ញុំយឺតយ៉ាវពេកហេីយ​
​     "​ អឺ-អឺ​ ឯងជូតខ្លួនឯងទៅ​ ណេះ​ "  ខ្ញុំហុចប្រអប់ក្រដាសសេីមឲ្យJKទាំងមិនមេីលមុខគេ​ តែពេលខ្ញុំហុចនោះគេមិនទទួលទេប្រអប់ប៉ះចំពោះរបស់JK ។
​      "​ ជូតឲ្យយេីង! " ដាក់កំហឹត​ "លឿនឡេីង​ តេីឯងស្ងៀមដល់ណាទៀត​ ? "​ នៅតែបង្ខំ​ ។
​     ខ្ញុំហូតយកក្រដាសចេញមក​ ហេីយលេីកទៅជូតត្រង់ភ្នែករបស់មិត្តសំណព្វ​  នៅពេលខ្ញុំកំពុងជូតភ្នែកខាងឆ្វេង​ JKបេីកភ្នែកម្ខាងទៀតសម្លឹងមេីលខ្ញុំ​ ខ្ញុំភ័យណាស់នៅពេលក្រសែភ្នែកJKមេីលខ្ញុំបែបនេះ​ ។
​     ខ្ញុំទទួលស្គាល់ថាខ្ញុំចូលចិត្តសម្លឹងមុខJKណាស់ប៉ុន្តែខ្ញុំមិនចូលចិត្តឲ្យJKមកសម្លឹងខ្ញុំវិញទេ​ ។
​     "តេីឯងបេីកភ្នែកធ្វេីអី​ បិទទាំងពីរទៅ​ "​
​     "ឯងចម្លែកណាស់​ !"​ JKចាប់កដៃខ្ញុំជាប់​សម្លឹងខ្ញុំទាំងមុខមាំ​ គេជ្រួញចិញ្ចេីមហេីយចំកោងខ្នងដូចជាកំពុងពិនិត្យមេីលមុខរបស់ខ្ញុំ​
​      "ចម្លែក-អី​ ?"​
​      "​ មាឌតូចជាងយេីង​ មុខសរលោង​ បបូរមាត់​ពណ៌​ផ្កាឈូក​  ហេ៎មានលាបក្រែមអត់នឹង​ ? សុំប៉ះតិចមក​ "​ JK លូកដៃប្រុងមកស្ទាបបបូរមាត់របស់ខ្ញុំតែខ្ញុំក្រវាសដៃគេចេញ​
 
      "​ គ្ន-គ្មានលាបស្អីទេ​ ជួយថយឆ្ងាយពីយេីងតិចទៅ​ "​ ខ្លាចគេស្ដាប់សម្លេងបេះដូងរបស់ខ្ញុំឮ​ 🫥
​     "មុខឡេីងក្រហមហេីយ​ អានីសហែងកេីតស្អីហា៎​ "​ JKក្រសោបមុខរបស់ខ្ញុំ​
​      "ក្ដៅខ្លួនទៀត​ ឯងមិនស្រួលខ្លួនមែនទេ​ ? "​ កម្ដៅភាយៗចេញពីខ្លួនរបស់ខ្ញុំធ្វេីឲ្យគេបារម្ភ​ តែគេមិនបានដឹងទេថាខ្ញុំក្លាយជាបែបនេះដោយសារការស្និតស្នាល​នែបនិត្យ​របស់គេពេលនេះ​ ! 
​      "អត់-ទេយេីងមិនបានកេីតអីទេ​ ប្រហែលជាមេឃក្ដៅពេកដឹង​ "ខ្ញុំប្រឹងទាញដៃគេចេញពីមុខរបស់ខ្ញុំ​ ។ ខ្ញុំចាប់ប្រអប់ដៃJKហេីយដាក់​ក្រដាសសេីមឲ្យគេ​ ខ្ញុំមិនអាចតស៊ូជូតមុខឲ្យគេបន្តឡេីយ។
​      ពេលពួកយេីងរក្សាគម្លាតគ្នាបានហេីយខ្ញុំ​ប្រញាប់ដេីរចេញ​ ធ្វេីយ៉ាងណាត្រូវនៅឲ្យឆ្ងាយពីJK ខ្ញុំមិនចូលចិត្តពេលគេសួរដេញដោល​ មិនចូលចិត្ត​រឹងខ្លួននៅពេលJKនៅក្បែរខ្ញុំនោះទេ​ ខ្ញុំស្ទេីរតែស្រែកយំទៅហេីយ។
​      ......​

​     "ផ្ទះលេខ​ ៣២​ ផ្ទះមួយនេះហេីយ​ "​ JK 
​     "​ ចុចកណ្ដឹងទៅ​ "

      Ting Ting Ting

​     "មានមនុស្សនៅទេបាទ​ "JKស្រែកពីខាងក្រៅ​ ចំណែកខ្ញុំចេះតែចុចៗមិនដកដៃ​ ។
​     Ting Ting Ting

​      "ហ៊េីយ! ! ហេីយអាណាមករកស្អីនឹងវេីយ​ រំខានណាស់​ "​ សម្លេងបុរសចំណាស់ស្រែកចេញពីខាងក្នុង​ ។ ខ្ញុំប្រញាប់ដកដៃចេញពីកន្លែងចុចកណ្ដឹង​ នេះខ្ញុំរំខានគាត់ពេកហេីយ​ ។
​      "ហេីយហែងមករកស្អី​ ? "​ គាត់ច្រត់ចង្កេះនៅម្ខាងនៃរបង​  គាត់មិនព្រមបេីកទ្វារឲ្យពួយេីងនោះទេ​ ។ ដៃរបស់គាត់មានកាន់ដបស្រា​ ហេីយពេលនេះក៏ទំនងជាស្រវឹងផងដែរ​
​     "ខ្ញុំមករក​ សាន​ សេវយ៉ាន​ បាទ​ លោកពូអាចប្រាប់បានទេគេនៅផ្ទះឬអត់​ ? ​ "​ JK
​     "​ មិននៅទេវេីយ​ ឆាប់ចេញពីរបងផ្ទះអញភ្លាម​មោលរំខានដល់អញខ្លាំងណាស់​ " គាត់បោះសម្ដី​គ្រោតគ្រាត​ និងស្ដីឲ្យពួកយេីងខ្លាំងៗ​ ។ ប៉ុន្តែ​ស្របពេលនោះខ្ញុំបានអេីតតាមរបងបានឃេីញ​ ប្រុសម្នាក់នោះកំពុងតែឈរសម្លឹងមក​ ខ្ញុំស្គាល់ច្បាស់ថាគេជា​  សេវយ៉ាន​ ។
​      "នុ៎ះ​អី​ ! លោកពូសេវយ៉ានពិតជានៅផ្ទះពិតមែន​ "​ ខ្ញុំស្រែកប្រាប់ភ្លាម​ ដៃខ្ញុំចង្អុលទៅមាត់ទ្វារនោះ​ ។ JKគេបានឃេីញដូចគ្នា
​      "​ ហេីយមោលរកវាមានការស្អី​ ? "​
​      "​ គេខានទៅសាលាមួយអាទិត្យហេីយ​ ខ្ញុំគ្រាន់តែមកសួរហេតុផលនិងប្រាប់រឿងតិចតួចទៅកាន់គេ​ បេីគេនៅតែមិនទៅរៀន​ ខាងសាលានឹងលុបឈ្មោះចោលមិនខាន​"​ ខ្ញុំ​ ប្រឹងនិយាយដេីម្បីឲ្យបុរសចំណាស់បានយល់​ ។ ខ្ញុំបាន​សង្កេត​ទឹកមុខគាត់​ គាត់ដូចជាធ្វេីខ្លួនធម្មតាមិនបានប្រតិកម្មអ្វី
​       "អញឲ្យវាឈប់រៀនហេីយ​ ចង់លុបក៏លុបទៅ​ ហេីយពួកឯងចេញពីផ្ទះអញ​ អញមិនទទួល​ "
       "លោកពូ​ ខ្ញុំសុំនិយាយជាមួយគេបន្ទិចបានទេ​ ? "​
​       "មិនបាន​ !  "​
​       " លោកពូធ្វេីបែបនេះមិនត្រឹមត្រូវទេ​ ហេតុអ្វីឲ្យគេឈប់រៀនទាំងដែលគេរៀនពូកែ​ ពូសាកគិតម្ដងទៀតទៅ​នេះជាអនាគតរបស់គេនិងពូដូចគ្នា​ "​ ខ្ញុំប្រឹង​បញ្ចុះ​បញ្ចូល​
​       "​ ថ្វេីយ! រៀនគ្មានប្រយោជន៍ស្អីទេ​ រៀនខាតតែលុយនៅផ្ទះរកលុយឲ្យអញចាយវាបានប្រយោជន៍ជាង​ ហេីយពួកអាហែងកុំមកញ៉ុះញង់ឲ្យវាទៅរៀនប្រយ័ត្នអញកាប់​ "គាត់លេីកដបស្រារបស់គាត់​ តម្រង់​មកខ្ញុំ​ តែខ្ញុំមិនបានភ័យខ្លាច​ឡេីយ​

ROOMMATE 🫂​   ចប់​ Tempat cerita menjadi hidup. Temukan sekarang