ភាគទី២•​ កំដរមិត្ត​

2.1K 162 4
                                    

ថ្ងៃនេះទី២៥​ ធ្នូ​ ជាថ្ងៃបុណ្យណូអែល​នៅក្នុងសាលាហាក់មានភាពច្រួលច្របល់ខុសប្លែករាល់ដង​ ពួកគេទិញស្ករគ្រាប់ចែកគ្នាមួយគ្រាប់ម្នាក់​ ខ្ញុំបានទទួលស្ករគ្រាប់ពីមិត្តរួមថ្នាក់ឡេីងហ៊ាកាតាប​ ។ តែកុំសួររកជេឃេអីព្រោះគេ​ រវល់ទៅដេតជាមួយ​ នីកាបាត់ហេីយ​ ។

​ យប់នៃថ្ងៃបុណ្យគ្រឹស្តម៉ាស🎄 ...

​ ខ្ញុំនៅក្នុងបន្ទប់តែម្នាក់ឯងព្រោះជេឃេមិនទាន់ត្រឡប់មកវិញ ខណៈពេលខ្ញុំមើលទូរទស្សន៍ស្រាប់តែខួរក្បារស្រម៉ៃទៅដល់រូបភាព ជេឃេនៅជាមួយសង្សារគេ ប្រហែលថ្មាលនេះកំពុងផ្អែមល្អែមដាក់គ្នាហើយមិនដឹង គេទៅតាំងពីព្រឹក នេះម៉ោង៧យប់ហើយមិនទាន់ត្រឡប់ទៀត ក្នុងចិត្តក៏ចេះតែបារម្ភពីសុវត្ថិភាព តែមិនហ៊ានសូម្បីខលទៅ ព្រោះខ្លាចរំខានវេលាគេ។
រឺងៗៗ ខ្ញុំស្ទុះវឹងទៅរកទូរស័ព្ទដែលផ្កាប់ទុកលើតុ ។ ជេឃេ ខលមកខ្ញុំ ! ខ្ញុំប្រញាប់ទទួលភ្លាម
" ហាឡូ ឯង..-"
" អាថេ អឹក មកជួបយើងបន្ទិច ហឹកៗ ថេវុធ ឆាប់មកជួបយើង"សម្លេងក្ងួលៗដូចមនុស្សស្រវឹងស្រែកហៅឈ្មោះខ្ញុំឲ្យទៅរកគេជាប្រញាប់ មិនចាំយូរខ្ញុំទាញយកអាវក្រៅមកពាក់ដើម្បីទៅរកគេភ្លាម។ខ្ញុំអាចដឹងបានថាគេកំពុងតែឈឺចាប់ តើគេមានបញ្ហាអ្វីទៅ ?

មិនដល់ដប់នាទីខ្ញុំក៏មកដល់កន្លែង​ ជេឃេនៅ​បានសម្រេច​ ខ្ញុំបានឃេីញគេគេងផ្កាប់មុខនឹងតុដែលតុមានសម្បូរតែដបស្រា​ មិនដឹងថាគេផឹកអស់ប៉ុន្មាន​ ហេីយតាំងពីកាល? ខ្ញុំចូលអង្គុយក្បែរគេ​ នៅលេីដៃគេ​ មានខ្សែដៃដល់ទៅពីរ​ បានន័យថាជេឃេមិនទាន់បានឲ្យវាទៅ​ នីកានោះទេ​ ។ ចំណែកនៅលេីតុខ្ញុំបានសង្កេតឃេីញ​ ប្រអប់កាដូរាងបួនជ្រុង​ ស្មានមិនខុសវាជាNight Lightនោះ ។ ហេតុអ្វីបានជេឃេមិនប្រគល់របស់ទាំងនេះទៅ​ នីកា​ ឬពួកគេមានបញ្ហាអ្វីនឹងគ្នា​ ទេីបគេធ្លាក់ដល់សភាពនេះ​ ។

​ ខ្ញុំប្រមូលភាពក្លាហា​នលេីកដៃទៅអង្អែលក្បាល​ កម្លោះសង្ហារដេកស្រវឹងមិនដឹងអី​ ថេីរៗ​ ខ្ញុំពិតជាចង់ឱប​ ហេីយនិយាយលួងលោមគេណាស់តែភាពក្លាហ៊ានរបស់ខ្ញុំមិនដល់សម្រាប់ធ្វេីវានោះទេ​ ។

ROOMMATE 🫂​   ចប់​ Where stories live. Discover now