ភាគទី​9:​ ឲ្យតែស្រឡាញ់ទោះមិនត្រូវជាអ្វីនឹងគ្នាក៏ប្រច័ណ្ឌបានដែរ

1.7K 109 3
                                    

ROOMMATE 🫂

     "  លែងខ្ញុំទៅ​ "
​    "អត់​បេីឯងមិនប្រាប់យេីង​ យេីងក៏មិនលែង​ "JK ប្រេីទឹកមុខដាក់កំហិត​  ចំណែកដៃក៏ប្រឹងច្របាច់ស្មាខ្ញុំកាន់តែខ្លាំងតាមកម្លាំងគេ​
​     "​ប្រាប់ឬអត់​ ! ! " JK គំហគខ្លាំងៗ​  ហេីយអង្រួនខ្លួនខ្ញុំគេបង្ខំខ្ញុំឲ្យឆ្លេីយតបសំណួរល្ងីល្ងឺរបស់គេ​ ។ ខ្ញុំ​ស្បថហេីយថាមិននិយាយអ្វីចេញដាច់ខាត​ ទឹកភ្នែកខ្ញុំស្រាប់តែធ្លាក់មកដោយឥតព្រាងទុក​ ។ ខ្ញុំបានឃេីញចរឹកកាច​មាន: ចង់យកឈ្នះ​ ដូចពេលនេះចឹងបេីគេចង់ដឹងអីហេីយគេប្រាកដជាជម្រិតពីខ្ញុំទាល់តែខ្ញុំបាក់ស្រុត​
​      "ខ្ញុំស្រឡាញ់ឯង​ ហឹកៗ​ " ខ្ញុំស្រែកមួយកំហឹងទាំងទឹកភ្នែកសស្រាក់​ តែខ្ញុំមិនហ៊ានសម្លឹងមុខJKឡេីយ​ ។ ខ្ញុំក៏មិនដឹងថាខ្ញុំអាច​ពោល​ពាក្យទាំងនេះចេញទៅដោយរបៀបណានោះទេ​ ខ្ញុំកាន់តែលែងមានជំហក្នុងខ្លួន​ តទៅខ្ញុំគ្មាន​សង្ឃឹម​ថា​ ពួយេីងអាចមេីលមុខគ្នាចំឡេីយ​ ។
​     មុននេះខ្ញុំសង្ឃឹមថាពេលខ្ញុំចាកចេញពួកយេីងនឹងនៅរាប់អានគ្នាដូចធម្មតា​ ឥឡូវទេីបដឹងថាខ្ញុំគិតខុសតែឯងព្រោះ​ JKព្រលែងដៃពីស្មាខ្ញុំ​ ហេីយដកឃ្លាកាន់តែឆ្ងាយ​ ធ្វេីដូចស្អប់ខ្ពេីមខ្ញុំណាស់​ ។

​      "​ ថេ-ដឹងអត់ថាខ្លួនឯងកំពុងនិយាយស្អី​ ពួកយេីងជាមិត្ត​ភក្តិ​គ្នាណា៎​ " JK
​     "តែខ្ញុំមិនចង់ធ្វេីជាមិត្តជាមួយឯងទេ​ ខ្ញុំស្រឡាញ់ឯង​ JKខ្ញុំពេញចិត្តឯងតាំងពីបានជួបគ្នាលេីកដំបូងម្ល៉េះ​ ប៉ុន្តែ​គួរឲ្យស្ដាយណាស់ខ្ញុំមិនមែនជាមនុស្សស្រី​ មិនមែនជាម្រេីសរបស់ឯង​ កន្លងមកខ្ញុំខំធ្វេីគ្រប់យ៉ាងដេីម្បីឯង​ យកចិត្តឯង​ តែនៅតែគ្មាន​ប្រយោជន៍ព្រោះឯងទុកយេីងត្រឹមមិត្ត​ ប៉ុណ្ណោះ​  មិនអីទេខ្ញុំនឹងព្យាយាមកាត់ចិត្តពីឯង​  " ខ្ញុំប្រេីខ្នងដៃជូតទឹកភ្នែកដែលស្រក់មក​ ខ្ញុំមិនបានយំទេតែវាស្រក់មកប្រណាំងពាក្យសម្ដីខ្ញុំរហូត​ ។

​    "​ ហឹស​ៗ​ ឯងប្រហែលភ្ញាក់ផ្អេីលណាស់ហេីយ​ ខ្ញុំមិនគួរមកសារភាពត្រង់ៗពេកចឹងទេ​ ខ្ញុំលាសិនហេីយណា៎​ " ខ្ញុំសេីចបន្លប់បន្ទិចុំឲ្យបរិយាកាសវាអួលអាប់ពេក​ ។ JK មិនសូម្បីតែសម្លឹងមុខខ្ញុំ​ ខ្ញុំឈឺចាប់
ណាស់​ ។ ខ្ញុំបែរខ្លួនដេីម្បីចេញពីបន្ទប់មួយនេះ​ តែខណៈនោះJKចាប់ប្រអប់ដៃខ្ញុំ​ បេះដូងខ្ញុំស្រាប់តែមាន​សង្ឃឹម​ឡេីងវិញព្រោះគិតថាគេមិនបានស្អប់ខ្ពេីមខ្ញុំឡេីយ​ ខ្ញុំងាកទៅញញឹមដាក់គេ​ ប៉ុន្តែ​ត្រូវធ្លាក់ទឹកមុខវិញនៅពេលឮប្រយោគបម្ទាបេីដែលJKនិយាយចេញមក

ROOMMATE 🫂​   ចប់​ Where stories live. Discover now