ភាគទី​23:​ ម៉ាក់កុំធ្វេីបាប​សង្សារកូនណា៎🥺

1.7K 114 0
                                    

ROOMMATE

  ព្រះ​អាទិត្យបំភ្លឺឡេីង​ មាន់រងាវមិនដាច់សម្លេងឮដល់កម្លោះសង្ហារពីរនាក់កំពុងគេងលង់លក់ឱបគ្នាស្អិតរមួត​ ប៉ុន្តែ​ពួកគេនៅតែមិនបានភ្ញាក់ពីដំណេកឡេីយ​ ពោលគឺកាន់តែរុលត្រសុលខ្លួនជាប់គ្នាមិនរបេះ​

​    តុក​ៗ​
​     "​  កូនTae~ JK ភ្ញាក់ហេីយឬនៅហ្នឹង​ ? " ម៉ាក់របស់Taeគោះទ្វារពីខាងក្រៅ​ ព្រោះ​តែមិនឃេីញពួកគេចុះទៅខាងក្រោមទាំងដែលម៉ោងវាចូល8ទៅហេីយ​
តុក​ៗៗ​ គាត់គោះម្ដងហេីយម្ដងទៀត​ នៅតែគ្មាននរណាមកបេីកទ្វារឲ្យគាត់​ នេះប្រហែលជាគេមិនទាន់ភ្ញាក់មែនហេីយ​ ។ មិនរំខានយូរគាត់ក៏សម្រេចចិត្តចុះទៅខាងក្រោមវិញ
​    
​     "យ៉ាងម៉េចហេីយ​ ម៉ែវា​ " មកដល់​លោកគីមសួរ​
​     "គេងមិនទាន់ភ្ញាក់ទេ​ បងទៅចម្ការចុះចាំអូនប្រាប់JKឲ្យ​ "
    "​ អានីស​ មកនាំកូនអញសង្ងំក្នុងបន្ទប់ជិតឈឹង​ ! ! " លោកគីម​ រអ៊ូរទាំងក្ដៅក្រហាយក្នងទ្រូង​ បំណាច់ក្នុងចិត្តតាំងពីល្ថាចថា​ ព្រឹកឡេីង​នឹងប្រេីJkឲ្យណាណី​ តែមេីលចុះ​ ដេកមិនទាន់ក្រោកផង​ បានអីប្រេី?
​      គាត់ដេីររអ៊ូរផងឡេីងឡានជិះចេញទៅ​ចម្ការតែបាត់​ ម៉ាក់Taeក្រវីក្បាលហួសចិត្តបន្ទិច​ មុននឹងត្រៀម​អាហារ​សម្រាប់ក្មេងៗ​ ដែលនៅខាងលេីនោះ​ ។

​     ក្នុងបន្ទប់​ ! !  

​     កាយស្ដេីងភ្ញាក់ឡេីងស្រាប់តែភ័យភ្លាមព្រោះផ្ទៃមុខទាំងមូល​ កំពុងជ្រប់នឹង​ទ្រូងហាប់ណែនរ​បស់​ JK ថែមមានមានដៃគេឱបខ្លួនរឹបផ្អឹសរេីខ្លួនសឹងតែមិនរួច​ ។

      "JK~លែងដៃ​ " ប្រឹងរេីខ្លួនតិចៗហេីយស្រដីប្រាប់ម្ចាស់ស្នេហ៍ថ្នមៗសម្លេង​ តែអ្នកម្ខាងទៀតនោះ​ នីតែធ្វេីព្រងេីយទោះជាបានស្ដាប់ឮហេីយក៏ដោយ​ មានតែប្រឹងរឹតបន្តឹងកម្លាំងដៃបន្ថែម​ ឯមុខកំហូចនោះក៏ញញឹមឡេីងពេញចិត្ត​
​      "ថ្ងៃរសៀលហេីយ​ មិនព្រមក្រោកទេឬយាងម៉េច​  ប្រាប់ឲ្យលែងដៃណា៎! ! " រាងតម្លេីងសម្លេងបន្ទិច​ រេីខ្លួនកាន់តែខ្លាំង​ នៅតែមិនអាចយកឈ្មះគេបាន​ ព្រោះ​គេមាឌធំជាង​ កម្លាំងក៏ខ្លាំងជាងដែរ​

​      "​ មិនលែងមែនទេ​ ? " Tae ស្រដីជាលេីកចុងក្រោយ​ រួចហាមាត់ទៅខាំសាច់ទ្រូងអ្នកកម្លោះ​ មួយទំហឹង​

ROOMMATE 🫂​   ចប់​ Where stories live. Discover now