ភាគទី​18:​ Private 🔐💟

1.8K 94 0
                                    

ROOMATE 🙇🏼🙇🏼‍♂️

     សួស្ដី​ម្ដងទៀតថ្ងៃដ៏ស្រស់ស្រាយ​ តេីអ្នកបានដឹងទេថា​ ខ្ញុំកំពុងតែដេីរទៅសាលារៀនជាមួយអ្នកណា​ ? ចង់ប្រាប់ថា​ ​ខ្ញុំមានសង្សារហេីយ​ពួកយេីងដេីរទៅ​ សាលារៀន​ជាមួយគ្នា​ ប៉ុន្តែ​ខ្ញុំនៅតែមិនទាន់អាចធ្វេីខ្លួនឲ្យត្រូវពេលនៅក្បែរJK ។
​      ព្រិលធ្លាក់មួយៗពាំនាំខ្យល់ធ្លាក់ត្រជាក់ៗទៀត​ វា​ជា​អាកាសធាតុមួយដែលខ្ញុំស្អប់បំផុតកាលពីមុន​ ឥឡូវនេះ​ក៏ស្អប់ដែលតែថា​ មានJKនៅក្បែរហេីយ​ វា​កក់ក្ដៅជាងមុន​ ហេីយក៏ចូលចិត្តបែបនេះ​ ខ្ញុំចង់ដេីរកាន់ដៃJK រាល់ពេល​  ។ ជាមួយនឹង​បាតដៃដ៏កក់ក្ដៅ​ របស់មិត្តប្រុសរប់សខ្ញុំ​ ធ្វេីឲ្យខ្ញុំញញឹមជាប់​ សូម្បី​ឃេីញ​ ឆ្កែពាក់គ្នាក៏ខ្ញុំអាច​ ញញឹមចេញដែរ​ព្រះអេីយ​ ស្នេហា​ធ្វេីឲ្យមនុស្សយេីងឆ្កួតបានពិតមែន​ 😭

​     "អ៎..អូហ៍​ សេវយ៉ាន​ ? " ខ្ញុំភ្ញាក់ព្រឺត​ នៅពេលឃេីញ​សេវយ៉ានកំពុងតែសម្ដៅមករកខ្ញុំ​ ដូច្នេះ​ខ្ញុំមិនទាន់ចង់ឲ្យគេដឹង​ពី​ទំនាក់ទំនង​​ពិតប្រាកដ​រវាងខ្ញុំនិងJK ទេ​ ។ ខ្ញុំរេីដៃ​ និងផ្ដាច់ចេញពីគ្នាយ៉ាងរហ័ស​
​    "អូន? ? "JK សម្លឹងមុខ​ សង្សារបណ្ដូលចិត្តដោយក្រសែភ្នែកមិនពេញចិត្ត​ ហេតុអ្វីនៅសុខៗដកដៃចេញ​ ?
​    "​ អូនមិនទាន់ឲ្យនរណាដឹងថាពួកយេីង​ ទាក់ទងគ្នានោះទេ​ "
​   "ហឹម​ ចឹងក៏បាន​ "

   "​សួស្ដី​ ថេ​ ថ្ងៃនេះ​មិនឃេីញមក​ម៉ោងកីឡា​ នឹកណាស់នៀក​ " សេវយ៉ាន​ រត់ចូលមកនិយាយដោយស្នាមញញឹម​ តែក៏មិនភ្លេចដៀងភ្នែកសម្លក់JK
​    "​ ខ្ញុំគេងជ្រុល​ "
    "​ ប្រហែល​មកពីបានឱប​ ប-យេីងទេដឹងទេីបមិនចង់ក្រោក​ ? " JK និយាយបំណងឲ្យ​ សេវយ៉ានបានស្ដាប់បានឮ​
​    "ស្អីគេ​ ? ? ថេនឹងទៅឱបហែង​ ? ដេកស្រម៉ៃទៅយេីងមិនជឿ​ "
   "​ ហឹម​ មិនត្រឹមតែឱបគេនៅឆ្លៀតខាំកយេីងឡេីងជាំអស់ទៀតផង​ ថេលេីកក្រោយកុំទម្លាប់​អាក្រក់​គេងខាំគេចឹងណា៎​ " ស្របសម្ដីJK ធ្វេីជាលេីកដៃអេះកញ្ជឹងកដែលមានស្នាមជាំក្រហមដិតមួយដុំ​ តូចៗ​។ សេវយ៉ានបានត្រឹមតែស្ដាប់ក្ដាប់ដៃ​ ណែនផ្អឹសបេីអាចគេចឹងតែដាល់មាត់JKឲ្យបែកខ្ចាយឈាមណាស់​ អាមាត់រលួយ​ !

ROOMMATE 🫂​   ចប់​ Where stories live. Discover now