ភាគទី​12:​ គ្រប់យ៉ាងខ្ញុំគិតតែឯង​ ☺️💔

1.9K 108 4
                                    

🪐ROOMMATR🪐

     JK នៅហាត់បាល់រហូតដល់ម៉ោង6​ នៅពេលបញ្ចប់គេប្រញ៉ាប់ចេញទៅរៀបខ្លួនដេីម្បីទៅDateជាមួយថេ​ ។

​   "​ តេីឯងមេីលមកខ្ញុំយ៉ាងម៉េចដែរ​ ? " ថេសួរទៅBew
​   "មិត្តខ្ញុំថ្ងៃនេះពិតជាសង្ហារណាស់​ ហេ៎? តេីឯងកំពុងទៅជួបអ្នកណាឬ​ ? " Bew ញញឹមលេីកមេដៃសរសេីរលេីកសម្រស់ថេ។ ធម្មតាទេ​Taeស្រស់ស្អាតស្រាប់តែថ្ងៃនេះដូចរៀបរឹករៀបពារជាងរាល់ដង​

     "  មែនហេីយ​ ខ្ញុំមានណាត់​ តែឯងមេីល​មកម្ដងទៀតទៅ​ ថាខ្ញុំនៅមាន​ចន្លោះត្រង់ណាអត់​ ខ្ញុំគួរតែថែមថយកន្លែងណាទេ​ " ខ្ញុំ នៅតែមិនប្រាកដចិត្តថាខ្លួនឯងឥតខ្ចោះ​ គឺ..ខ្ញុំចង់ឲ្យJKមេីលមកខ្ញុំ​ សង្ហារតែម្ដង​ ខ្ញុំចង់ឲ្យពេលJKឃេីញ​ JKនឹងសប្បាយចិត្ត​ រំជេីបរំជួល​
​     "​ គ្មានទេៗ​ សង្ហារហេីយ​ ឯងកុំបារម្ភពេកអី​ សម្រស់ឯងបុិននឹងស្រីបាក់ស្រឹបៗ​ "​ Bewគិតថាខ្ញុំទៅDateជាមួយមនុស្សស្រីហេីយ​ មេីលទៅ​

     "ល្អហេីយចឹង​ ខ្ញុំគ្រាន់តែចង់ឲ្យមេីលទៅឥតខ្ចោះសម្រាប់JKខ្ញុំចង់ឲ្យJKឃេីញថាខ្ញុំគួរឲ្យស្រឡាញ់​ " ខ្ញុំនិយាយដោយញញឹមចេញធ្មេញតិចៗ ខ្ញុំពិតជាអៀនខ្លាំងណាស់​ឲ្យតែពេលនឹកដល់ប្រុសម្នាក់នោះ ។ ប៉ុន្តែ​អ្វីដែលនិយាយចេញទៅភ្លេចគិតថា​ Bewនឹងបានឮ​

​     "អ..អត់ទេ​ ខ្ញុំចង់មានន័យថា-​
​     "ឯងកំពុងតែណាត់ជាមួយ​ JK ? JK? ?ឯងស្រឡាញ់​ គេមែន​ ?  "Bew សួរដោយសម្លេងភ្ញាក់ផ្អេីលចង់ដឹងរឿង​ តេីពេលនេះខ្ញុំគួរប្រកែកបែបណាទៅ​
​     "អឺ​ ...​ខ្ញុំអត់- "
​     "និយាយតាមត្រង់មក​ "Bew
     "មែនហេីយ​ ខ្ញុំស្រឡាញ់គេ​ប៉ុន្តែ​ខ្ញុំមិនគិតថាគេស្រឡាញ់ខ្ញុំវិញនោះទេ​ "
     "តេីគេបាននិយាយថា​ អត់ស្រឡាញ់ឯងមែន​ ? ឯងសារភាពទៅJKរួចហេីយឬនៅ​ ? "
     " ទេ​គេមិនទាន់និយាយអ្វីទេ​ តែខ្ញុំដឹងមុនរួចទៅហេីយ​ "
​     "​ ថេ​ ខ្ញុំមានរឿងចង់និយាយ​ ការពិតទៅJKស្រឡាញ់ឯងខ្លាំងណាស់​ ខ្ញុំមិនដឹងថាប្រាប់ឯងយ៉ាងម៉េចល្អទេ​ ប៉ុន្តែ​វាគ្រាន់តែមាត់រឹង​ ហេីយប្រហែលជាមិនទាន់ប្រាកដចិត្ត​ ថ្ងៃមុនJKមកគេងជាមួយខ្ញុំ​ វាបានប្រាប់ថា​ ឯងជាមនុស្សសំខាន់ណាស់សម្រាប់វា​ ឯងតែងតែមាន​វត្តមាននៅក្នុងកែវភ្នែកវា​ ...."
     "ពិ.ពិតមែន​ ? " ខ្ញុំរាងភាំងៗបន្ទិច​ ហេីយលួចរំភេីបចិត្ត​
​     "ពិត! ខ្ញុំមិនកុហកទេ​ ដូច្នេះ​ឯងគួរតែសារភាពនិងតាមញ៉ែរវាបន្ទិចទៅ​"
     "ខ្ញុំ​សារភាពរួចហេីយ​ គេមិនបានប្រាប់ឯងទេហី​ ? គឺថ្ងៃដែលគេមកគេងជាមួយឯង​នោះ​ ...​ ខ្ញុំបានប្រាប់ពី​អារម្មណ៍​ខ្ញុំទៅកាន់គេ​ "
     "អត់ទេ​ ! វាអត់ប្រាប់ខ្ញុំទេ​ វាថាឈ្លោះគ្នាជាមួយឯងទេីបមកសុំដេកដែរ​ យឺស​ អាJK​ ហ៊ានបោកយេីងផង​ ! "
     "បេីចឹងខ្ញុំលាហេីយណា​  ចាំជួបគ្នាពេលក្រោយ​ " ខ្ញុំទះស្មាBewតិចៗ​ រួចហេីយរត់ទៅក្រៅយ៉ាងលឿន​ ។ ខ្ញុំមេីលម៉ោងវាទេីបតែម៉ោង6កន្លះតែខ្ញុំចង់ទៅរងចាំJKនៅក្នុងហាងតែម្ដង​  ខ្ញុំរីករាយនឹង​រងចាំ​ មនុស្សដែលខ្ញុំស្រឡាញ់​

ROOMMATE 🫂​   ចប់​ Waar verhalen tot leven komen. Ontdek het nu