វាជាពេលវេលាមួយដែលខ្ញុំចង់ចងចាំទុករៀងរហូត
ច្រឡំដៃលុបឡូវសុំផុសសារថ្មី 😭 ខ្ញុំកំពុងតែស្វែងរកJKនៅម៉ោងចេញលេងខ្ញុំមនបានចួបគេនោះទេ JKស្រាប់តែបាត់ខ្លួនភ្លាម ម៉ោង១១ជាងទៅហេីយខ្ញុំនឹងរងចាំគេ ខ្ញុំចាំJKជាយូរឬក៏គេកុហកខ្ញុំ ? JKប្រហែលមិនអាចទៅជាមួយទេ ដូច្នេះខ្ញុំសម្រេចចិត្តលែងចាំ ខ្ញុំដេីរឱបសៀវភៅជាប់ទ្រូងទៅកន្លែងចំណតឡានក្រុង ។
ទឺតៗៗៗ សម្លេងសុីផ្លេម៉ូតូ ។ គេគឺJKសុីផ្លេឮៗរំខានត្រចៀករបស់ខ្ញុំខ្លាំងណាស់ ។ JKដោះមួយកសុវត្ថិភាពរបស់គេ ហេីយសម្លឹងមកខ្ញុំ "ឯងកំពុងតែទៅចោលយេីងមែនទេ ? "
"អត់ទេ អម្បាញ់មិញយេីងរកឯងអត់ឃេីញស្មានតែឯងអត់ទៅ "
" ឈប់និយាយហេីយឡេីងម៉ូតូមក " ស្របនឹងសម្ដីគេបានហុចមួកឲ្យខ្ញុំផងដែរ
" ឯងទៅបានម៉ូតូមកពីណា ? "
"ខ្ចីអាBew តោងចង្កេះយេីងឲ្យជាប់ប្រយ័ត្នធ្លាក់សុីដុំថ្មទៅ " ក៏ចេះតែបារម្ភលេងៗទៅ ព្រោះម៉ូតូជាជាប្រភេទម៉ូតូ Today កន្លែងអង្គុយក៏មិនសូវជាធំ ទាល់តែឆ្មៀតគ្នាបន្ទិច ។ ខ្ញុំញញឹមអៀនបិទមាត់មិនជិត អរគុណហេីយអាBewម៉ូតូរបស់ឯងដូចជាកំពុងជួយយេីងបានសេចក្ដីសុខជាមួយCrushអញ្ចឹង 🫱🏼🫲🏿។
"ហេីយឬនៅ " JK
"អឺ យេីង រួចហេីយចេញដំណេីរទៅ " ខ្ញុំតោងជាយអាវរបស់JKបន្ទិចប៉ុណ្ណោះ មិនហ៊ានឱបចង្កេះរបស់គេឡេីយទោះជាគេអនុញ្ញាតិក៏ដោយ បេីអ្នកតាមផ្លូវមេីលមកច្បាស់ជានាំគ្នាសេីចមិនខាន មនុស្សប្រុសជិះម៉ូតូឱបគ្នា ! វាចម្លែកណាស់ សម្រាប់ពួកគេដែលមេីលមក។ មេឃក្ដៅប៉ុន្តែមានខ្យល់បក់ខ្លាំងគួរសមដីក៏ហុយ ខ្ញុំពិតជាអាណិតJKណាស់ ព្រោះគេប្រឡាក់ដី សព្រូសជាងខ្ញុំទៅទៀត ។
"យេីងថា យេីងជាអ្នកឌុបវិញហី ? "
" មិនអីទេ ឯងអង្គុយស្ងៀមៗទៅ "
ខ្ញុំលែងមាត់ទុកឲ្យJKជាអ្នកបេីកទៅមុខបន្ត ។ ធ្វេីដំណេីរប្រហែលកន្លះម៉ោងពួកយេីងក៏បានមកដល់ភូមិរបស់ សិស្សប្រុសម្នាក់នោះ ។
ពួកយេីងមកឈប់នៅក្រោមដេីមឈេីមួយ។ JKវៃជង្ទុលម៉ូតូ។ ខ្ញុំបានសង្កេតឃេីញអាវនិងខោរបស់គេប្រឡាក់សុទ្ធតែធូលី នៅរោមភ្នែករបស់គេក៏មានដែរ ។ JKវៃរលាស់ហេីយដេីម្បីបណ្ដេញធូលីចេញពីខោអាវ ខ្ញុំបានជួយគេផងដែរ
" អាវសមិនជ្រះទេ វាជាប់ពណ៌ហេីយចាំទៅវិញយេីងគក់ឲ្យ "
"អ្ហឹម "JKគ្រហឹម ងក់ក្បាល
"ខ្ញុំជូតភ្នែកឲ្យទេ វា..វាមានធូលីលេីរោមភ្នែក ហិហិ "ខ្ញុំសួរJKទាំងក្រែងចិត្តនិងភ័យផងអៀនផង តែគិតទៅខ្ញុំក្លាហានណាស់តេី ចង់បន្លំប៉ះគេ ហុហុ^,^
" ជូតមក "
"បិទភ្នែកទៅចឹង "ថ្ពាល់ខ្ញុំចាប់ផ្ដេីមក្រហម ខ្ញុំខាំសាច់បបូរមាត់ទប់ស្នាមញញឹមខណៈបេះដូងរបស់ខ្ញុំក៏មិនបានស្ងប់ស្ងាត់ វាលោតឮជាងធុងបាសទៅទៀត ។ JKបិទភ្នែកតាមសម្ដីខ្ញុំ មិនបង្អង់យូរខ្ញុំរ៉ូតកាតាមយកក្រដាសសេីមចេញមក កុំឆ្ងល់អីក្រដាសសេីមនេះតែងតែមានក្នុងកាតាបខ្ញុំ(ដូចទម្លាប់Adminដែរ 🤪) ។
ដៃរញីរញ័ររបស់ខ្ញុំមិនសហការជាមួយនឹងភាពក្លាហានរបស់ខ្ញុំសោះ ខ្ញុំមិនហ៊ានទៅប៉ះមុខរបស់គេទេ
" Taeហេីយឯងកាលជូត ? "JKតឿនខ្ញុំ ខ្ញុំយឺតយ៉ាវពេកហេីយ
" អឺ-អឺ ឯងជូតខ្លួនឯងទៅ ណេះ " ខ្ញុំហុចប្រអប់ក្រដាសសេីមឲ្យJKទាំងមិនមេីលមុខគេ តែពេលខ្ញុំហុចនោះគេមិនទទួលទេប្រអប់ប៉ះចំពោះរបស់JK ។
" ជូតឲ្យយេីង! " ដាក់កំហឹត "លឿនឡេីង តេីឯងស្ងៀមដល់ណាទៀត ? " នៅតែបង្ខំ ។
ខ្ញុំហូតយកក្រដាសចេញមក ហេីយលេីកទៅជូតត្រង់ភ្នែករបស់មិត្តសំណព្វ នៅពេលខ្ញុំកំពុងជូតភ្នែកខាងឆ្វេង JKបេីកភ្នែកម្ខាងទៀតសម្លឹងមេីលខ្ញុំ ខ្ញុំភ័យណាស់នៅពេលក្រសែភ្នែកJKមេីលខ្ញុំបែបនេះ ។
ខ្ញុំទទួលស្គាល់ថាខ្ញុំចូលចិត្តសម្លឹងមុខJKណាស់ប៉ុន្តែខ្ញុំមិនចូលចិត្តឲ្យJKមកសម្លឹងខ្ញុំវិញទេ ។
"តេីឯងបេីកភ្នែកធ្វេីអី បិទទាំងពីរទៅ "
"ឯងចម្លែកណាស់ !" JKចាប់កដៃខ្ញុំជាប់សម្លឹងខ្ញុំទាំងមុខមាំ គេជ្រួញចិញ្ចេីមហេីយចំកោងខ្នងដូចជាកំពុងពិនិត្យមេីលមុខរបស់ខ្ញុំ
"ចម្លែក-អី ?"
" មាឌតូចជាងយេីង មុខសរលោង បបូរមាត់ពណ៌ផ្កាឈូក ហេ៎មានលាបក្រែមអត់នឹង ? សុំប៉ះតិចមក " JK លូកដៃប្រុងមកស្ទាបបបូរមាត់របស់ខ្ញុំតែខ្ញុំក្រវាសដៃគេចេញ
" គ្ន-គ្មានលាបស្អីទេ ជួយថយឆ្ងាយពីយេីងតិចទៅ " ខ្លាចគេស្ដាប់សម្លេងបេះដូងរបស់ខ្ញុំឮ 🫥
"មុខឡេីងក្រហមហេីយ អានីសហែងកេីតស្អីហា៎ " JKក្រសោបមុខរបស់ខ្ញុំ
"ក្ដៅខ្លួនទៀត ឯងមិនស្រួលខ្លួនមែនទេ ? " កម្ដៅភាយៗចេញពីខ្លួនរបស់ខ្ញុំធ្វេីឲ្យគេបារម្ភ តែគេមិនបានដឹងទេថាខ្ញុំក្លាយជាបែបនេះដោយសារការស្និតស្នាលនែបនិត្យរបស់គេពេលនេះ !
"អត់-ទេយេីងមិនបានកេីតអីទេ ប្រហែលជាមេឃក្ដៅពេកដឹង "ខ្ញុំប្រឹងទាញដៃគេចេញពីមុខរបស់ខ្ញុំ ។ ខ្ញុំចាប់ប្រអប់ដៃJKហេីយដាក់ក្រដាសសេីមឲ្យគេ ខ្ញុំមិនអាចតស៊ូជូតមុខឲ្យគេបន្តឡេីយ។
ពេលពួកយេីងរក្សាគម្លាតគ្នាបានហេីយខ្ញុំប្រញាប់ដេីរចេញ ធ្វេីយ៉ាងណាត្រូវនៅឲ្យឆ្ងាយពីJK ខ្ញុំមិនចូលចិត្តពេលគេសួរដេញដោល មិនចូលចិត្តរឹងខ្លួននៅពេលJKនៅក្បែរខ្ញុំនោះទេ ខ្ញុំស្ទេីរតែស្រែកយំទៅហេីយ។
...... "ផ្ទះលេខ ៣២ ផ្ទះមួយនេះហេីយ " JK
" ចុចកណ្ដឹងទៅ "Ting Ting Ting
"មានមនុស្សនៅទេបាទ "JKស្រែកពីខាងក្រៅ ចំណែកខ្ញុំចេះតែចុចៗមិនដកដៃ ។
Ting Ting Ting "ហ៊េីយ! ! ហេីយអាណាមករកស្អីនឹងវេីយ រំខានណាស់ " សម្លេងបុរសចំណាស់ស្រែកចេញពីខាងក្នុង ។ ខ្ញុំប្រញាប់ដកដៃចេញពីកន្លែងចុចកណ្ដឹង នេះខ្ញុំរំខានគាត់ពេកហេីយ ។
"ហេីយហែងមករកស្អី ? " គាត់ច្រត់ចង្កេះនៅម្ខាងនៃរបង គាត់មិនព្រមបេីកទ្វារឲ្យពួយេីងនោះទេ ។ ដៃរបស់គាត់មានកាន់ដបស្រា ហេីយពេលនេះក៏ទំនងជាស្រវឹងផងដែរ
"ខ្ញុំមករក សាន សេវយ៉ាន បាទ លោកពូអាចប្រាប់បានទេគេនៅផ្ទះឬអត់ ? " JK
" មិននៅទេវេីយ ឆាប់ចេញពីរបងផ្ទះអញភ្លាមមោលរំខានដល់អញខ្លាំងណាស់ " គាត់បោះសម្ដីគ្រោតគ្រាត និងស្ដីឲ្យពួកយេីងខ្លាំងៗ ។ ប៉ុន្តែស្របពេលនោះខ្ញុំបានអេីតតាមរបងបានឃេីញ ប្រុសម្នាក់នោះកំពុងតែឈរសម្លឹងមក ខ្ញុំស្គាល់ច្បាស់ថាគេជា សេវយ៉ាន ។
"នុ៎ះអី ! លោកពូសេវយ៉ានពិតជានៅផ្ទះពិតមែន " ខ្ញុំស្រែកប្រាប់ភ្លាម ដៃខ្ញុំចង្អុលទៅមាត់ទ្វារនោះ ។ JKគេបានឃេីញដូចគ្នា
" ហេីយមោលរកវាមានការស្អី ? "
" គេខានទៅសាលាមួយអាទិត្យហេីយ ខ្ញុំគ្រាន់តែមកសួរហេតុផលនិងប្រាប់រឿងតិចតួចទៅកាន់គេ បេីគេនៅតែមិនទៅរៀន ខាងសាលានឹងលុបឈ្មោះចោលមិនខាន" ខ្ញុំ ប្រឹងនិយាយដេីម្បីឲ្យបុរសចំណាស់បានយល់ ។ ខ្ញុំបានសង្កេតទឹកមុខគាត់ គាត់ដូចជាធ្វេីខ្លួនធម្មតាមិនបានប្រតិកម្មអ្វី
"អញឲ្យវាឈប់រៀនហេីយ ចង់លុបក៏លុបទៅ ហេីយពួកឯងចេញពីផ្ទះអញ អញមិនទទួល "
"លោកពូ ខ្ញុំសុំនិយាយជាមួយគេបន្ទិចបានទេ ? "
"មិនបាន ! "
" លោកពូធ្វេីបែបនេះមិនត្រឹមត្រូវទេ ហេតុអ្វីឲ្យគេឈប់រៀនទាំងដែលគេរៀនពូកែ ពូសាកគិតម្ដងទៀតទៅនេះជាអនាគតរបស់គេនិងពូដូចគ្នា " ខ្ញុំប្រឹងបញ្ចុះបញ្ចូល
" ថ្វេីយ! រៀនគ្មានប្រយោជន៍ស្អីទេ រៀនខាតតែលុយនៅផ្ទះរកលុយឲ្យអញចាយវាបានប្រយោជន៍ជាង ហេីយពួកអាហែងកុំមកញ៉ុះញង់ឲ្យវាទៅរៀនប្រយ័ត្នអញកាប់ "គាត់លេីកដបស្រារបស់គាត់ តម្រង់មកខ្ញុំ តែខ្ញុំមិនបានភ័យខ្លាចឡេីយ
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023