03:ជាម្ចាស់កម្មពាររបស់ឯង

564 49 4
                                    

    .....
   ក្រាក~
<ចែមក*..> លឺសម្លេងបើកទ្វារបន្ទប់ជំងឺរហ័សឲថេយ៍បន្លឺសួរ ប៉ុន្តែត្រូវអាក់ភ្លាមៗព្រោះនេះមិនមែនជាចែខេតឌីរបស់គេឡើយ។ ក្នុងប្រសាទចាប់នឹកឆ្ងល់ តើបុរសមាឌក្រអាញម្នាក់នេះជានរណា? នៅមានមនុស្សមាឌធំៗអមពីក្រោយពីរនាក់ទៀត មើលទៅប្រហែលជាអង្ករក្ស។

<ពួ-ពួកលោកជាអ្នកណា?> ថេយ៉ុងលេបទឹកមាត់ផ្អឹបបំពុង.កបន្តិច ហាក់មានអារម្មណ៍ថាខ្លាចឡើងមក ពិសេសគឺបុរសម្នាក់ដែលមុខនាយមាំដូចសិលាចារទុក សម្លឹងមកកាន់គេដូចមនុស្សមានគុំនំគ្នារាប់ជាតិយ៉ាងដូច្នោះ។

<...> នាយមិនបានមាត់ត្រឹមឡើងដៃផ្ទាត់ឲកូនចៅទាំងពីរចាកចេញសិន, សភាពក្នុងបន្ទប់ពេលនេះហាក់ស្ងាត់ច្រងំ។

<លឺខ្ញុំសួរថាលោកជាអ្នកណាទេ?~> ថេយ៍ចាប់ដម្លើងសម្លេងទៅកាន់នាយបន្តិច នាពេលដែលគេគិតតែស្ងាត់ចូលសន្សឹមៗមករកខ្លួន។

<ជាម្ចាស់កម្មពាររបស់ឯង~> ម្រាមដៃក្រើមដែលរវាមសុទ្ធតែសរសៃរលើកឡើងទៅច្រមាច់ថ្ពាមរបស់រាងតូច មុននឹងអោនមុខទៅគៀកពោលម៉ាត់ៗយ៉ាងសង្កត់ពាក្យ កែវភ្នែកនឹងធឹងសម្លឹងគេស្ទើរតែហែកសាច់សុីទៅហើយ។

<ដឹបៗ*..ឈឺ-ហ្ហឹក-ឈឺ..លែងទៅ> ថេយ៉ុងលើកដៃឡើងវាយដើមដៃរបស់នាយខ្លាំងៗ ស្រក់ទឹកភ្នែកមកម៉ាត់ៗ ក្នុងចិត្តគេពេលនេះវ៉ល់អស់ហើយ តើប្រុសម្នាក់នេះឆ្កួតមកពីណា ហេតុអីក៏មកច្របាច់មាត់គេស្ទើរតែបាក់ថ្ពាមទៅហើយ។

<អឺស~ លោកឯងកើតឆ្កួតមកពីណាហេតុអីមកធ្វើអញ្ចឹងដាក់ខ្ញុំ? ខ្ញុំមិនដែលស្គាល់លោក ហើយលោកក៏មិនដែលស្គាល់ខ្ញុំដូចគ្នា!> ឃើញនាយដូចជាបន្ធូរដៃ រហ័សឲគេក្រវាសចេញស្រែកសួរដោយសម្លេងញ័រៗ។

<ហឹស~ ត្រូវហើយ ឃាតករដូចឯងម្ដេចនឹងស្គាល់ម្ចាស់នរកមកអូស.កនោះ?> នាយយកអណ្ដាតទល់ថ្ពាល់មុននឹងសើចបែបចំអក ហើយក៏គំហកដល់អ្នកម្ខាងទៀតភាំង។

<ឃា-ឃាតករ?..លោកនិយាយស្អី? អ្នកណាឃាតករ*..អាក៌!~> មួយប្រយោគនេះហាក់ឆ្កៀលចិត្តគេមួយរំពេច ពាក្យថាឃាតករវាមិនមែនស្រាលទេ ម្ដេចក៏ចេះតែយកមកនិយាយផ្ដេសផ្ដាស? ប៉ុន្តែសម្ដីត្រូវអាកត្បិតនាយចូលមកកញ្ឆក់ដៃមួយទំហឹង។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Hikayelerin yaşadığı yer. Şimdi keşfedin