04:អ្នកណាអញ្ជើញឃាតករមក?

487 45 2
                                    

//ថ្ងៃត្រង់!~
<ថេយ៍ ចែថានៅមួយថ្ងៃទៀតទៅ> ចែខេតធីបង្ហាញទឹកមុខបារម្ភឡើងនាពេលដែលប្រាប់យ៉ាងណាក៏រាងតូចចចេសតែចង់ចេញពីពេទ្យ។

<ហឹម~ ខ្ញុំអត់ត្រូវអីធ្ងន់ធ្ងរទេត្រឹមរបួសសើរស្បែកនឹង..ម្យ៉ាងខ្ញុំចង់ទៅពិធីបុណ្យរបស់ជីយ៉ុនផង> គេញញឹមបញ្ជាក់គាត់ទាំងខ្សោះអត់ជាតិ មិនមែនគេចង់ទៅឌឺដងប៉ុន្តែយល់អារម្មណ៍មនុស្សទេ គេពិតជាគ្មានចេតនាឲរឿងវាទៅជាបែបនេះហើយ។

<បងថាកុំអីហី ឲរឿងវាចប់ត្រឹមនេះទៅ>
<អត់ទេ បងកុំបារម្ភអីណា៌>
.....
<អ៌រនោះចេញមកហើយ~> គ្រាន់តែឃើញវត្តមានរបស់រាងតូចដើរចេញពីក្នុងពេទ្យមក អ្នកកាសែតព្រោងព្រាតរត់សម្ដៅមករកពួកគេទាំងពីរ ត្បិតអីឈរចាំឡើងដាច់បាយដាច់ទឹកទៅហើយចសម្ភាសន៍។

<ប្អូនថេយ៍អាចឲបងសួរខ្លះៗបានទេ>
<តើប្អូនពិតជាបានបើកបរពេលស្រវឹងមែនទេ?>
<សូមជួយបញ្ជាក់ផងណា៌*..> សំណួររាប់រយសួរមកកាន់រាងតូចគួបផ្សំនឹងភ្លើងកាំមេរ៉ាថតយកព្រៀកៗ ហាក់ឲរាងតូចចាប់ផ្ដើមញ័រដៃហប់ខ្យល់មួយរំពេច, វាខុសពីរាល់ដង ភ្លើងកាំមេរ៉ាលើកនេះបាញ់មកយ៉ាងមានពិរុទ្ធពុំមែនជាការថតម៉ូតឆើតឆាយឡើយ, មកហុំព័ន្ធចោទសួរជុំទិស ហាក់ដូចជាកំពុងសួរចម្លើយអ្នកទោស។

<មិនឲសម្ភាសន៍ទេសូមផ្លូវៗ~> ចែខេតឌី ដៃអោបស្មារាងតូចលួងលោមផង ញែកផ្លូវដើរផងស្ទើរតែឆ្កួតមនុស្សទៅហើយ រួចក៏មកដល់ឡានរហ័សបើកទ្វារឲរាងតូចចូលយ៉ាងលឿន។

<ពុទ្ធោអឺយ~ ខំឈរចាំរាប់ម៉ោងនិយាយស្ដីបន្តិចក៏អត់> ពួកអ្នកកាសែតម្នាក់ៗចាប់ផ្ដើមជ្រួញចិញ្ចើម ត្បិតអីឈរចសម្ភាសន៍អត់បាយក្រហាយទឹក បើតែម៉ាកៗនេះបានស្អីយកទៅសរសេរអត្ថបទចុះផ្សាយ?

<ញុាំទឹកសិនទៅ..ឃើញទេ! មកពីបែបនេះហើយទើបចែមិនចង់ឲអូនចេញក្រៅផ្ដេសផ្ដាស~> រាងតូចទទួលទឹកពីដៃគាត់មិនមាត់មិន.ក ហាក់មានអារម្មណ៍ថាអួលដើម.ក ត្បិតអីហេតុលើកនេះវាធំណាស់ ធំដល់ថ្នាក់គេសឹងមិនជឿនឹងភ្នែក សួរថាឲគេទៅដោះស្រាយបែបមិចទៅ? បើបើកទូរស័ព្ទមើលមិនទាន់អត្ថបទដែលទាក់ទងនឹងគេចុះផ្សាយព្រោងព្រៀត ទាំងដែលគេខ្លួនឯងមិនចាំហេតុការណ៍អ្វីសោះ។
_____
//ពេលយប់~
នៅពិធីបុណ្យសពរបស់ជីយ៉ុនហាក់ស្ងប់ស្ងាត់ ព្រោះភ្ញៀវគេអញ្ជើញទៅវិញអស់ហើយ គឺនៅសល់តែសមាជិកគ្រួសារកំដរសពតែប៉ុណ្ណោះ, ភ្លាមៗក៏ឃើញវត្តមានរាងតូចដើរចូលមកដោយពាក់ម៉ាសវែនតាបិទជិតឆឹង។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now