06:ស្អប់

499 48 1
                                    

រីងៗ~~

<ហាឡូ គីម ថេយ៉ុងនិយាយ~>
"សួស្ដីអ្នកប្រុសគីម ថេយ៉ុង ពួកយើងទូរស័ព្ទមកពីក្រុមហ៊ុន J-entertainment "

<បាទសួស្ដី តើមានអ្វីរឺ?>
"តើអ្នកប្រុសចាប់អារម្មណ៍នឹងសហការណ៍ជាមួយក្រុមហ៊ុនពួកយើងទេ?"

<ហ្ហ៌?> លឺសហការណ៍គេរាងភាំង ព្រោះមានតែក្រុមហ៊ុនផ្សេងៗដែលខំគេចពីគេ ចុះក្រុមហ៊ុនណានេះអត់ខ្លាចរលាយទេមកទាក់ទងគេនឹង?

"ប្រសិនបើចាប់អារម្មណ៍ ម៉ោង8:00នាទី ណាត់ជួបនៅ Sky-blueសង្ឃឹមថានឹងស្គាល់ប៉ុន្នឹងចុះ" ស្រដីចប់ភ្លាមក៏ចុចបិទបាត់រកតបមិនទាន់ សម្លេងនឹងចាប់មិនឲខុសគ្មានអ្នកណាក្រៅពីជំនិតរបស់លោក ចន ជុងហ្គុកហៀល៍ត្រេន៍នឹងឡើយ។

<ហ្ហឹស~ស្រាឆ្ញាញ់> នាយអង្គុយលើសាឡុងកន្លែងវីអាយភី គងអន្ទាក់ខ្លាយ៉ាងសង្ហារក្រលែងកែវស្រាក្រហមចុះឡើង រងចាំវត្តមានរបស់ក្មេងប្រុសម្នាក់នោះមកនឹងធ្វើឲទឹកភ្នែក នោះក្ដីសុខនឹងជ្រៀតចូលពេញថ្លើមប្រម៉ាត់ជាមិនខានទេ។

<ក្រុមហ៊ុនស្អី? ណាត់នៅបារអញ្ចឹងហេ៌?> Sky-blueនឹងអ្នកណាក៏ស្គាល់ថាបារអភិជនដែរ។
//ម៉ោង8:00នាទី
មិនឲខកម៉ោងគ្រាន់តែលោតដល់00ភ្លាមវត្តមានរបស់ថេយ៉ុងក៏ដើរចូលក្នុងបារនោះតែម្ដង ក៏មាននៅមនុស្សមាឌធំពីរនាក់ស្លៀកពាក់ខ្មៅឈរចាំនៅមុខបារហើយស្រាប់។

<អ្នកប្រុសថេយ៉ុង!>
<ស្គាល់-ខ្ញុំដែរហេ៌?>
<បាទ សូមដើរមកតាមពួកយើងមក~> ថេយ៉ុងចងចិញ្ចើមឆ្ងល់បន្តិច មុននឹងសម្រេចចិត្តដើរតាមទាំងមិនស្រណុក។

<មកហើយទាន!> បុរសមាឌធំម្មាក់ក្នុងចំណោមម្នាក់ស្រដីទៅកាន់រាងក្រាស់មុននឹងឈរទៅម្ខាងដើម្បីឲរាងតូចបានមើលឃើញនាយ។

<គឺលោក?>
<ភ្ញាក់ផ្អើលហេ៌?> នាយពោលដោយទឹកមុខរាបស្មើរសម្លឹងទៅកាន់ថេយ៍។

<ខ្ញុំទៅវិញហើយ~> បែរខ្នងប្រុងនឹងដើរទៅវិញបោះបានតែមួយជំហានឲគត់ កូនចៅរបស់នាយមកឈរពាំងផ្លូវជាប់។

<គិតថាមកហើយក៏ទៅវិញបានងាយៗហេ៌?>
<លោកចង់បានអី?> ដោយអស់ជម្រើសហើយក៏ខ្លាចជាមួយពួកមាឌបុិនធុងសាំងអស់នេះ ងាកមកស្រដីនឹងនាយវិញស្របក្នុងទ្រូងភ័យស្ទើរតែបុកពោះស្លាប់ទៅហើយ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now