ថ្ងៃថ្មីរះបន្លឺលោកម្ដងទៀត ពន្លឺព្រះអាទិត្យចាំងផ្លាតចូលតាមបង្អួច បណ្ដាលឲប៉ះទៅនឹងត្របក់ភ្នែកដែលកំពុងគេងស្ងប់ស្កល់ត្រូវរំខានដំណេកឲលើកដៃញីភ្នែកដាស់ខ្លួនឯងមួយរំពេច។
<ហឹម!!~~> ថេយ៉ុងរ៉ើខ្លួនចុះឡើងតិចៗនៅពេលដែលមានអារម្មណ៍ថាហប់ៗ ហាក់បីដូចជាមានអ្វីធ្ងន់មកសង្កត់ខ្លួន, ហើយក៏មិនចម្លែកដែលព្រោះលោកបងមាឌដំបងនេះដេកអោបគេឡើងខ្វិត។
<យប់មិញ?~> គេបើកភួយហើបមើលបន្តិចគិតដល់រឿងយប់មិញដែលព្រមនឹងនាយ អីឡូវលិទ្ធផលស្នាមពេញខ្លួន នេះលេងខ្លាំងដៃដល់ម្លឹង? ខ្លាំងជាងពេលដំបូងទៅទៀត។
<អឺស!! ដកដៃចេញទៅធ្ងន់ណាស់> មិនដឹងថាមនុស្សនេះធ្វើពុតជាគេងលក់រឺគ្រាន់តែសម្ដែងដើម្បីចងគេទុក? បើរាងតូចកាន់តែរ៉ើនាយកាន់តែរិត ទាញប្រាណតូចយកមកអោបធ្វើមើលគេជាខ្នើយអោប។
<..កុំរំខានយើងកំពុងដេក> នាយបិទភ្នែកស្រដីគ្រងួរៗទៅកាន់ថេយ៉ុង។
<ចង់ដេកមិនប'កាច់ដេកតែឯងទៅ ដកដៃចេញហប់ខ្យល់ណាស់..ហ្ហឹក~> ឆ្ងល់តែបើសិនជារាងតូចមិនបានជេរនាយមួយថ្ងៃតើនាយញុាំបាយមិនឆ្ញាញ់មែនទេ?
<ដៃម្ខាងស្រែកថាធ្ងន់ ចុះត្រង់យប់មិញយើងនៅលើឯងចង់4/5ម៉ោងមិនស្រែកផងទៅ?> មិនត្រឹមតែថាគេក្រឡាសខ្លួនលឿនដូចរេផ្លិចទៅទ្រោបពីលើរាងតូច ដាក់ដៃឃាំងជាប់មិនឲគេគេចទៅណារួច,
<..ចេញទៅ> ឲតែនាយរំលឹករឿងដែលពួកគេធ្លាប់ធ្វើវាខ្លួនគេតែងតែចាញ់សម្ដីមិនហ៊ានសូម្បីតែសម្លឹងភ្នែកចំ ភ្នែកគេក្រឡេកក្រឡាប់មានអារម្មណ៍ថាខ្មាស់ប៉ុនពេក។
<ចុះបើយើងមិនចេញ?>
<មុខក្រាស់ម្ល៉េះ? គេដេញចង់សឹកបបូរមាត់ហើយនៅមុខក្រាស់មិនចេញទៀត?><...> ចង់ជេរអីជេរទៅអត់ខ្វល់ ព្រោះអ្វីដែលគេខ្វល់គឺរាងអាក្រាតកាយដែលនៅក្រោមទ្រូងនាយនេះ មនុស្សនេះកំពុងលេចស្នាមញញឹមកំហូចមកម្ដងទៀតទៅហើយ។
<ចេញទៅខ្ញុំច*..អុប៌!~> ថើបជាលើកទីមួយពាន់រកគេនិយាយមិនទាន់ចប់នាយអោនទៅត្របាក់បបូរមាត់រាងតូចទាំងព្រលឹម ចេញចរឹកមកដឹងច្បាស់ណាស់ចង់បឿកកាត់ព្រឹកស្មានតែគេមិនដឹង-,-
YOU ARE READING
⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]
Actionចន ជុងហ្គុកអាល់បឺតខារ៍ x គីម ថេយ៉ុងសាន់សាយ៍ .... ==== ផ្ដើមសរសេរ: 04.10.2023🧷 Write: Ju jinny 🧸