Episode 29:ដោះលែង

809 59 3
                                    

    ការញុាំអាហារនឹងពិភាក្សាការងារត្រូវបានបញ្ចប់ដោយលោកចាងព្រមសហការណ៍ ការងារជាមួយនឹងក្រុមហ៊ុនរបស់ជុងហ្គុកផងដែរ។
<រីករាយណាស់ក្នុងការចុះកុងត្រាមួយនេះ> អ្នកទាំងពីរងើបឈរឡើងចាប់ដៃសហការណ៍គ្នាដោយក្ដីពេញចិត្ត ហើយវាក៏ដល់ពេលដែលពួកគេត្រូវទៅវិញរាងខ្លួនដូចគ្នា។

<បាទ! អញ្ចឹងខ្ញុំសូមលាសិនហើយ> ជុងហ្គុកស្រដីរួចមុននឹងញញឹមទៅគាត់បន្តិចរួចក៏ចាកចេញទៅ ព្រោះថាពេលនេះក្នុងខ្លួននាយក្ដៅដូចរងើកភ្លើងហើយ បើតាំងពីមក2នាក់នោះគេមើលមុខគ្នារហូតមិនដាក់បែបនេះ ទុកនាយដូចខ្យល់។

<អ៌រ! ខ្ញុំសូមជំរាបលាហើយ ខាយខ្ញុំទៅហើយ> ថេយ៍រហ័សលើកដៃសំពះគាត់ប្រញ៉ាប់ប្រញ៉ាល់រត់ទៅតាមដំណើររបស់ជុងហ្គុកដែលដើរចោលខ្លួន។

<ពេញចិត្តគេហេ៌?> បន្ទាប់ពីសល់គ្នាតែពីរនាក់ឪពុកនឹងកូន អ្នកជាវ័យចំណាស់ក៏បន្ទោសំណួរដែល គាត់មើលដឹងច្បាស់ណាស់ថាកូនគាត់ច្បាស់ជាពេញចិត្តនឹងថេយ៉ុង។

<នេះលោកប៉ាដឹង?>
<ប៉ាចាស់សំណាស់នេះទៅហើយរឿងស្អីខ្លះដែលមិនធ្លាប់ជួប? >
<ចុះបើពេញចិត្តមែន ប៉ាមិនថាអីទេ?>

<ឯងធំប៉ុន្នេះហើយចាំឲអ្នកណាមកហាមឃាត់អ្វីត្រូវធ្វើមិនធ្វើទៀត? គិតថាធ្វើអ្វីសប្បាយចិត្តក៏ធ្វើនឹងទៅ ជាអនាគតរបស់ឯងទេតើ..ប៉ាមិនចង់រវល់នឹងរឿងអស់នឹងទេ~> គាត់ដកដង្ហើមធំមួយឃូសមុនស្រដីទៅកាន់កូនប្រុស ក្នុងន័យរបស់គាត់គឺមិនប្រកាន់ឡើយ ត្បិតមនុស្សយើងធំៗអស់ទៅហើយដឹងថាអ្វីខុសអ្វីត្រូវហើយ ម្យ៉ាងអនាគតនាយជាអ្នកនៅជាមួយ គិតថាឃើញហើយពេញចិត្តស្រឡាញ់ក៏ព្យាយាមយកទៅ ម្យ៉ាងគាត់បង្កើតគេបានត្រឹមតែរូបកាយចំណែកបេះដូងគេស្រឡាញ់អ្នកណាគឺជាខ្លួនគេ សង្គមបច្ចុប្បន្នមនុស្សដើរដល់ភពព្រះច័ន្ទអស់ទៅហើយ នៅប្រកាន់នឹងរឿងអស់នេះទៀតវាគួរឲសោកស្ដាយណាស់។
   លោកចាងទះស្មាអ្នកជាកូនប្រុសបន្តិចទើបដើរចេញទៅមុននាយ!

<អគុណណាស់ប៉ា!> នាយត្រឹមញញឹមសម្លឹងដំណើរគាត់ស្រដីក្នុងចិត្តម្នាក់ឯង គេអគុណដែលយល់ពីគេ មិនឃាត់ឃាំងនឹងរឿងអស់នេះ។
     ក្រឡេកមកមើលជុងហ្គុកឯនេះវិញដើរតាំងៗខឹងគេចេញមកក្រៅដល់ក្រោយរុីស៉តទៅហើយ ទោះថេយ៉ុងហៅនាយឲឈប់ចាំយ៉ាងមិចក៏មិនស្ដាប់!

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now