22:ព្រោះឯងជាកម្មសិទ្ធិរបស់យើង

559 46 0
                                    

ផាច់!!
<ក្នុងខ្លួនកើតឆ្កួតស្អី?> ថេយ៉ុងលើកដៃទៅទះនាយមួយកំភ្លៀងមុននឹងស្រែកសួរដោយកែវភ្នែកក្រហមច្រាល ឡប់សតិធ្វើដូចជាខ្មោចចូលយកទូរស័ព្ទគេទៅបោកចោល។

<យើងស្មានមិនខុសថាឯងពេញមួយថ្ងៃលួចទៅនៅជាមួយវា..វាត្រូវជាស្អីនឹងឯង?>

<ជាស្អីនឹងខ្ញុំលោកកុំមកចេះ?លោកដូចជាហួសហេតុពេកហើយចន ជុងហ្គុក..ហ្ហឹក-លោកត្រូវជាស្អីនឹងខ្ញុំទើបបិទសិទ្ធខ្ញុំសម្បើមម្ល៉េះ?..លោកឯងនេះឆ្កួតហៅលែងលឺហើយ~> ដល់ពេលហើយដែលគេនិយាយពីអារម្មណ៍ហួសចិត្តទៅកាន់នាយខ្លះ គេមិនយល់ឡើយ ហេតុអ្វីនាយតាមហួងហែងគេ? ហេតុអ្វីត្រូវឈឺក្បាលជាមួយរឿងរបស់គេថាគេទៅណាជាមួយអ្នកណាអ្នកណី? នាយមិនមែនជាកម្មសិទ្ធរបស់គេឡើយ ហើយគេក៏មិនមែនជាកម្មសិទ្ធរបស់នាយដូចគ្នា។

<ឆ្កួតអញ្ចឹងហេ៌? ចុះការដែលឯងមានស្អីៗជាមួយយើង ហើយលួចទៅប្រឡាក់ប្រឡូសគ្រប់ប្រុសបែបនេះវាយ៉ាងមិចវិញ?>

<តើខ្ញុំធ្វើដោយពេញចិត្តទេ?..ខ្ញុំបានព្រមព្រៀងជាមួយលោករឺអត់? លោកមិនមែនជាម្ចាស់ជីវិតខ្ញុំកុំមកឈឺឆ្អាលនឹងផ្លូវដើរខ្ញុំខ្លាំងពេក> នាយស្រែកថាឲគេ គេខ្លួនឯងក៏មិនចាញ់នាយដែរដាក់ទៅមុាំងៗដូចគ្នា។

<ឯងស្រឡាញ់វាហេ៌?> ឃើញថេយ៉ុងដូចជាហួងហេតុខាយនឹងតែងតែនៅជាមួយគ្នាវាម្ដេចនឹងហាមការគិតមិនឲគិតបែបនេះ? ម្យ៉ាងគេគ្មានទៅឈឺចិត្តស្អិតទ្រូងស្អីទេក៏គ្រាន់តែចង់ដឹង។

<..ត្រូវហើយ! ខ្ញុំស្រលាញ់គេតើវាយ៉ាងមិច? បើដឹងហើយក៏ល្មមឈប់រញ៉េរញ៉ៃរឿងខ្ញុំទៅ> ស្រឡាញ់របស់មិនស្រឡាញ់មិនសំខាន់តែអ្វីដែលសំខាន់ដូចដឹងចរឹកគេគឺបុិនចាក់បន្ដោយឲនាយក្ដៅស្លឹកត្រចៀកណាស់។

<ឯងគ្មានសិទ្ធទៅស្រឡាញ់អ្នកណាបានទេគីម ថេយ៉ុង> ក្នុងទ្រូងនាយពេលនេះចង់ស្រែកប្រាប់ថាក្ដៅឆេះឆួលឡើងហុចផ្សែងអស់ទៅហើយ គេស្ទុះទៅកញ្ឆក់ដើមដៃរបស់រាងតូចមុននឹងពោលឡើងយ៉ាងសង្កត់ពាក្យ។

<លែ-លែង!..ហ្ហឹក-ឈឺណាស់~>
<ចាំសម្ដីយើងទុកហាមទៅលួចលាក់ជាមួយវាម្ដងទៀត បើមានលើកក្រោយឯងស្លាប់របស់យើងមិនខាន> នាយស្រដីចប់ហើយក៏រត់រាងតូចឲចេញមុននឹងបោះជំហានដើរទៅមុខតែត្រូវបង្អាកវិញព្រោះ..

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now