ភាគទី1:សាកធ្វើសង្សារលេងៗ

7.5K 308 1
                                    

សកលវិទ្យាល័យ HYP University ជាសាកលវិទ្យាល័យធំជាងគេបង្អស់នៅSeoul បរិវេណសាលាធំទូលាយ និស្សិតនៅទីនោះភាគច្រើនសុទ្ធតែជាកូនអ្នកមានលំដាប់ប្រទេសទើបមានសមត្ថភាពមករៀននៅទីកន្លែងនេះបាន អ្នកដែលមានជីវភាពធម្មតាមិនអាចមានលុយចំណាយអោយកូនរៀនទៅទីនិងបានទេ មួយខែត្រូវចំណាយលុយយ៉ាងតិចមួយលានដុល្លារ

<ផាំង>សម្លេងនៃការទង្គិចបានបន្លឺឡើងនៅពេលក្រុមនិស្សិតមួយក្រុមធំបោះបាល់ចំកម្លោះមាឌធំម្នាក់ដែលកំពុងដើរសម្តៅមកកាន់ទីធ្លាសាលារៀនពីរអ្នកមិត្តសម្លាញ់

«សុំទោសផងពួកយើងគ្មានចេតនាទេ លោកមានត្រូវត្រង់ណាដែរទេ»រ៉ាយូ សមាជិកក្នុងក្រុមរត់មកធ្វើការសុំទោសនៅពេលខ្លួនជ្រុលដៃបោះបាល់ចំក្បាលគេ

«បាទ ខ្ញុំមិនអីទេតែលើកក្រោយបោះបាល់អោយចេះប្រយត្ន័ផងព្រោះថាភ្នែកមានពីរគូរដូចគ្នា»និស្សិតថ្មីថ្មោង ជុងគុក ទើបតែចូលមករៀននៅទីនេះពីរអ្នកមិត្តភក្តិថ្ងៃដំបូងក៏សីុមួយបាល់បាត់ទៅហើយអ្នកណាមិនខឹង

"ចន ជុងគុកជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនផលិតឡានស្ពរJJk group ដែលល្បីទូទាំងទីក្រុងតែនាយមិនដែលចេញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ជាមួយប៉ាឡើយតាំងពីម្តាយលាចាកលោកចោលទៅនាយ នាយកម្លោះអាយុ18ឆ្នាំជានិស្សិតផ្នែកទីផ្សារទើបតែផ្លាស់ប្តូរចេញពីសកលវិទ្យាល័យផ្សេងទៀត មួយខែនាយដូរសាលាមិនតិចជាង10ដងនោះទេ ឯរូបរាងវិញសង្ហាឥតទាស់កន្លែងណាឡើយ នាយជាបុរសក្នុងក្តីសុបិន្តនារីជាច្រើននាក់ប៉ុន្តែនាយខុសប្លែកពីមនុស្សប្រុសធម្មតាណាស់ រាល់ថ្ងៃតែងខ្លួនដូចជាអ្នកសុំទានពាក់សក់គូសមុខមាត់អាក្រក់មើលខ្លាំងណាស់"

«គ្រាន់តែបោះបាល់ចំបន្តិចសោះវាយ៉ាងមិចទៅ អាណឺត»និស្សិតប្រុសម៉ារីអូដើរចេញមកច្រានស្មារនាយ នៅក្នុងសាលានេះអ្នកណាៗក៏ស្គាល់នាយដែរព្រោះថានាយនេះជាមេក្រុម ជើងកាងល្បីជាងគេនៅក្នុងសកលវិទ្យាល័យនេះសូម្បីតែនាយកនៅក្នុងសាលាក៏មិនហ៊ានក្អកជាមួយនាយដែរ

"ជែក ម៉ារីអូ លោកប្រុសធំប្រចាំភូមិគ្រឹះត្រកូលជែកស៊ុន នាយកម្លោះមាននាយជាLeader Team Piscic(ភីសិុច)សាក់ពេញដៃចញ្ចើមចោះដោយក្រវិលមិនលើកលែងសូម្បីតែមាត់ នាយជានិស្សិតឆ្នាំទី3ឡើងតែថ្នាក់ប៉ុន្តែចំណេះដឹងគ្មានសូម្បីបន្តិច រាល់ថ្ងៃគិតតែដើរលេង ហឺុហាសប្បាយមិនធ្វើអ្វីក៏លុយមានចាយពេញដៃដូចគ្នា"

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now