ភាគទី28:អូននៅស្រឡាញ់បងទេ

1.4K 91 6
                                    

«Alexភ្នែកគេមើលលែងឃើញហើយ ដូចដែលលោកដឹងលោកអាចមើលឃើញដល់ពេលនេះក៏ដោយសារកែវភ្នែកខ្ញុំដែរ ពីមុនមនុស្សដែលខ្ញុំស្រឡាញ់ជសលោកតែពេលនេះមិមមែននោះទេ ចឹងលោកជួយប្រគល់កែវភ្បស់ខ្ញុំដែលនៅខ្លួនលោកអោយAlexទៅ»ថេហ្យុង សម្តីមួយឃ្លានេះក៏អាចធ្វើអោយជុងគុកស្រក់ទឹកភ្នែកបានដែរនេះមកចាំមើលនាយដឹងខ្លួនឡើងវិញសង្ស័យដោយសារតែរឿងនេះហើយ

«បងសុំសួរសំណួរមួយទៅអូនតើបានទេ»ជុងគុកនិយាយទាំងទឹកភ្នែកចាប់ផ្តើមដក់គេយល់ហើយយល់ច្បាស់បំផុត ថេហ្យុងលេងទុកគេសំខាន់ក្នុងចិត្តទៀតហើយ

«សួរមកចុះ»ថេហ្យុង

«អូននៅមានចិត្តស្រឡាញ់បងខ្លះទេ»ជុងគុក

«អឹុម អត់ទេខ្ញុំអស់ចិត្តពីលោកតាំងពីថ្ងៃដែលលោកដៀលខ្ញុំថាអាខ្វាក់នោះ»ថេហ្យុងនិយាយទាំងញញឹមស្រស់មកកាន់ជុងគុក

«អូនយកកែវភ្នែកបងទៅប្តូរចុះ បងព្រមគ្រប់យ៉ាង»ជុងគុកញញឹមបន្តិចមុននិងងាកទៅក្រោយសម្រក់ទឹកភ្នែកចុះយ៉ាងស្ងៀមស្ងាត់មិនអោយថេហ្យុងឃើញឡើយ

«បែបនេះល្អហើយ ខ្ញុំទៅមើលAlexសិននិងទាក់ទងទៅគ្រូពេទ្យអោយហើយ»ថេហ្យុងថាហើយក៏ដើរចេញ

«អូនបារម្ភពីគេ ខ្លាចគេឈឺខ្លាចគេមើលមិនឃើញតែអូនមិនខ្លាចទឹកភ្នែករបស់បងដែលកំពុងស្រក់ចុះដោយសារអូននោះទេ ស្នេហាមួយនេះអូនជាអ្នកផ្តើមតែទុកអោយបងអ្នកបញ្ចប់នូវថ្ងៃណាមួយ»ជុងគុកជូតទឹកភ្នែកចេញបន្តិចមុននិងសម្លឹងមើលទៅព្រះចន្ទដែលមានពន្លឺត្រចាំងត្រចែង

Skip___________________

«លោកគ្រូពេទ្យអាចធ្វើការវះកាត់ពេលនេះបានទេ»ថេហ្យុងអង្គុយជាមួយAlexដែលពេលនេះគេដឹងខ្លួនហើយ ហើយក៏ដឹងថាភ្នែកគេមានបញ្ហាតែគេមិនខ្វល់នោះទេព្រោះតែថេហ្យុងប្រាប់ថាមានអ្នកស្មគ្រ័ចិត្តផ្លាស់ប្តូរគ្រាប់ភ្នែកអោយហើយ

+Note:ការផ្លាស់ប្តូរគ្រាប់ភ្នែកវគ្គនេះគឺយកគ្រាប់ភ្នែកAlexដែលស្រវាំងនោះមកផ្លាស់ប្តូរជាមួយកែវភ្នែករបស់ជុងគុក បែបនេះភ្នែកដែលនៅក្នុងខ្លួនជុងគុកអាចនិងមើលឃើញឡើងវិញគ្រាន់តែវាចំណាយពេលយូរដូចដែលបានប្រាប់

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now