ភាគទី24:ថេហ្យុងបងសុំទោស

1.9K 112 0
                                    

កន្លងផុតអស់រយ:ពេលពីរថ្ងៃក្រុមគ្រូពេទ្យក៏បានព្យាបាលថេហ្យុងនិងបានធ្វើការវះកាត់ប្តូរកែវភ្នែករួចរាល់ទាំងដែលថេហ្យុងមិនទាន់ដឹងខ្លួននៅឡើយ ព្រោះសម័យនេះវាជាសម័យទំនើបទាន់សម័យ

«បងចាំមើលចុះជុងគុកស្តាយក្រោយរាល់ទង្វើដែលគេបានធ្វើ»ជីមីនចោទសួរទៅបុរសចម្លែកដែលកំពុងអង្គុយជុំគ្នាក្បែរគ្រែពេទ្យដែលថេហ្យុងគេង

«ហឹុម អូននេះចូលចិត្តណាស់អាខាងចេះដឹងមុនអញ្ចឹង ប្រាំឆ្នាំមុនគឺជាបងដែលអ្នកនិយាយទៅកាន់មិត្តរបស់អូនឥឡូវអូនជាអ្នកនិយាយទៅកាន់មិត្តបងវិញ»បុរសនោះនិយាយទាំងយកដៃញីសក់ជីមីនលេងមុននិងដោះមួកនិងម៉ាស់ចេញបង្ហាញអោយឃើញសង្សាររបស់ជីមីនកាលពីប្រាំឆ្នាំមុន គឺ Min yoongiនោះឯង

«ម្តេចក៏ថេហ្យុងក្រដឹងខ្លួនម្លេះ»យ៉ុនហ្គី

«ពេទ្យប្រាប់ថាត្រូវប្រើរយៈពេលយូរបន្តិចទើបបាន»ជីមីន ត្រូវហើយទោះជាការព្យាបាលបានជោគជ័យមែនតែវាក៏ប្រើពេលចន្លោះ5ទៅ6ថ្ងៃទើបអាចដឹងខ្លួនឡើងបាន

Skip__________________________________

«ប៉ារៀបចំអញ្ជើញភ្ញៀវរួចរាល់ហើយ កូននិងHanaមិនបាច់បារម្ភទេ»លោកJeonនិយាយទាំងញញឹមទីបំផុតគាត់អាចសម្រេចនៅផែនការរបស់គាត់បានហើយ ចាំពាក្យសម្តីគាត់ពីមុនមកទេគាត់ធ្លាប់និយាយថាគាត់និងធ្វើអោយថេហ្យុងវេទនាជាងជុងគុកទៅទៀតហើយពេលនេះគាត់ធ្វើបានហើយ គិតថាគាត់ល្ងង់មែនទេដែលចង់សហការជាមួយក្រុមហ៊ុនថេហ្យុងហើយបែរជាមិនដឹងម្ចាស់ក្រុមហ៊ុនឈ្មោះអីនោះ?គាត់ធ្វើមិនដឹងទៅវិញនោះទេ

«បាទលោកប៉ា តោះHanaយើងទៅរើសឈុតរៀបការម្តងទៀត»ជុងគុកនិយាយទាំងកាន់ដៃHanaដើរទៅតែនាយមិនសូវរីករាយក្នុងចិត្តប៉ុន្មាននោះទេ

«បងគិតថាមួយនេះស្អាតទេ អួយយើងនេះ»Hanaច្រលំមាត់រើសរ៉ូបយកទៅសួរជុងគុកសំណាងហើយដែលនាយកំពុងបែរទៅក្រៅកុំអីខ្ជប់ដូចប្រហុកអាំងហើយហាន់ខ្ទឹមអើយ

«អូនមានអីមែនទេ»ជុងគុក

«អូនគ្មានអីទេជុងគុកបងរើសហើយៗអីតោះទៅផ្ទះ»ជុងគុកកាន់ខោអាវមកក៏រាងឆ្ងល់ដែរងងឹតភ្នែកតែមិចបានដឹងថានាយរើសរួច ប៉ុន្តែនាយមិនបានចាប់អារម្មណ៍ច្រើនក៏នាំHanaត្រឡប់ទៅវិញ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now