ភាគទី7ៈមិនស្រឡាញ់ចាំបាច់ផ្តល់សង្ឃឹម

1.7K 143 1
                                    

ថេហ្យុងក្រោយពីបានត្រូវគ្នាជាមួយMario ពួកគេបានចំណាយពេលថតរូបនៅជាមួយគ្នាឡើង1ថ្ងៃនិយាយអោយចំទៅគឺមិនបានរៀននោះទេ ហើយពេលដល់ម៉ោងចេញទៅផ្ទះក៏Marioបបួលថេហ្យុងទៅផ្ទះរបស់ជុងគុកដើម្បីដោះស្រាយបញ្ហាអោយចប់ចុងចប់ដើម

ងាកមកមើលជុងគុកវិញនាយកំពុងតែមមារញឹកក្នុងការធ្វើPizzaរបស់នាយ ដោយមិនបានដឹងពី New Feed ទាក់ទងនិងគូស្នេហ៍សិស្សសាលាBLដែលជាថេហ្យុងនិងMarioនោះទេ

«ឆ្អិនហើយ ហឹុមឆ្ងុយណាស់ថេហ្យុងប្រកដជាចូលចិត្ត»នាយនិយាយទាំងដោះអាវអៀមចុងភៅចេញមុននិងលើកPizzaយកទៅដាក់លើតុ

«ថេហ្យុងមកហើយអី មើលនេះបង»ក្រោយចាំអស់មួយសន្ទុះក៏ឮសម្លេងឡានចតមក នាយដឹងថាគ្មានអ្នកណាក្រៅពីថេហ្យុងទេ ក៏ខំងើបកាន់Pizzaយកមកទទួលថេហ្យុង តែពេលដែលបើកទ្វាមកបង្ហាញអោយឃើញថេហ្យុងនិងសង្សារពេញសិទ្ធរបស់គេកំពុងតែកៀកកគ្នាទៅវិញ ធ្វើអោយនាយនិយាយអ្វីលែងចេញបានត្រឹមមើលមុខ ក្តាប់ដៃសម្លឹងមើលMario

«ឯងហ៊ានមកធ្វើអោយថេហ្យុងឈឺចាប់ទៀតមេនទេ អាMarioមុខក្រាស់»ដោយទ្រាំមិនបានជុងគុកចាប់ក្របួចកអាវMarioអូសចូលទៅក្នុងផ្ទះវៃយកតែម្តង

ឌឹប ឌឹប

«ឯងគិតថាឯងមានដៃហើយយើងគ្មានចឹងហេស»Marioស្ទុះទៅច្របាច់មុខរបួសជុងគុកអោយហូរឈាមម្តងទៀតមុននិងផ្តួលនាយ ដាល់យកដាល់យកយ៉ាងដំណំ

«បានហើយឈប់ទៅ ឈប់ភ្លាមជុងគុកឈប់ឆ្កួតបានហើយ»ថេហ្យុងស្ទុះទៅឃាត់ នៅពេលឃើញជុងគុកអាចរើបម្រាស់ចេញពីការសង្កត់របស់Marioហើយរកដៃយារដាល់Marioវិញ

«អូនទៅឈរជិតវាធ្វើអីវាធ្លាប់ធ្វើបាបអូនណា»ក្រោយឃើញថេហ្យុងស្ទុះទៅគ្រាMarioជុងគុកច្រលោតយ៉ាងខ្លាំង

«Aww នេះសង្សារខ្ញុំណាហើយគាត់ក៏បានសុំទោសខ្ញុំរួចហើយ មានអ្វីនិយាយទៀតទេ»ថេហ្យុង

«ចុះបង?អូនទុកបងជាអ្វីទៅថេហ្យុង»ជុងគុកសួរទាំងទឹកមុខសោកសៅទៅកាន់ថេហ្យុង នាយមិនដែលស្រមៃទេមនុស្សនិយាយល្អនិងគ្នាថ្ងៃមុន ត្រឹមមួយព្រឹកក៏ប្រែអស់

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now