ភាគទី36:រៀបការ

1K 66 1
                                    

+មួយភាគនេះសូមអានដោយយកចិត្តទុកដាក់បន្តិចបើមិនអញ្ចឹងវង្វេងវង្វាន់ដូចផែនដីក្រឡាប់ចាក់អត់ដឹងទេណាព្រោះខ្ញុំសរសេរក៏ចង់កើតកួតដែរ

«អូនោះបងMarioមែនទេ ព្រះអើយសង្ហាជាងមុន
ឆ្ងាយណាស់តែគួរអោយស្តាយ ហឹុស»ថេហ្យុង

«តាក់សីុឈប់សិន»ថេហ្យុងឡើងជិះទៅក្នុងឡាន ដំបូងថាបបួលជីមីនទៅដែរតែក្រោយមកក៏ខ្ជិលទៅរំខានគេវិញ

+ផ្សារទំនើបមានរបស់គ្រប់ម៉ាកគ្រប់ម៉ូដមនុស្សគ្រប់ស្រទាប់វណ្ណៈសុទ្ធតែអាចដើរShoppingបានទាំងអស់អោយតែមានលុយ

«អួយ សុំទោស»ថេហ្យុងកំពុងរកនៅសាច់ជ្រូកនោះក៏បុកនិងបុរសមាឌធំម្នាក់គេស្ទើរតែខ្ទាតទៅគន្លាតជញ្ជាំងទៅហើយ

«បាទមិនអីទេ ជាថេហ្យុងមែនទេ»កម្លោះសង្ហាសាក់ពេញដៃជើងក្រវិលចោះពីចុងត្រចៀកដល់គល់ត្រចៀកមិនប្រាប់ក៏ដឹងថាជាបងធំPiscicដែរ

«Mario គាប់ជួនដល់ហើយ»ថេហ្យុងញញឹមរាក់ទាក់នាយបន្តិចមុននិងរកចេញទៅ

«អេប្រញាប់ទៅណាលឿនម្លេះ»Marioស្ទុះទៅចាប់ដៃថេហ្យុងបន្តិចដែលធ្វើអោយគេអាក់ដំណើរភ្លាមៗ

«ហេស សុំទោសផងMarioខ្ញុំមានការប្រញាប់លាសិនហើយ»ថេហ្យុងបេះដៃចេញពីនាយមុននិងដើរចេញទៅក្រៅយ៉ាងលឿន

«ក្រអូប ហឹុស»នាយស្រង់ក្លិនក្រអូបពីដៃរបស់ខ្លួនដែលចាប់ថេហ្យុងអម្បាញមិញមុននិងសម្លឹងទៅមើលរាងតូចដើរយ៉ាងល្វត់ល្វន់ទាំងញញឹមចុងមាត់

«គួរអោយធុញខ្លាំងណាស់ ជុង»ថេហ្យុងចេញមកដល់ក្រៅបម្រុងហៅតាក់សីុទៅវិញ ប៉ុន្តែអីវ៉ាន់នៅក្នុងដៃត្រូវបានជ្រុះធ្លាក់មួយរំពេចនៅពេលដែលឃើញសង្សាររបស់ខ្លួនកំពុងបណ្តើរស្រីចេញពីផ្សារទំនើបនៅជ្រុងម្ខាង ឯណាទៅក្រែងលោកប៉ាហៅអោយទៅជួបមែនទេ

«អូនមិននឹកស្មានសោះថាបងបែបនេះ»ថេហ្យុងក្រវីក្បាលទាំងហួសចិត្តគេស្គាល់នាយយូរឆ្នាំហើយក៏មិនដែលឃើញនាយបណ្តើរស្រីផ្សេងក្រៅពីHannaអតីតគូរដណ្តឹងនាយដែរ

Skip________________________

«ខ្ញុំមិនធ្វើបែបនេះទេប៉ាមិនធ្វើជាដាច់ខាត»ជុងគុកស្រែកទាំងតឹងសសៃកដាក់ប៉ានាយតែយើងក៏មិនទាន់ដឹងមូលហេតុដែរ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now