ភាគទី14:ខ្ញុំស្អប់ឯង គីមថេហ្យុង

1.7K 119 2
                                    

«អាឡូJohsonរៀបចំសំបុត្រយន្តហោះទៅCanadaត្រៀមចេញនៅថ្ងៃស្អែកយើងនិងនាំជុងគុកទៅព្យាបាលនៅទីនោះ»លោកJeonចេញទៅនិយាយទូរសព្ទនៅខាងក្រៅ នៅពេលនេះគាត់ពិតជាចង់អោយថេហ្យុងស្គាល់រសជាតិដែលគេធ្លាប់ធ្វើលើកូនប្រុសគាត់អោយបាន

«លោកម្ចាស់គឺថាជើងហោះហើរមិនអាចដំណើរការបានទេនៅថ្ងៃស្អែកសូមលោកម្ចាស់រងចាំ2ថ្ងៃទៀតបានទេ»Johnsonដែលជាអ្នកមើលការខុសត្រូវនៅព្រលានយន្តហោះ

«Hmmមិនអីនោះទេប៉ុណ្ណឹងបានហើយ»លោកJeonទម្លាក់ទូរសព្ទចុះនិងបើកឡានត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំឯកសារផ្ទេជុងគុកទៅរៀននៅបរទេស

«ឯងយ៉ាងមិចហើយ»Jiminស្ទុះទៅគ្រាថេហ្យុងដែលរកដួលព្រោះអម្បាញ់មិញគេដើរកាត់កន្លែងនិងចំពេលលោកJeonនិយាយថានិងផ្លាស់ជុងគុកអោយទៅនៅស្រុកក្រៅ

«ហឹុក ហឹុកក Jiminយើងពិតជាមិនចង់បែកពីជុងគុកទេ ហឺុយើង យើងមិនទាន់បានលុបលាងកំហុសដែលយើងបានធ្វើមកលើជុងគុកនោះទេ»ថេហ្យុងយដើរទៅរកកន្លែងអង្គុយបណ្តើរយំបណ្តើរ គេមិនចង់ស្រម៉ៃនោះទេពេលដែលគេបាត់បង់មនុស្សប្រុសដ៏សែនល្អម្នាក់ មនុស្សប្រុសដែលព្រមទទួលយកនៅក្តីស្រឡាញ់ក្លែងក្លាយដែលគេផ្តល់អោយ មនុស្សតែម្នាក់គត់ដែលគេស្មគ្រ័ធ្វើជាខ្នងបង្អែកពេលគេមានទុក្ខ ហេតុអ្វីគេឆ្កួតមើលមិនឃើញគ្រាប់ពេជ្រដែលនៅចំពោះមុខបែបនេះទៅវិញ

«បាត់យំទៅថេហ្យុង»Jiminអង្អែលក្បាលគេថ្នម

«ឃើញទេដូចមកប្រាប់ចឹង ពេលនេះទើបស្តាយក្រោយមនុស្សអាត្មានិយម»Yoongiនិយាយទាំងសម្លក់ទៅកាន់ថេហ្យុងឥតព្រិច ហើយរត់ទៅក្រៅយ៉ាងលឿននៅយូរខ្លាចសីុមួយដៃចំកណ្តាលមុខដោយស្នាដៃJimin

«យើងសុំទោស ហឹុក យើងគ្មានអីក្រៅពីពាក្យសំុទោសនោះទេJiminអោយយើងធ្វើយ៉ាងមិចទៅយើងមិនយល់ពីខ្លួនឯងទេយើងស្អប់ខ្លួនឯងណាស់Jiminតើយើងបានធ្វើស្អីខ្លះចំពោះជុងគុក ហឹុក ហឹុក បើជុងគុកកើតអ្វីនោះខ្ញុំពិតជាមិនលើកលែងទោសអោយខ្លួនឯងនោះទេ»ថេហ្យុងនិយាយអណ្តឺតអណ្តកសម្លឹងមើលទៅបន្ទប់សង្គ្រោះបន្ទាន់ដែលមានសភាពស្ងប់ស្ងាត់

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now